ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តក់ស្លុត​ណាស់ មើលចុះ

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ និង​ម៉ូតូ​ដែល​ម្នាក់​មិន​សង្ឃឹម​រស់ និង​ម្នាក់​ទៀត​របួសធ្ងន់​បាក់ដៃ ។ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៨ ខែមករា​នេះ នៅ​ត្រង់​ចំណុច​ភូមិ​ព្រែ​កកោះ…

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ និង​ម៉ូតូ​ដែល​ម្នាក់​មិន​សង្ឃឹម​រស់ និង​ម្នាក់​ទៀត​របួសធ្ងន់​បាក់ដៃ ។ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៨ ខែមករា​នេះ នៅ​ត្រង់​ចំណុច​ភូមិ​ព្រែ​កកោះ ឃុំ​ព្រែក​បាក់ ស្រុក​ស្ទឹង​ត្រង់ ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ បូ តុលា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ (​មិន​សង្ឃឹម​រស់​) និង​ម្នាក់​ទៀត​ឈ្មោះ​ស៊ី​ន សុភា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ខេត្ត​ត្បូងឃ្មុំ (​របួស​បាក់ដៃ​) ។
សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​២​គ្រឿង​បាន​បើក​ពី​ជើង​ទៅ​ត្បូង ដែល​បាន​បើក​បញ្ច្រាស​គ្នា លុះដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​កៀរ​ប៉ះ​គ្នា ហើយ​បុក​ម៉ូតូ​សេ​១២៥ បណ្តាល​ឲ្យ​រង​របួស​យ៉ាង​ខ្លាំង ។

សេចក្តីរាយការណ៍​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ក៏​បាន​មក​ដល់ រួច​ប​ញ្ជូ​ល​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ ចំណែកឯ​ម៉ូតូ​ទាំងនោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ស្ទឹង​ត្រង់ រួច​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ