ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម ​Never Care​ នាំ​យកជ័យ​លា​ភី​លេខ​2​ មក​ជូន​ជាតិ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ជើងឯក​ឆ្នាំចាស់​Never Care​បាន​ត្រឡប់​មក​ដល់​មា​តុ​ប្រទេស​វិញ​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​១៦ មក​រា បន្ទាប់​ពី​ទទួល​បាន​ត្រឹម​ចំណាត់​លេខ​២​ប៉ុណ្ណោះ​​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អេ​ឡិច​ត្រូ​និក​(Mission Against Terro International Championship…

រាជធានី​ភ្នំពេញ ៖ ក្រុម​ជើងឯក​ឆ្នាំចាស់​Never Care​បាន​ត្រឡប់​មក​ដល់​មា​តុ​ប្រទេស​វិញ​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​១៦ មក​រា បន្ទាប់​ពី​ទទួល​បាន​ត្រឹម​ចំណាត់​លេខ​២​ប៉ុណ្ណោះ​​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អេ​ឡិច​ត្រូ​និក​(Mission Against Terro International Championship 2018)​នៅ​ប្រទេស​ថៃ ដោយ​ចាញ់​ក្រុម​ម៉ា​ឡេ​ស៊ី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។

លោក សេន តូ ប្រធាន​ក្រុម​Never Care​បានឱ្យ​ដឹង​ថា សម្រាប់​ការ​ប្រកួត​លើក​នេះ ពិត​ជា​មានការ​តឹងតែង​យ៉ាង​ខ្លាំង ព្រោះ​ក្នុង​ចំណោម​៤​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​ពូ​ល​B​ពួក​គេ​សុទ្ធតែ​ខ្លាំង​ហួស​ពី​ការ​រំពឹង​ទុក​ទៅ​ទៀត ។

ជាក់ស្ដែង​នៅ​វគ្គ​សន្សំ​ពិន្ទុ​គឺ​ក្រុម​របស់​លោក​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ទម្រាំ​ឆ្លង​ផុត​បាន​ឡើង​មក​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ប៉ះ​ជាមួយ​ក្រុម​សិង្ហ​បុរី ។ ក្រុម​របស់​លោក​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​សមត្ថភាព​លេង​របស់​ក្រុម​សិង្ហ​បុរី​ដែល​ខ្លាំង​ជាង​មុន​ហួស​​ពី​ការ​ស្មាន ធ្វើ​ឱ្យ​ក្រុម​លោក​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​និង​ត្រូវ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ហើយ​ទើប​អាច​យកឈ្នះ​បាន​ឡើង​មក​ជួប​ក្រុម​ម៉ា​ឡេ​ស៊ីនៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ។

លោក​ថា ទោះបី​ជា​ខំប្រឹង​ប្រែង​យ៉ាងណា​ក៏​ក្រុម​Never Care​បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​២​ប៉ុណ្ណោះ​ដោយសារ​ចាញ់​ក្រុម​ខ្លាំង​ម៉ា​ឡេ​ស៊ី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។

លោក សេន តូ បញ្ជាក់​ថា សម្រាប់​ក្រុម​កម្ពុជា​យើង​នៅ​តែ​មាន​មោ​ទ​ភាព​ដដែល​ទោះបី​ចាញ់​ក្រុម​ម៉ា​ឡេ​ស៊ី​នា​ពេល​នេះ​វា​គ្មាន​អ្វី​ត្រូវ​ភ្ញាក់ផ្អើល​នោះ​ទេ ដោយសារ​ក្រុម​មួយ​នេះ​ធ្លាប់​ខ្លាំង​តាំង​តែ​ពី​ដើម​រៀង​មក​។

តាម​ការ​ឱ្យ​ដឹង កម្ពុជា​នឹង​ត្រូវ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​អេ​ឡិច​ត្រូ​និក​អន្តរជាតិ​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៩ (Mission Against International Championship2019) ​ដែល​នេះ​គឺជា​លើក​ទី​២​ហើយ​បន្ទាប់​ពី​លើក​ទី​១​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០១៤៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ