ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ ៖ ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា និង​រដ្ឋសភា​នឹង​មិន​ត្រូវ​ពន្យារ​ទេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា​ ការ​បោះ​ឆ្នោត​ជ្រើសរើស​សមា​ជិក​ព្រឹទ្ធសភា នាថ្ងៃ​ទី២៥ ខែ​កុ​ម្ភៈ ឆ្នាំ២០១៨ និង​ការ​បោះ​ឆ្នោត​ជ្រើស​សមាជិក​រដ្ឋ​សភា ថ្ងៃ​ទី២៩ ខែកក្កដា…

រាជធានី​ភ្នំពេញ​ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា​ ការ​បោះ​ឆ្នោត​ជ្រើសរើស​សមា​ជិក​ព្រឹទ្ធសភា នាថ្ងៃ​ទី២៥ ខែ​កុ​ម្ភៈ ឆ្នាំ២០១៨ និង​ការ​បោះ​ឆ្នោត​ជ្រើស​សមាជិក​រដ្ឋ​សភា ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ​២០១៨ នេះ ​នឹង​មិន​មាន​ផ្លាស់​ប្តូរ​ទេ​។

សម្តេច​តេជោ​បាន​សរសេរ​លើ​ហ្វេស​ប៊ុ​ក​របស់​សម្តេច​ថា​ «ព្រឹក​នេះ ខ្ញុំ​បាន​មើល​ភ្នំពេញ​ប៉ុស្តិ៍​ចុះ​​ផ្សាយ​អត្ថបទ​មួយ​មាន​ចំណង​ជើង​ថា (​លោកនាយក​រដ្ឋមន្ត្រី​ថា ការ​បោះ​ឆ្នោត​អាច​ធ្វើ​មិន​​បាន បើ​មានការ​ច្របូកច្របល់​) ​ហើយ​ការ​បកស្រាយ​ក្នុង​អត្ថបទ​នេះ ​គេ​ចង់​និយាយ​ថា ​ខ្ញុំ​នឹង​លុប​ចោល​ ឬ​ពន្យារ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​។

ដោយ​មិនបាច់​បកស្រាយ​ច្រើន ខ្ញុំ​គ្រាន់តែ​បញ្ជាក់​ថា ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ថ្ងៃ​ទី២៥​ កុ​ម្ភៈ ២០១៨ និង​ការ​បោះ​ឆ្នោត​ជ្រើស​សមាជិក​រដ្ឋសភា ថ្ងៃ​ទី២៩ កក្កដា ​២០១៨ ដែល​បាន​កំណត់​រួច ​ហើយ​មិន​មាន​អ្វី​ផ្លាស់​ប្តូរ​ទេ​។

សង្ឃឹមថា ភ្នំពេញ​ប៉ុស្តិ៍នឹង​រៀន​ស្តាប់​របៀប​អត្ថាធិប្បាយ​របស់ខ្ញុំ​ឲ្យ​បាន​ច្បាស់ និង​មាន​ការ​ចេះ​ដឹង​ច្រើន​ជាង​នេះ រាប់​ទាំង​ក្រុម​អ្នកវិភាគ​ផង​ដែរ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ