ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​ធម្មជាតិ ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ដោយសារ​តែ​ស្ថានភាព​អាកាសធាតុ​បាន​អំណោយផល​ល្អ​ពោល​គឺ​ទឹកទន្លេ មេគង្គ​បាន​ស្រក​ចុះ​តាំងពី​រដូវ​ដើមឆ្នាំ​។ អាកាសធាតុ​បែប​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ ក្នុង​សហគមន៍​រមណីយដ្ឋាន​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី បាន​សម្តែង​នូវ​ការ​សប្បាយចិត្ត​យ៉ាង​ពន់ពេក និង​បាន​នាំ​គ្នា​រុះ​រាន់ សម្រុក​សាងសង់​រោង​ខ្យូ​ស​ផ្ទះទឹក​ដូច​តាម​ទម្លាប់​រាល់​ឆ្នាំ​សម្រាប់​ទទួល ភ្ញៀវ​មក​លេង​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី​។…

ខេត្តក្រចេះ ៖ ដោយសារ​តែ​ស្ថានភាព​អាកាសធាតុ​បាន​អំណោយផល​ល្អ​ពោល​គឺ​ទឹកទន្លេ មេគង្គ​បាន​ស្រក​ចុះ​តាំងពី​រដូវ​ដើមឆ្នាំ​។ អាកាសធាតុ​បែប​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ ក្នុង​សហគមន៍​រមណីយដ្ឋាន​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី បាន​សម្តែង​នូវ​ការ​សប្បាយចិត្ត​យ៉ាង​ពន់ពេក និង​បាន​នាំ​គ្នា​រុះ​រាន់ សម្រុក​សាងសង់​រោង​ខ្យូ​ស​ផ្ទះទឹក​ដូច​តាម​ទម្លាប់​រាល់​ឆ្នាំ​សម្រាប់​ទទួល ភ្ញៀវ​មក​លេង​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី​។ ប្រជា​សហ​គម៍ បាន​លើក​ឡើង​ថា ស្ថានភាព​ទឹកទន្លេ​បាន​ស្រក​នា​រដូវ​ដើមឆ្នាំ​នេះ​ជា​អំណោយផល​ល្អ​ដល់​ពួក​គាត់ ជា​ប្រជា​សហ គម​ន៍​ដែល​រក​ប្រាក់​ចំណូល​ពី​ទេសចរណ៍ គឺ​បាន​ពន្យា​ការ​លក់ដូរ​ក្នុង​សហគមន៍​ទេសចរណ៍ មួយ​នេះ​បាន រយៈពេល​យូរ​ជាង​រៀង​រាល់​ឆ្នាំ​ទម្រាំ​ដល់​រដូវ​ទឹក​ដំឡើង​ង​លិចលង់​មក​វិញ​នោះ​។ តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​រមណីយដ្ឋាន​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី ដែល​មាន​ទីតាំង​ស្ថិត​នៅ ក្នុងភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី​។ រមណីយដ្ឋាន​នេះ​ជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​ពិត​ៗ ដែល​បង្កើត ភាព​ទាក់ទាញ​ជាមួយ​ភាព​ស្រស់​ត្រកាល​បែប​ធម្មជាតិ និង​ខ្យល់អាកាស​បរិសុទ្ធ​ពី ទិដ្ឋភាព​ខ្សែទឹក​ហូរ​ខ្មួលខ្មាញ់​នៅ​លើ​ផ្ទៃ​ថ្ម​ជាមួយនឹង​គុម្ព​ជ្រៃ​ដុះ​អម​សងខាង​នៅ​កណ្តាល​ដង​ទ​ន្ល​មេគង្គ​។

ក្នុង​រដូវប្រាំង​ជា​រដូវ​ទឹកសម្រក​ទឹកទន្លេ​ថ្លា​ឆ្វង់​បាន​ហូរ​ជា​ចន្លោះ​ពុះ​ជា​ជួរ​ៗ​តាម​ជួរ​ជ្រៃ​ដែល​ដុះ​នៅ​ប្រ៉​ប​អម​សងខាង​ខ្សែទឹក ស្ថិត​នៅ​កណ្តាល​ដង​ទន្លេមេគង្គ​រំលេច​ខ្សាច់​កោះ​តូច​ធំ បាន​ធ្វើ​ឲ្យ​តំបន់​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី​មួយ​នេះ បង្កើត​ភាព​ទាក់ទាញ​ជា​ខ្លាំង ជាង​បណ្តា​រមណីយ ដ្ឋា​ន​នានា​ជា​ច្រើន​កន្លែង​ទៀត​ក្នុង​ខេត្ត​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ក្នុង​ដំណើរ​ទៅ​ងូតទឹក​លេង និង ទទួលទាន​ម្ហូបអាហារ​ត្រី​សាច់​ដ៏​សម្បូរ​បែប ដែល​រៀបចំ​ពី​ប្រជា​សហគមន៍​នៅ​តំបន់​នោះ​តាំង ពី​រដូវ​ទឹកសម្រក​រហូត​ដល់​រដូវ​ទឹក​ដំឡើង​។ បើ​ទោះជា​ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវ​ក្រាល​កៅស៊ូ​ដ៏​តូច​ចង្អៀត ជា​ផ្លូវ​សល់​ពី​សម័យ​សង្គមរាស្ត្រនិយម​មាន​ទី​តាំងនៅ​ស្រប​នឹង​ដង​ទ​ម្លេ​មេគង្គ​មាន​ចម្ងាយ​ផ្លូវ​ជាង​១៥​គីឡូម៉ែត្រ ពី​ទីរួមខេត្ត ដោយ​ការ​ធ្វើ​ដំណើ​គឺ​ត្រូវ​ចំណាយពេល​រហូត​ដល់​ជាង​២០​នាទី​យ៉ាងណា​ក្តី​។ ក៏​ជា​រៀង​រាល់​ឆ្នាំ​នៅ​រដូវប្រាំង នា​ថ្ងៃ​ឈប់​សម្រាក់​ចុង​ស​ប្តា​ហ៍​ពិសេស​ក្នុង​រដូវ​បុណ្យ​ទាន គឺ​ភ្ញៀវ​ទេ​ចរណ៍​មិន​ថា អ្នក​រស់នៅ​ក្នុងស្រុក​ក៏​ដូច​ជា​អ្នក​ក្រៅ​ស្រុក​នោះ​ទេ បាន​សម្រុក​នាំ​គ្នា​ទៅ​ងូតទឹក​លេង​កម្សាន្ត នៅ​ក្នុង​រមណីយដ្ឋាន​នេះ​មិន​លស់​ថ្ងៃ​នោះ​ទេ​។

ស្រប​ទៅ​នឹង​ស្ថានភាព​ទឹកទន្លេ​បាន​ស្រក​នា​រដូវប្រាំង​ដើមឆ្នាំ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​សហគមន៍ សម្តែង​ការ​សប្បាយចិត្ត និង​ការ​រក​ចំណូល​ពី​ទេសចរណ៍​សហគមន៍​ថា​មាន​រយៈពេល​យូរ​ផង​ដែរ​នោះ​។ ជា​រៀងរាល់ថ្ងៃ​គឺ​មាន​ខ្យូ​ស​ផ្ទះទឹក ប្រក់​ស្បូវ​ក្រាលរ​នា​ឫស្សី​មាន​ចំនួន​ជា​ច្រើន​រយ រោង​ខ្យូ​ស គឺ​ត្រូវ​បាន​សាងសង់​រួច​ជា​បណ្ដើ​ៗ​ទុក​សម្រាប់​ទទួលភ្ញៀវ​នៅ​ជា​ជួរ​ៗ​ពីលើ​ខ្សែទឹក​ហូរ​។ បុរស​វ័យ​ចំណាស់​ជា​ប្រជា​សហគមន៍​ម្នាក់ ដែល​កំពុង​តែ​កាត់​អារ​ដើម​ឫស្សី​ខ្លី​ដើម្បី​សង់ រោង​ខ្យូ​ស​នៅ​ក្នុង​រមណីយដ្ឋាន​បាន​រៀបរាប់​ថា ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​កាំ​ពី​មាន​ចំនួន​ជាង​៣០០ គ្រួសារ​ទទួល​បាន​ប្រយោជន៍​ផ្ទាល់​ពី​តំបន់​ទេសចរណ៍​នេះ​បន្ទាប់​ពីរ​បរ​កិ​សកម្ម​។ ហើយ​ប្រាក់ ចំណូល​ដែល​បាន​មក​ពី​ទេសចរណ៍​មាន​ដូច​ជា ការ​ធ្វើ​រោង​ខ្យូ​សម្រាប់​ជួល​ឲ្យ​ភ្ញៀវ និង​ការ​ធ្វើ​ម្ហូប អារ​ហារ​សម្រាប់​លក់ និង​ការ​ច្នៃប្រឌិត​ផ្សេង​ទៀត​។

បុរស​វ័យ​ចំណាស់​រូប​នេះ បាន​លើក​ឡើង​ទៀត​ថា ឆ្នាំ​នេះ​ការ​សាង​សាង់​រោង​ខ្យូ​ស​របស់​ប្រជា​សហគមន៍ គឺ​សាងសង់​បាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​មុន ហើយ​ការ​សង់​សង់​លើស​ចំនួន​នេះ គឺ ដើម្បី​បំពេញតម្រូវការ​លើ​ចំនួន​ភ្ញៀវ​ដែល​មក​លេង​កម្សាន្ត​នា​រដូវ​បុណ្យ​ទាន ពិស​សេ​ពេល​ថ្ងៃ ចូល​ឆ្នាំ​ខ្មែ​។ ព្រោះ​ជា​រៀង​រាល់​ឆ្នាំ​ចំនួន​ខ្យូ​ស​មិន​បាន​បំពេញ​តាម​ចំនួន​ភ្ញៀវ​នោះ​ទេ​។ ទន្ទឹម​នឹង​ការ​សម្រុក​ធ្វើ​រោង​ខ្យូ​ស​ផ្ទះទឹក​ដើម្បី​ទទួលភ្ញៀវ​របស់​ប្រជា​សហគមន៍​ទាំងនេះ ក៏ ត្រូវ​បាន​ក្រុម​មន្ត្រី​មន្ទីរ​ជំនាញ បាន​វាយតម្លៃ​ង​ថា​ការ​សាសង់​របស់​ពួក​គាត់​សម្រេច​បាន​ជាង ៤០%​នៃ​ផែនការ​ហើយ​។ ក្រុម​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​បាន​បញ្ជាក់​ថា កន្លង​មក​មុន​រដូវ ទឹកសម្រក​មន្ត្រី​នៃ​មន្ទីរ បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​ពួក​គាត់​ក្នុង​ការ​លក់ដូរ​ម្ហូប អាហារ​ឲ្យ​បាន​សមរម្យ​ដល់​ភ្ញៀវ និង​ជួយ​ការពារ​ថែទាំ​បរិស្ថាន អនាម័យ​ដើម្បី​បម្រើសេវា​កម្ម​ដល់ វិស័យ​ទេសចរណ៍​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី ដែល​រមណីយដ្ឋាន​ធម្មជាតិ​ទី​១ ក្នុង​ចំណោម​រមណីយដ្ឋាន​ទាំង​១៧​កន្លែង​ផ្សេង​ៗ​ទៀត​របស់​ខេត្តក្រចេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ