ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មែន​លំ​ៗ​ទេ​ល្បិច​ខ្ពស់​ណាស់ ប៉ុន្តែ​នៅ​តែ​អស់លក្ខណ៍

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់​ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ពិតជា​មាន​ល្បិច​ខ្ពស់​ណាស់​ដោយ​បាន​យក​គ្រឿងញៀន​ជា​ច្រើន​កញ្ចប់​ទៅ​លាក់​ទុក​នៅ​ក្នុង​អំ​ពូ​ល​ភ្លើង​១​ដើម្បី​លាក់បាំង​ពី​ភ្នែក​សមត្ថកិច្ច ។ ប៉ុន្តែ​នៅ​តែ​មិន​អាច​លាក់​ជិត​ឡើយ​នៅ​តែ​ត្រូវ​នគរបាល​រក​ឃើញ និង​បាន​ធ្វើការ​ចាប់ខ្លួន​បាន​នាំ​យក​ទៅ​សួរនាំ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​នឹង​៤០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់​ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ពិតជា​មាន​ល្បិច​ខ្ពស់​ណាស់​ដោយ​បាន​យក​គ្រឿងញៀន​ជា​ច្រើន​កញ្ចប់​ទៅ​លាក់​ទុក​នៅ​ក្នុង​អំ​ពូ​ល​ភ្លើង​១​ដើម្បី​លាក់បាំង​ពី​ភ្នែក​សមត្ថកិច្ច ។ ប៉ុន្តែ​នៅ​តែ​មិន​អាច​លាក់​ជិត​ឡើយ​នៅ​តែ​ត្រូវ​នគរបាល​រក​ឃើញ និង​បាន​ធ្វើការ​ចាប់ខ្លួន​បាន​នាំ​យក​ទៅ​សួរនាំ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​នឹង​៤០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៨ នៅ ក្នុង​ហាង​ម៉ាស្សា​មួយ​កន្លែង​ដែល​មាន​ទី​តាំ​ស្ថិត​នៅ​ក្នុង​បុរី​ពិភព​ថ្មី​កំ​បូល ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ខាងលើ​នោះ​មាន​ទី​១-​ឈ្មោះ ស ផ​ល្លី ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ មុខរបរ​លាង​ម៉ូតូ ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​ម្ចាស់​ថ្នាំ​ញៀន​, ទី​២-​ឈ្មោះ ខាន់ សុខ​រិ​ន ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​ជា​អ្នក​ម៉ាស្សា​, ទី​៣-​ឈ្មោះ ង៉ែត ពន្លឺ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាងកាត់សក់ អ្នក​ទាំង​២​នាក់​នេះ​ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​អង្គស្នួល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​៤-​ឈ្មោះ ហេង ពន្លឺ អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។ ខណៈនោះ​នគរបាល​ឆែក​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​១៧​កញ្ចប់​ដែល​ជនសង្ស័យ​លាក់​នៅ​ក្នុង​អំ​ពូ​ល​ភ្លើង ។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កន្ទោក​បាន​ចេញ​ល្បាត​បទល្មើស​នៅ​ក្នុង​បុរី​ពិភព​ថ្មី​កំ​បូល​នោះ លុះ​ពេល​ដល់​ត្រង់​ចំណុច​កើតហេតុ​បានឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ​ចូល​ក្នុងផ្ទះ​ម៉ាស្សា​កោស​ជប់​យីហោ​«​រស្មី​» ដោយ​មានការ​សង្ស័យ​កម្លាំង​នគរបាល​បាន​ចូល​ទៅ​តាម និង​បាន​សុំ​ម្ចាស់ផ្ទះ​ដើម្បី​ធ្វើការ​ឆែកឆេរ ហើយ​បន្ទាប់​ពី​បានការ​អនុញ្ញាត​ពី​ម្ចាស់ផ្ទះ​ហើយ​កម្លាំង​ក៏​បាន​ឆែកឆេរ​នៅ​ក្នុង​បន្ទប់​ជាន់​ទី​១ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​កម្លាំង​បាន​រក​ឃើញ​អំ​ពូ​ល​ភ្លើង​១​នៅ​ក្នុង​បន្ទប់ទឹក​ក៏​បាន​យក​បើក​មើល​ហើយ​បានឃើញ​ថ្នាំ​ញៀន​ចំនួន​១៧​កញ្ចប់​នៅ​ក្នុង​នោះ ទើប​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​រួច​បាន​នាំ​ទាំង​វត្ថុ​តាង​ទៅ​កាន់​ប៉ុស្ដិ៍​ដើម្បី​សួរនាំ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ