ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​មុខសញ្ញា​គ្រឿងញៀ.ន​ធំ​ម្នាក់ ​នៅ​ស្រុក​ចិត្រ​បុរី

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ពណ៌​ស ដែល​គេ​ហៅ​ថា​ម៉ា​ទឹក​ក មាន​ទម្ងន់​ជាង​១​គីឡូក្រាម ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ធ្វើការ​អង្កេត​ស្រាវជ្រាវ ឈាន​ឲ្យ​ដល់​ការ​ចាប់​បង្ក្រាប​ពី​ជនសង្ស័យ​ម្នាក់​។ ស្នងការ​នគរបាល​ខេត្ត​លោក​ឧត្តមសេនីយ៍ទោ លន់…

ខេត្តក្រចេះ ៖ ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ពណ៌​ស ដែល​គេ​ហៅ​ថា​ម៉ា​ទឹក​ក មាន​ទម្ងន់​ជាង​១​គីឡូក្រាម ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ធ្វើការ​អង្កេត​ស្រាវជ្រាវ ឈាន​ឲ្យ​ដល់​ការ​ចាប់​បង្ក្រាប​ពី​ជនសង្ស័យ​ម្នាក់​។ ស្នងការ​នគរបាល​ខេត្ត​លោក​ឧត្តមសេនីយ៍ទោ លន់ សុ​ផាត បាន​មាន​ប្រសាសន៍​ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​កំណត់​លើ​មុខសញ្ញា​លើ​ជនសង្ស័យ បាន​ច្បាស់​លើ​មុខសញ្ញា​សង្ស័យ​ដែល​កម្លាំង​នគរបាល​បាន​ស្រាវ​មាន​រយៈពេល​ជា​យូរ​មក​ហើយ​នោះ​ទើប​ឈាន​ឲ្យ​មានការ​ចាប់ខ្លួន​ជន​នេះ​បាន​កាលពី​យប់​ថ្ងៃ​ទី​១៧ ខែមករា នៅ​លើ​ផ្លូវជាតិ​មួយ​កន្លែង​ក្នុង​ឃុំ ចង្ក្រង់ ស្រុក​ចិត្រ​បុរី​។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ ក៏​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​បញ្ជាក់​ថា នគរបាល​បាន​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​មាន​ចំនួន​១០​កញ្ចប់ មាន​៣​កញ្ចប់​ធំ និង​មធ្យម​ព្រម ទាំង​៧​កញ្ចប់​តូច សរុប​ទម្ងន់​ជាង​១​គីឡូក្រាម​(១,០៤១១​គីឡូក្រាម​)​។

ស្នងការ​រង​កណ្តាល ប្រឆាំង​បទល្មើស លោក​ឧត្តមសេនីយ៍ត្រី គង់ វ​ណ្ណា​រិ​ទ្ធ បាន​បង្ហាញ អត្តសញ្ញាណ​ជនសង្ស័យ ជា​មុខសញ្ញា​ម្នាក់​នេះ​ថា មានឈ្មោះ ខាន់ វុ​ទ្ធី ហៅ​ឆក អាយុ​៣២​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ និង​មាន​ទំ​នៅ​ក្នុង​ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ហើយ​ក៏​ជា​មុខសញ្ញា​ចាស់ ដែល​ធ្លាប់​បាន​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ផង​ដែរ​។ បើ​តាម​លោក​ឧត្តមសេនីយ៍​ស្នងការ​រង​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ការ​កំណត់​លើ​មុខសញ្ញា​បាន​ច្បាស់ និង​ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ព្រះរាជអាជ្ញារ​រង​ខេត្ត​។ កម្លាំង​នគរបាល​បាន​ស្ទាក់​ចាប់ខ្លួន​ជន​នេះ នៅ​ពេល​ដែល​រូបគេ​កំពុង​តែ​ជិះ​ម៉ូតូ​លើ​ផ្លូវជាតិ​តែ​ម្នាក់ឯង​។

ក្នុង​នោះ​នគរបាល​បាន​ឆែក​មើល​ក្នុង​កាបូបស្ពាយ​របស់​ជន​នេះ ហើយ​បាន​រក​ឃើញ​មាន​លាក់ គ្រឿងញៀន​មួយ​ចំនួន​ធំ​។ ក្រោយ​ការ​ចាប់ខ្លួន និង​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ដែល​ជន នេះ​បាន​ដឹក​ជ​ញ្ចួ​ន​រួច​មក កម្លាំង​នគរបាល​បាន​បន្ត​នីតិវិធី​មក​ឆែកឆេរ​ដល់​លំនៅ​ឋាន​របស់ ជន​នេះ​បន្ត​ទៀត ហើយ​បាន​រក​ឃើញ​គ្រឿងញៀន​មួយ​ចំនួន​ធំ​ទៀត​ផង​ដែរ​។ នគរបាល​ការិយាល័យ ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​ចាប់ខ្លួន​រួច​មក ជនសង្ស័យ​ក្នុង​អំពើ​ជួញដូរ គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ម្នាក់​នេះ​រួម​ទាំង​គ្រឿងញៀន​ទម្ងន់​ជាង​១​គីឡូក្រាម ត្រូវ​បាន​ចាត់ បញ្ជូន​ខ្លួន​មក​កាន់​ស្នងការដ្ឋាន​ដើម្បី​បន្ត​នីតិវិធី​៕


https://youtu.be/7qLXu0wGAJg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ