ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរណ៍ និងប្រជាពលរដ្ឋ​ត្អូញត្អែរ​ពិបាកធ្វើ​ដំណើរ

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តរតនគិរី ៖ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ត្អូញត្អែរ​ថា ពិបាកធ្វើ​ដំណើរ​ទៅ​លេង​រមណី​ដ្ឋា​ន​ទឹកធ្លាក់​ចា​អ៊ុ​ង​លើ​ដងផ្លូវ​ក្រាល​គ្រួ​ស​ក្រហម​របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ គាត់​សង្ស័យ​កសាង​លូ​ជ្រុង​ខ្វះ​បច្ចេកទេស ខុស​មុខទឹក​ហូរ​បណ្តាល​ឲ្យ​ដាច់​ផ្លូវ​តាំងពី​ខែកក្កដា ឆ្នាំ​២០១៧ រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ចំណាត់ការ ។…

ខេត្តរតនគិរី ៖ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ត្អូញត្អែរ​ថា ពិបាកធ្វើ​ដំណើរ​ទៅ​លេង​រមណី​ដ្ឋា​ន​ទឹកធ្លាក់​ចា​អ៊ុ​ង​លើ​ដងផ្លូវ​ក្រាល​គ្រួ​ស​ក្រហម​របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ គាត់​សង្ស័យ​កសាង​លូ​ជ្រុង​ខ្វះ​បច្ចេកទេស ខុស​មុខទឹក​ហូរ​បណ្តាល​ឲ្យ​ដាច់​ផ្លូវ​តាំងពី​ខែកក្កដា ឆ្នាំ​២០១៧ រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ចំណាត់ការ ។

ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ដែល​សាងសង់​ដោយ​មន្ទីរ​អភិវឌ្ឍន៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា លូ​ជ្រុង​មុខ​ពីរ​មួយ​កន្លែង​នេះ សាងសង់​ដោយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ឆ្លងកាត់​អូ​រក​ញ្ច​ន់​នៅ​ខាងលើ​តំបន់​ទេសចរណ៍​ទឹកជ្រោះ​ចា​អ៊ុ​ង​ត​ភ្ជាប់​ពី​ភូមិ​ចា​អ៊ុ​ង​ក្រៅ ឃុំ​ចា​អ៊ុ​ង ស្រុក​អូរ​ជុំ ភ្ជាប់​ពី​ភូមិ​ចា​អ៊ុ​ង ឃុំ​ហាត​ប៉ក់ ស្រុក​វ៉ើ​ន​សៃ ហើយ​លូ​ជ្រុង​ភ្លោះ​មួយ​កន្លែង​នេះ ត្រូវ​មន្ទីរ​អភិវឌ្ឍន៍​ខេត្ត​កសាង​ឡើង តែ​សង្ស័យ​កង្វះ​បច្ចេកទេស​សាងសង់​លូ​ខុស មុខទឹក​ហូរ មុខកាត់​លូ​តូច​ពេក​មិន​អាច​ទប់ទល់​នឹង​លំហូរ​នៅ​រដូវវស្សា​ធ្វើ​ឲ្យ​ទឹក​ហូរ​ខ្លាំង​បុក​បណ្តាល​ឲ្យ​ដាច់ ផ្លូវ​ជាប់​ជញ្ជាំង​លូ​ពី​ខាងត្បូង គឺ​ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០១៧ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​រយៈពេល​ជាង​៥​ខែ​ហើយ អាជ្ញាធរ និង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​នៅ​មិន​ទាន់​មាន​វិធានការ​នៅឡើយ ហើយដោយ​សារ​តែ​ផ្លូវ​នេះ​មាន​ផ្លូវ​ដាច់ គ្មាន​ផ្លូវ​វាង​ផង ប្រជាពលរដ្ឋ​សំណូមពរ​ដល់​អាជ្ញាធរ និង​មន្ទីរ​អភិវឌ្ឍន៍​ខេត្ត​មេ​តា្ត​ជួយ​កសាង​ផ្លូវ​ដែល​ទឹក​ហូរ​ដាច់​នេះ​ឲ​ក​យ​បាន​លឿន ព្រោះ​កន្លែង​នេះ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ទឹកជ្រោះ​ចា​អ៊ុ​ង ដើម្បី​កុំ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​គេ​វាយតម្លៃ ។

លោក​ង៉ែត វិទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៨ ថា​រមណី​ដ្ឋា​ន​ទឹកជ្រោះ​ចា​អ៊ុ​ង​មាន​ចម្ងាយ​៩​គីឡូម៉ែត្រ ចេញពី​ទីរួមខេត្ត​រតន​គិ រី​(​ក្រុង​បាន​លុង​) ក្នុង​រយៈពេល​១​ឆ្នាំ​កន្លង​មក​ហើយ​ផ្លូវ​ទៅ​លេង​រមណី​ដ្ឋា​ន​នេះ ចាប់ផ្តើម​ខូច​ជា​អន្លើ​ៗ​ហើយ​ភ្ញៀវ​ទេសចរណ៍​ក៏​បាន​ថយ​ចុះ​បន្តិច​ម្តង​ៗ​ដោយសារ​ផ្លូវ ។ លោក​បាន​បន្ត​ទៀត​ថា ភ្ញៀវ​ទៅ​លេង​រមណី​ដ្ឋា​ន​ខាងលើ​នៅ​រដូវ​បុណ្យ​ទាន​តាម​ស្ថិតិ​មន្ទីរ​ទេសចរណ៍​ចាប់ពី​២០០០​នាក់​ឡើង​ទៅ តែ​បច្ចុប្បន្ន​បាន​តែ​២០០០​នាក់​ទេ​ក្នុង​ឆ្នាំ​២០១៦ ហើយ​ឆ្នាំ​២០១៧​នេះ​សរុប​ភ្ញៀវ​ជាតិ អន្តរជាតិ មក​លេង​រមណី​ដ្ឋា​ន​ខេត្តរតនគិរី​មាន​ចំនួន​១៨​ម៉ឺន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ