ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីរន្ធត់ស្ទើរស្លា.ប់ ! មក​ពី​ធ្វើការ​វិញ​​បាត់​ប្រពន្ធ​តាម​រក​ឃើញ​ស្លា.ប់​ក្នុង​ទឹក​សង្ស័យ​ឃាតក.ម្ម

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សព​ស្ត្រី​ម្នាក់​ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​តាម​ច្រក​ទ្វារ​តំបន់​ម៉ា​ឡៃ​ប្រគល់​ឲ្យ​សាច់ញាតិ​កាលពី​យប់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៨ ក្រោយ​ស្លាប់​សង្ស័យ​ដោយ​អំពើរ​ឃាតកម្ម​នៅ​ខេត្ត​ប្រា​ជី​ន​បូ​រី ប្រទេស​ថៃ ។   ស្ត្រី​រង​គ្រោះ​ឈ្មោះ…

ខេត្តបន្ទាយមានជ័យ ៖ សព​ស្ត្រី​ម្នាក់​ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​តាម​ច្រក​ទ្វារ​តំបន់​ម៉ា​ឡៃ​ប្រគល់​ឲ្យ​សាច់ញាតិ​កាលពី​យប់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៨ ក្រោយ​ស្លាប់​សង្ស័យ​ដោយ​អំពើរ​ឃាតកម្ម​នៅ​ខេត្ត​ប្រា​ជី​ន​បូ​រី ប្រទេស​ថៃ ។

 

ស្ត្រី​រង​គ្រោះ​ឈ្មោះ ខិល ណា​រី អាយុ​៣៥​ឆ្នាំ ជា​កម្មករ​ផ្នែក​ខាង​ចិញ្ចឹម​ត្រី​ឲ្យ​ជនជាតិ​ថៃ ក្នុង​ហេតុ​កើតហេតុ​ខាងលើ និង​មាន​ទីលំនៅ​ភូមិ​ចំបក់ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។ ប្តី​ជន​រង​គ្រោះ​ឈ្មោះ ងឹ​ន រតនា អាយុ​៤២​ឆ្នាំ ពេល​នេះ​កំពុង​ឆ្លង​ព្រំដែន​ទៅ​ជួប​មន្ត្រី​កុងស៊ុល​ខ្មែរ​ប្រចាំ​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ខណៈ​សព​កំពុង​ធ្វើបុណ្យ ។

សាច់ញាតិ​សព​ប្រាប់ កោះសន្តិភាព ថា​ការ​ស្លាប់​របស់​ជន​រង​គ្រោះ​អាច​ជា​អំពើរ​ឃាតកម្ម ព្រោះ​លើ​រាង​កាយ​មាន​ស្នាម​ជាំ​លើ​ផ្ទៃមុខ ជាំ​ដៃ និង​ច្របាច់​.​ក ។ សាច់ញាតិ​បន្ត​ថា បុរស​ជា​ប្តី​ក្រោក​ទៅ​ធ្វើការ​ម៉ោង​ប្រហែល​៤​ទាប​ភ្លឺ លុះ​ម៉ោងជាង​១១​ថ្ងៃ​កើតហេតុ​ដើរ​រកប្រពន្ធ​ក៏​ប្រទះ​ឃើញ​ក្នុង​ទឹកស្រះ​ចិញ្ចឹម​ត្រី​ជាប់​បន្ទប់​ស្នាក់​នៅ​សង្ស័យ​គេ​វាយ​សម្លាប់​រួច​លើក​ទម្លាក់​ទឹក ។ សាច់ញាតិ​ប្រាប់​ថា ជនសង្ស័យ​ខ្មែរ​៣​ទៅ​៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ហៅ​សួរនាំ ប៉ុន្តែ​មិនដឹង​ថា ជាប់​ពាក់ព័ន្ធ​ឬ​យ៉ាងណា​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ