ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺហឺត​ផ្សា​ភ្ជាប់​នឹង​ការ​បាត់បង់​ឆ្អឹង

6 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា អ្នក​ដែល​មាន​ជំងឺហឺត អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​បាត់បង់​ឆ្អឹង ។ ប៉ុន្តែ​វា​មិន​ច្បាស់​នោះ​ទេ ពី​បញ្ហា​ទាំង​ពីរ​ត្រូវ​បាន​ទាក់ទង​គ្នា​យ៉ាង​ដូចម្តេច​នោះ ។ វេជ្ជបណ្ឌិត​ចេ វូ ជុង…

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា អ្នក​ដែល​មាន​ជំងឺហឺត អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​បាត់បង់​ឆ្អឹង ។ ប៉ុន្តែ​វា​មិន​ច្បាស់​នោះ​ទេ ពី​បញ្ហា​ទាំង​ពីរ​ត្រូវ​បាន​ទាក់ទង​គ្នា​យ៉ាង​ដូចម្តេច​នោះ ។

វេជ្ជបណ្ឌិត​ចេ វូ ជុង (Jae-Woo Jung) និយាយ​ថា «​យើង​ដឹង​ពី​ការ​ប្រើ​យូរ​នៃ​ថ្នាំ​ក​ទី​កូ​ស្តេ​រ៉ូ​អ៊ី​ត ក្នុង​ការ​ព្យាបាល​ជំងឺហឺត គឺជា​កត្តា​ហានិភ័យ​មួយ​នៃ​ជំងឺ​ពុក​ឆ្អឹង ប៉ុន្តែ​យើង​មិន​ទាន់​បាន​កំណត់​ពី​ការ​បង្ហាញ​នៃ​ការ​ទាក់ទង​រវាង​ជំងឺហឺត និង​ការ​បាត់បង់​ឆ្អឹង​នោះ​ទេ ។

ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ពី​ការ​ផ្សារ​ភ្ជាប់​គ្នា​យ៉ាង​ខ្លាំង​រវាង​បញ្ហា​ទាំង​ពីរ​នេះ ទោះបីជា​អវត្តមាន​ក្នុង​ការ​ប្រើប្រាស់​ថ្នាំ​នោះ ដោយ​ការ​លេប​ក៏​ដោយ »​។

អ្នក​ស្រាវជ្រាវ​បាន​មើលទៅ​លើ​មនុស្ស​ជាង​៧.០០០​នាក់ ដែល​រួម​មាន​អ្នក​ជំងឺហឺត​៤៣៣​នាក់ ។ ពួក​គេ​បាន​រក​ឃើញ​ថា ដង់ស៊ីតេ​ឆ្អឹង​នៅ​នឹង​ឆ្អឹង​ចង្កេះ និង​ឆ្អឹងភ្លៅ គឺ​បាន​ថយ​ចុះ​ចំពោះ​អ្នក​ជំងឺហឺត ។

វេជ្ជបណ្ឌិត​ច​ន អូ​ផេ​ន​ហៃ​មើរ (John Oppenheimer) បាន​និយាយ​ថា វា​ពិបាក​ដើម្បី​ចង្អុល​ពី​មូលហេតុ​នៃ​ការ​បាត់បង់​ឆ្អឹង​ចំពោះ​អ្នកជំងឺ​នោះ ។

ហេតុផល​អាច​រួម​មានការ​ប្រើប្រាស់​ថ្នាំ​ករទី​កូ​ស្តេ​រ៉ូ​អ៊ី​ត​,​ការ​ថយ​ចុះ​កម្រិត​វីតាមីន D ឬ​ដោយសារ​កត្តា​ពូជសាសន៍ ។ ការ​ស្រាវជ្រាវ​ចាំបាច់​ត្រូវការ​ការ​ស្រាវជ្រាវ​បន្ថែម​ដើម្បី​បញ្ជាក់ ។

ទោះបីជា​ការ​ព្យាបាល​ដោយ​ស្តេ​រ៉ូ​អ៊ី​ត​ចំពោះ​ជំងឺហឺត អាច​មានការ​ទាក់ទង​ទៅ​នឹង​ការ​បាត់បង់​ឆ្អឹង​ក៏​ដោយ​,​ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់ គួរ​ឈប់​ប្រើ​ថ្នាំ​នេះ​ដោយ​មិន​ពិគ្រោះ​ជាមួយនឹង​គ្រូពេទ្យ​នោះ​ទេ ។

Oppenheimer បាន​និយាយ​ថា ជំងឺហឺត​គឺជា​ជំងឺ​ធ្ងន់​មួយ ដែល​អាច​គំរាមកំហែង​ដល់​អាយុជីវិត ។ វា​ជា​រឿង​សំខាន់ ដែល​អ្នក​ជំងឺហឺត និង​បញ្ហា​នៃ​ការ​ដកដង្ហើម​ដទៃ​ទៀត បន្ត​ការ​ព្យាបាល​របស់​ពួក​គេ ។ វា​ក៏​គួរតែ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ដែល​គួរតែ​ពិភាក្សា​ជា​មួយនឹង​គ្រូពេទ្យ ពី​ផល​រំខាន​នៃ​ថ្នាំ​ចំពោះ​អ្នក​ជំងឺហឺត​នោះ ។

ផល​រំខាន​ពី​ការ​ព្យាបាល​ដោយ​ថ្នាំ​ក​ទី​កូ​ស្តេ​រ៉ូ​អ៊ី​ត ជា​ទូទៅ​បង្ហាញ​ឃើញ​ជាមួយនឹង​ទម្រង់​ដោយ​ប្រើ​ថ្នាំ​គ្រាប់​ជំនួស​ឲ្យ​ការ​ហឺត ប៉ុន្តែ​ការ​ប្រើ​ថ្នាំ​គ្រាប់ គឺ​មាន​ប្រសិទ្ធភាព​ជាង ។

គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ស្ព្រៃ​សម្រាប់​ហឺត នៅ​ពេល​ដែល​កាលៈទេសៈ​ដែល​អាច​ប្រើ​បាន​ប៉ុណ្ណោះ ។ ប្រសិនបើ​ការ​ប្រើ​ថ្នាំ​ក​ទី​កូ​ស្តេ​រ៉ូ​អ៊ី​ត ដោយ​ប្រើ​តាម​ចាំបាច់​,​គ្រូពេទ្យ​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​កម្រិត​ទាប​បំផុត ដើម្បី​ជួយ​កាត់​បន្ថយ​ផល​រំខាន​នៃ​ថ្នាំ ។

ការ​ស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង Annals of Allergy, Asthma & Immunology៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ