ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ថា​ខុសច្បាប់​ដែរ ប៉ុន្តែ​គ្មាន​អ្វី​ធំ​ជាង​ទេវ​ប្រាក់​ទេ

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ដែល​ឈ្មួញ​នាំ​ទៅ​លក់​នៅ​ស្រុក​យួន​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ នៅ​តែ​បន្ត​រហូត​ដោយ​មានការ​ត្រូវ​រូ​វ​គ្នា​ជា​ខ្សែ​ចង្វាក់​រវាង​អាជ្ញាធរ​នឹង​សមត្ថកិច្ច​ធំ​ៗ​នៅ​ក្នុង​ខេត្ត ទើប​ធ្វើ​ឲ្យ​ជំនួញ​ឈើ​ខុសច្បាប់​មួយ​នៅ​តែ​បន្ត​ដឹក​ជញ្ជូន​យក​ទៅ​លក់​នៅ​ស្រុក​យួន​បាន​យ៉ាង​រលូន និង​មិន​បាន​រំខាន​ដល់​ថ្នាក់ដឹកនាំ​ធំ​ៗ​ក្នុង​ខេត្ត​ឡើយ ហើយ​នៅ​ពេល​ដែល​សមត្ថកិច្ច​ចាប់​វិញ​ជា​ប្រភេទ​ឈើ​ដែល​អ្នក​រកស៊ី​នោះ​អត់​មាន​ខ្សែរយៈ​តែ​ប៉ុណ្ណោះ ។ ជាក់ស្តែង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តតាកែវ…

ខេត្តតាកែវ ៖ ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ដែល​ឈ្មួញ​នាំ​ទៅ​លក់​នៅ​ស្រុក​យួន​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ នៅ​តែ​បន្ត​រហូត​ដោយ​មានការ​ត្រូវ​រូ​វ​គ្នា​ជា​ខ្សែ​ចង្វាក់​រវាង​អាជ្ញាធរ​នឹង​សមត្ថកិច្ច​ធំ​ៗ​នៅ​ក្នុង​ខេត្ត ទើប​ធ្វើ​ឲ្យ​ជំនួញ​ឈើ​ខុសច្បាប់​មួយ​នៅ​តែ​បន្ត​ដឹក​ជញ្ជូន​យក​ទៅ​លក់​នៅ​ស្រុក​យួន​បាន​យ៉ាង​រលូន និង​មិន​បាន​រំខាន​ដល់​ថ្នាក់ដឹកនាំ​ធំ​ៗ​ក្នុង​ខេត្ត​ឡើយ ហើយ​នៅ​ពេល​ដែល​សមត្ថកិច្ច​ចាប់​វិញ​ជា​ប្រភេទ​ឈើ​ដែល​អ្នក​រកស៊ី​នោះ​អត់​មាន​ខ្សែរយៈ​តែ​ប៉ុណ្ណោះ ។

ជាក់ស្តែង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​ធ្វើការ​ឆ្មក់​ព័ទ្ធ​ចាប់​បាន​ឈើ​គ្រញូង​បាន​ប្រមាណ​ជាង​២​ម៉ែត្រគូប នៅ​ក្នុងផ្ទះ​ខ្ទម​មួយ​កន្លែង ដែល​មិន​មនុស្ស​រស់នៅ​ស្ថិត​នៅ​ក្នុងភូមិ​បន្ទាយ​ធ្លាយ ឃុំ​ព្រែ​ខ្លា ស្រុក​កោះអណ្តែត ខេត្តតាកែវ វេលា​ម៉ោង​០៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែមករា ។

មន្ត្រីរ​កងរាជអាវុធហត្ថ​ខេត្ត​ម្នាក់ បាន​ឲ្យ​ដឹង​ថា ក្រោម​ការ​ស្រាវជ្រាវ​របស់​កម្លាំង​ជំនាញ​យើង​ទៅ​ឃើញ​ថា ឈើ​គ្រញូង​ខុសច្បាប់​នេះ​ជា​របស់​ឈ្មោះ ហ៊ឹ​ម ផែន មាន​តួនាទី​ជា​នាយ​រង​ផ្នៃ​ក​ព្រហ្មទណ្ឌ​នគរបាល​ស្រុក​កោះអណ្តែត ហើយ​ក៏​ជា​មនុស្ស​ជំនិត​របស់​លោក​វរ​សេនី​ទោ ជា សុ​ផាត អធិការ​នគរបាល​ស្រុក​កោះអណ្តែត ហើយ​នាយ​រង​ផ្នែក​រូប​នេះ បាន​រកស៊ី​ឈើ​ខុសច្បាប់​យូ​ហើយ​ដែរ ។

មន្ត្រីរ​កង​រាជ​អា​វុត​ហត្ថ​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ចាប់​ហើយ​នោះ ឈើ​ត្រូវ​បាន​ជួល​រថយន្ត​ដឹក​យក​មក​រាប់​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដោយ​មាន​កម្លាំង​របស់​មេ​ព្រែ​ចូលរួម​ផង​ដែរ នា​ឱកាស​នោះ​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ជា​អ្នក​ស​ម្រ​ប់​សម្រួល​ក្នុង​ការ​រាប់​ចំនួន​ឈើ​ក្រ​ញូ​ង​នេះ ដោយ​ជា​លទ្ធផល​ឃើញ​មាន​ចំនួន​៨០​បាវ ស្មើនឹង​២,១០០​គីឡូក្រាម ហើយ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ប្រគល់​ឈើ​ខុសច្បាប់​នេះ ទៅ​ឲ្យ​មេ​ព្រែ​ជា​អ្នករក្សា​ទុក ។

លោក​វរ​សេនី​ទោ ជា សុ​ផាត អធិការ​នគរបាល​ស្រុ​កោះអណ្តែត បាន​ប្រាប់​កោះសន្តិភាព​យើង​តាម​ទូរស័ព្ទ​ថា នាយ​រង​ផ្នៃ​ក​ព្រហ្មទណ្ឌ​មិនជា​មនុស្ស​ជំនិត​របស់​លោក​ទេ គ្រាន់តែ​ជា​កូនចៅ​របស់​លោក ហើយ​ករណី​ឈើ​នេះ លោក​មិន​មាន​អ្វី​ពាក់​ពាន់​ដែរ និយាយ​ទៅ​យប់មិញ (​យប់​ថ្ងៃ​ទី​១៦) ហ៊ឹ​ម ផែន នៅ​ប្រចាំការ​ក្នុង​អធិការដ្ឋាន​ជាមួយ​លោក​១​យប់ លុះ​ព្រឹក​ឡើង​ទើប​បែក​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ