គ្រាប់ពេជ្រ​នេះ​មាន​តម្លៃ​ដល់40​លាន​ដុល្លារ​ឯណោះ


AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ក្រុមហ៊ុន Gem Diamonds បើក​អាជីវកម្ម​លក់​ពេជ្រ​ដ៏​ធំ​នៅ​ប្រទេស​ឡេ​សូ​តូ ឱ្យ​ដឹង​ថា បាន​ប្រទះ​ឃើញ​ពេជ្រ​មួយ​គ្រាប់​ទំហំ​ធំ​បំផុត ស្ថិត​នៅ​លំដាប់​ទី​៥ នៃ​ពេជ្រ​ដែល​ធ្លាប់​ជួប​ប្រទះ​នា​ពេល​កន្លង​ក ។

គ្រាប់ពេជ្រ​ដែល​ប្រទះ​ឃើញ​នៅ​ល្អាង ឡេ​ត​សេង ប្រទេស​ឡេ​សូ​តូ ជា​ពេជ្រ​គ្មាន​ពណ៌​មាន​ទំហំ​៩១០​ការាត់ មានគុណ​ភាពល្អ និង​រំពឹង​ថា​អាច​មាន​តម្លៃ​ខ្ពស់​ដល់​ទៅ​៤០​លាន​ដុល្លារ ។

លោក​Glifford Elphick ប្រធាន​របស់​ក្រុមហ៊ុន Gem Diamonds ថ្លែង​ថា ចាប់តាំងពី Gem Diamonds បើក​អាជីវកម្ម​អណ្តូងរ៉ែ​ឡេ​ត​សេន នៅ​ឆ្នាំ​២០០៦​មក អណ្តូង​នោះ​បាន​ផលិត​ពេជ្រ​មានគុណ​ភាពល្អ​នៅ​លើ​ពិភពលោក រួម​ទាំង​មាន​គ្រាប់ពេជ្រ​ឡេ​សូ​តូ ព្រំ​មីស (Lesotho Promise) ទំហំ​៦០៣​ការាត់ ហើយ​ការ​ប្រទះ​ឃើញ​ពេជ្រ​ដែល​មានទឹក​ដ៏​ស្រស់​ស្អាត​នេះ​ចាត់​ទុក​ថា​ជា​ការ​រក​ឃើញ​ដ៏​សំខាន់ ។

ចំណែក​លោក​បេន ដេ​វី​ស អ្នកវិភាគ​ផ្នែក​សារធាតុ​រ៉ែ​ពី​លី​បេ​រ៉ាំ កា​ពី​តា​ល់ បាន​ប៉ាន់​ប្រមាណ​ថា​ពេជ្រ​ដែល​ប្រទះ​ឃើញ​ដោយ Gem Dianacnds នេះ​អាច​មាន​តម្លៃ​ខ្ពស់​ដល់​ទៅ​៤០​លាន​ដុល្លារឯណោះ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ស្រាវជ្រាវ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ