ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ជនសង្ស័យ​២​នាក់ពីបទ​ជួញដូរ​គ្រឿងញៀ.ន​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ចំនួន​២​នាក់ ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​សកម្មភាព ហើយ​ត្រូវ​បាន​កម្លាំង​ល្បាត​ជិះ​ជួប​នៅ​ពីរ​ទីតាំង​ផ្សេង​ៗ​គ្នា ដោយ​មានការ​សង្ស័យ​ក៏​ហៅ​សួរនាំ និង​ឆែកឆេរ​ក​ឃើញ​ថ្នាំ​ញៀន​ចំនួន​១៥​កញ្ចប់​តូច រួម​ទាំង​ឧបករណ៍​វេច​ខ្ចប់…

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ចំនួន​២​នាក់ ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​សកម្មភាព ហើយ​ត្រូវ​បាន​កម្លាំង​ល្បាត​ជិះ​ជួប​នៅ​ពីរ​ទីតាំង​ផ្សេង​ៗ​គ្នា ដោយ​មានការ​សង្ស័យ​ក៏​ហៅ​សួរនាំ និង​ឆែកឆេរ​ក​ឃើញ​ថ្នាំ​ញៀន​ចំនួន​១៥​កញ្ចប់​តូច រួម​ទាំង​ឧបករណ៍​វេច​ខ្ចប់ ប្រើប្រាស់​មួយ​ចំនួន​ធំ​ទៀត ។ ប្រតិបត្តិ​ការណ៍​បង្ក្រាប​នេះ​ដែរ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​គល់​ស្ពាន​នាគ​ភ្លោះ​កោះ​ពេជ្រ និង​មុខ​ដី​ឡូត៍​អតីត​រោងចក្រ​កាត់ដេរ​គង់​ហុង ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា យុវជន​សង្ស័យ​ទាំង​២​នាក់​ដែល​បាន​ឃាត់ខ្លួន​មាន​ទី ១.​ឈ្មោះ ពេញ រិ​ទ្ធី អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​៣៦៩ ក្នុងភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ ដោយ​ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​១០​និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមករា នៅ​ចំណុច​គល់​ស្ពាន​នាគ​ភ្លោះ​កោះ​ពេជ្រ ដោយ​ដកហូត​ថ្នាំ​ញៀន​បាន​ចំនួន​១៥​កញ្ចប់​តូច រួម​ទាំង​ឧបករណ៍​វេច​ខ្ចប់ និង​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។

ទី​២.​ឈ្មោះ ជា សីហា អាយុ​១៩​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ មាន​ទីលំនៅ​ភូមិ​ព្រៃ​ស្គុំ ស្រុក​កំពង់​រោ​តិ៍ ខេត្តស្វាយរៀង ចាប់​ឃាត់ខ្លួន​បាន​នៅ​ម៉ោង​០៩​និង​១០​នាទី​ព្រឹក ថ្ងៃ​តែ​មួយ ខាង​មុខ​ដី​ឡូត៍​អតីត​រោងចក្រ​កាត់ដេរ​គង់​ហុង ដែល​មា​នទី​តាំងនៅ​តាម​បណ្តោង​ផ្លូវ​ព្រះ​មុនី​វង្ស និង​ធ្វើការ​ដកហូត​បាន​នូវ​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា មុន​ពេល​កើ​ហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​បាន​ធ្វើការ​ល្បាត​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​ដូច​សព្វមួយដង លុះ​ទៅ​ដល់​ចំណុច​ទាំង​ពីរ​ទីតាំង​ខាងលើ​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ ក៏​ហៅ​ធ្វើការ​សាកសួរ និង​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​១៥​កញ្ចប់​តូច និង​ឧបករណ៍​វេច​ខ្ចប់ និង​ប្រាស់​មួយ​ចំនួន​ធំ​ទៀត ទើប​ឈាន​ទៅ​ដល់​ការ​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ យុវជន​សង្ស័យ​ទាំង​២​នាក់ រួម​ទាំង​ថ្នាំ​ញៀន​ចំនួន​១៥​កញ្ចប់​តូច និង​រួម​ទាំង​ឧបករណ៍​វេច​ខ្ចប់ ដើម្បី​ចែកចាយ និង​ប្រើប្រាស់​ជា​វត្ថុ​តាង ត្រូវ​បាន​នាំ​មក​កាន់​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ ដើម្បី​ធ្វើការ​សាកសួរ និង​កំណត់ហេតុ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ