ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ជើងកប់​ឆក់​យក​ជីវិត​ម្នាក់​និង​របួសធ្ងន់​៥​នាក់​ក្នុង​នោះ​មាន​មន្ត្រី​ពន្ធនាគារ​ខេត្ត​ម្នាក់

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​គួរ​ឲ្យ​រន្ធត់​ដោយ​មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ និង​៥​នាក់​ទៀត​បាន​រង​របួសធ្ងន់​នៅក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​ដែល​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៨ រវាង​រថយន្ត​នឹង​រថយន្ត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧​ត្រង់​ចំណុច​ភូមិ​ទួល​វិហារ ឃុំ​ជី​រោ​ទ៏​ទី​២ ស្រុក​ត្បូងឃ្មុំ…

ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​គួរ​ឲ្យ​រន្ធត់​ដោយ​មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ និង​៥​នាក់​ទៀត​បាន​រង​របួសធ្ងន់​នៅក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​ដែល​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៨ រវាង​រថយន្ត​នឹង​រថយន្ត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧​ត្រង់​ចំណុច​ភូមិ​ទួល​វិហារ ឃុំ​ជី​រោ​ទ៏​ទី​២ ស្រុក​ត្បូងឃ្មុំ ។

លោក​វរ​សេនី​យ៏​ត្រី គង់ សី​ហុង អធិការរង​នគរបាល​ទទួល​ផែន​សណ្តាប់ធ្នាប់​ស្រុក​ត្បូងឃ្មុំ​ឲ្យ​ដឹង​ថា រថយន្ត​ម៉ាក​តូ​យូ​តា​ហ៊ី​លុ​ច ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ២W-៥៦៩៧ បើកបរ​ដោយ​ឈ្មោះ យី វឌ្ឍនៈ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ស្រែ​សៀម ឃុំ​ជី​រោ​ទ៏​ទី​២ ស្រុក​ត្បូងឃ្មុំ ដឹក​មនុស្ស​ចំនួន​២​នាក់​ក្នុង​នោះ​មានឈ្មោះ គា គឹ​ម​សែ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​មន្ត្រី​ពន្ធនាគារ​ខេត្ត​, ទី​២-​ឈ្មោះ រ័​ត្ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ទួល​សំបូរ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​តាម​បណ្តោយ​ផ្លូវជាតិ​ដោយ​បាន​ប្រើប្រាស់​ល្បឿន​លឿន​ផង​ដែរ ។

លោក​វរ​សេនី​យ៏​ត្រី គង់ សី​ហុង អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​បន្ត​ថា ស្រប​ពេល​ដែល​ជិះ​មក​ដល់​ត្រង់​ចំណុច​ផ្លូវ​កោង​ខ្លាំង​ហើយ​ក៏​ជាទី​តាំង​កន្លែង​ជើងកប​ក៏​បាន​បុក​ជាមួយនឹង​រថយន្ត​១​គ្រឿង​ម៉ាក​សាំង​យ៉ុ​ង ពណ៌​បៃតងចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ ២O-៧២៨៧ បើកបរ​ដោយ​ឈ្មោះ យ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​បឹង​កុក​ទី​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម មាន​ដឹក​មនុស្ស​ចំនួន​២​នាក់​ក្នុង​នោះ​មាន​ទី​១-​ឈ្មោះ ណា​ន់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ជ្រោយ​ថ្ម សង្កាត់​បឹង​កុក​, ទី​២-​ឈ្មោះ វ​ណ្ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​សង្កាត់​​ជាមួយនឹង​អ្នក​ទី​២ ដែល​បាន​បើកបរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​នោះ ។

លោក​វរ​សេនី​យ៏​ត្រី គង់ សី​ហុង អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បញ្ជាក់​ថា កម្លាំង​បុក​របស់​រថ​យន្ត​​ទាំង​ពីរ​គ្រឿង​នេះ​ខ្លាំង​បណ្តាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ជា​ដំណំ​ក្នុង​នោះ​អ្នក​ជិះ​ក្នុង​រថយន្ត​តូ​យូ​​តា​ហ៊ី​លុ​ច​ឈ្មោះ រ័​ត្ន បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ក្រៅពី​នេះ​បាន​រង​របួស​ធ្ងន់​រហូត​ដល់​ទៅ៥​នាក់​ក្នុង​នោះ​មាន​មាន​ម្នាក់​មិន​ស្គាល់ឈ្មោះ ។

ត្រង់​កន្លែង​គ្រោះថ្នាក់​ខាងលើ​ជាទី​កន្លែង​ជើងកប​ដោយ​កន្លង​មក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​បន្តបន្ទាប់​ជាង​១០​នាក់​មក​ហើយ សូ​ម្បី​តែ​ដើម​ក្ងោក​ដែល​ដាំ​នៅច​ញ្ចើ​ម​ថ្នល់​ក៏​ត្រូវ​រថយន្ត​បុក​រលើង​ខ្ទេច​ផង​ដែរ ។ ប្រសិន​បើ​ការ​ធ្វើ​ដំណើរ​មិន​បាន​ប្រុង​ប្រយ័ត្ន​នោះគ្រោះថ្នាក់​ចរាចរ​ណ៏​នឹង​កើតឡើង​អ្នក​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​យានយន្ត​គ្រប់​ប្រភេទ​មិន​ថា​ថ្ងៃ​ឬ​យប់នោះ​ទេ​ពេល​បើកបរ​មក​ដល់​ត្រង់​កន្លែង​ផ្លូវ​កោង​ខ្លាំង​ត្រូវ​តែ​បន្ថយល្បឿន​ដើម្បី​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ