ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដាញ​ទំនាក់ទំនង​សង្គម​រួមចំណែក​ជំរុញ​ការ​យល់​ដឹង​ពី​សាសនា​អ៊ិ​ស្លា​ម

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា បាន​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​ជាតិ​​យ៉ាងច្រើន​ទាំង​សង្គម និង​សាសនា ។ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បណ្ដាញ​ទំនាក់​ទំនង​សង្គម​កាន់តែ​ដើរតួ​នាទី​សំខាន់​ឡើង​ក្នុង​ការ​ចូលរួម​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​នានា ថែម​ទាំង​បាន​ផ្ដល់​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ពិភពលោក ហើយ​បច្ចុប្បន្ន…

រាជធានី​ភ្នំពេញ ៖ ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា បាន​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​ជាតិ​​យ៉ាងច្រើន​ទាំង​សង្គម និង​សាសនា ។ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បណ្ដាញ​ទំនាក់​ទំនង​សង្គម​កាន់តែ​ដើរតួ​នាទី​សំខាន់​ឡើង​ក្នុង​ការ​ចូលរួម​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​នានា ថែម​ទាំង​បាន​ផ្ដល់​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ពិភពលោក ហើយ​បច្ចុប្បន្ន ការ​បញ្ជ្រាប​ការ​យល់​ដឹង​ពី​សាសនា​នៃ​ជាតិ​សាសន៍​នីមួយ​ៗ ក៏​កំពុង​ផ្សព្វផ្សាយ​នៅ​តាម​បណ្ដាញ​ទំនាក់ទំនង​នេះ​ផង​ដែរ ដោយ​យល់​ថា វា​ជា​រឿង​ត្រឹមត្រូវ ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​ផ្សព្វផ្សាយ​នោះ​មិន​យល់​ច្បាស់ បែរជា​ផ្ដល់​ផល​អវិជ្ជមាន​ដល់​សាសនា​របស់​ខ្លួនឯង​ទៅ​វិញ ។

លោក រំ​លី អ៊ីស្មា​អេ​ល គ្រូបង្រៀន​ផ្នែក​សាសនា​អ៊ិ​ស្លា​ម បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​សាសនា​អ៊ិ​ស្លា​មតា​មរយៈ​បណ្ដាញ​សង្គម វា​ជា​មធ្យោបាយ​មួយ​ដែល​អាច​ឲ្យ​យើង​ផ្ដល់​ព័ត៌មាន ឬ​ចំណេះដឹង​ទៅ​ដល់​មនុស្ស​គ្រប់​គ្នា ដែល​ជា​គោលដៅ​នៃ​ការ​ណែនាំ​របស់​យើង បន្ទាប់​ពី​ការ​និយាយ​ដោយ​ផ្ទាល់ ។

លោក​ថា ៖« សព្វ​ថ្ងៃនេះ អ៊ិ​ស្លា​ម​រីក​ចម្រើន ក៏​ដោយសារ​អ្នក​បញ្ជូន​ព័ត៌មាន​ឈរ​ទៅ​លើ​ការ​ពិត ប្រកបដោយ​ក្រមសីលធម៌ ហើយ​អ៊ិ​ស្លា​ម​អាប់ឱន​កិត្តិយស ក៏​ដោយសារ​អ្នកជា​អ៊ិ​ស្លា​ម​ហ្នឹង​ផ្ដល់​ព័ត៌មាន​មិន​ពិត ព្រោះ​ជួនកាល គេ​វាយតម្លៃ​តាម​រយៈ​ទ​ង្វើ​របស់​បុគ្គល​អ៊ិ​ស្លា​ម​នោះ » ។

លោក​បន្ត​ថា ៖« មូ​ស្លី​ម​មួយ​ចំនួន​បាន​ធ្វើការ​ផ្សព្វផ្សាយ​នូវ​អ្វី​ដែល​ពួក​គាត់​អះអាង​ថា ជា​របស់​អ៊ិ​ស្លា​ម ទាំង​ដែល​មិនដឹង​ច្បាប់​របស់​សាសនា​»​។ លោក​បាន​លើក​ឧទាហរណ៍​ថា បុរស​មួយ​ក្រុម​ដែល​មាន​សម្លៀក​បំពាក់​បញ្ជាក់​ថា ជា​អ៊ិ​ស្លា​ម​កំពុង​តែ​ផឹកស្រា ហើយ​បាន​ផុស​រូប​ទៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ធ្វើ​ឲ្យ​អ្នក​មិនមែន​ជា​សាសនា​អ៊ិ​ស្លា​ម​យល់​ថា តាម​ពិត​បងប្អូន​អ៊ិ​ស្លា​ម​ផឹកស្រា​បាន​ដែរ​សោះ ។ អីចឹង វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាសនា និង​អ្នក​កាន់សាសនា​អ៊ិ​ស្លា​ម ហើយ​ធ្វើ​ឲ្យ​អ្នក​មិនមែន​ជា​សាសនា​អ៊ិ​ស្លា​ម​យល់​ឃើញ​ថា វា​ជា​ច្បាប់​របស់​អ៊ិ​ស្លា​ម​ទាំង​ដែល​មិន​បាន​រាប់​បញ្ចូល​នៅ​ក្នុង​ច្បាប់​របស់​សាសនា​ឡើយ ។

លោក ហូ​ស៊េ​ន រ​ស៊ី​គី​ន ជា​សិស្ស​កំពុង​បន្ត​ការ​សិក្សា​ផ្នែក​សាសនា​បាន​លើក​ឡើង​ថា បើ​តាម​ការ​សិក្សា​របស់​ច្បាប់​សាសនា​អ៊ិ​ស្លា​ម​ទាក់ទង​នឹង​បច្ចេកវិទ្យា គឺ​មាននៅ​ក្នុង​គម្ពីរ​អាល់​គួរ​អាន ។

លោក​ថា ៖ « ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា វា​ជា​ការ​អភិវឌ្ឍ​ដែល​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​សាសនា​ឡើយ មិន​ថា​អ្នក​កាន់សាសនា​ព្រះពុទ្ធ ឬ​អ៊ិ​ស្លា​ម ព្រោះ​អ្វី​ដែល​យើង​ធ្វើ គឺ​វា​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​ដែល​យើង​ចង់​ដឹង​ពី​បណ្ដាញ​ទាំងនោះ » ។ លោក​បន្ត​ថា វា​ជា​រឿង​មួយ​ដែល​សាសនា​ជំរុញ​ឲ្យ​យើង​យកចិត្តទុកដាក់​នៅ​ក្នុង​ហ្នឹង បើសិន​វា​ជា​រឿង​ចាំបាច់​សម្រាប់​ផ្ដល់​ចំណេះដឹង និង​ការ​ស្រាវជ្រាវ​ដល់​អ្នក​មិនសូវ​បាន​យល់​ដឹង​ពី​ច្បាប់​សាសនា ។

លោក​បន្ថែម​ថា ការ​សិក្សា​របស់​សាសនា​អ៊ិ​ស្លា​មនា​ពេល​បច្ចុប្បន្ន គឺ​មាន​គេ​រៀន​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​ច្រើន ដូច​ជា Youtube និង​បណ្ដាញ​ផ្សេង​ៗ​ជាដើម នេះ​ជា​មធ្យោ​បាយ​ល្អ​បំផុត​ដែល​យើង​ទទួល​បាន​ពី​បច្ចេកវិទ្យា ។

យ៉ាងណា​ក៏​ដោយ លោក​ថា ៖« យើង​មិន​គួរ​និយាយ​នូវ​អ្វី​ដែល​មិនដឹង​ច្បាស់លាស់​ទាក់​ទង​នឹង​សាសនា មិន​ថា​ការ​និយាយ​ផ្ទាល់ ឬ​ការ​ផ្សព្វផ្សាយ​តាម​រយៈ​បណ្ដាញ​សង្គម​ផ្សេង​ៗ​ទេ ព្រោះ​វា​មាន​លក្ខណៈ​ទូលំទូលាយ ប៉ុន្តែ​វា​គ្មាន​អ្វី​ខុសឆ្គង​នឹង​សាសនា​អ៊ិ​ស្លា​ម​ឡើយ ព្រោះ​គេ​ចាត់​ទុក​ថា បណ្ដាញ​ទាំងនោះ​ជា​មធ្យោបាយ​ដើម្បី​ផ្ដល់​សារ​ទៅ​ឲ្យ​អ្នក​ដទៃ ដែល​យើង​ចង់​អំពាវនាវ​ដល់​មនុស្ស​គ្រប់​គ្នា តែ​យើង​ត្រូវ​ប្រាកដ​ថា រាល់​ពាក្យ​សម្ដី ទ​ង្វើ និង​រូបភាព​ផ្សេង​ៗ វា​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ច្បាប់​សាសនា កំណត់ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ