ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​សម្រាក​នៅ​មន្ទីរពេទ្យ ស្ងាត់​មនុស្ស​រត់គេច​ខ្លួន

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ អ្នកទោស​គ្រឿងញៀន​ម្នាក់ ខណៈ​មាន​ជំងឺ​ប្រចាំ​កាយ អនុរក្ស​ពន្ធនាគារ​បាន​បញ្ជូន ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត លុះ​ស្ងាត់​មនុស្ស​ក៏​រត់គេច​ខ្លួន​។ តែ​បន្ទាប់​ពី​ផ្អើល​ឆោឡោ សមត្ថកិច្ច​នគរបាល​ក៏​តាម​រក​ជនសង្ស័យ ស្រាប់តែ​ឃើញ​ដើរ​នៅ​ខាងក្រោយ​ផ្សារ​យ៉ាង​រំភើយ​ទៅ​វិញ…

ខេត្ត​ប៉ៃលិន ៖ អ្នកទោស​គ្រឿងញៀន​ម្នាក់ ខណៈ​មាន​ជំងឺ​ប្រចាំ​កាយ អនុរក្ស​ពន្ធនាគារ​បាន​បញ្ជូន ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត លុះ​ស្ងាត់​មនុស្ស​ក៏​រត់គេច​ខ្លួន​។ តែ​បន្ទាប់​ពី​ផ្អើល​ឆោឡោ សមត្ថកិច្ច​នគរបាល​ក៏​តាម​រក​ជនសង្ស័យ ស្រាប់តែ​ឃើញ​ដើរ​នៅ​ខាងក្រោយ​ផ្សារ​យ៉ាង​រំភើយ​ទៅ​វិញ ហើយ​ក៏​ចាប់​បញ្ជូន​យក​ទៅ​ពន្ធនាគារ​នៅ​ព្រឹក​ថ្ងៃ​ដដែល​វិញ​។ ហេតុការណ៍​រត់គេច​ខ្លួន​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ក្នុងភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដោយ​តាម​រក​ឃើញ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ដដែល ត្រង់​ចំណុច ខាងក្រោយ​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនជាប់ចោទ​ខាងលើ​មាន ឈ្មោះ នៅ តាប់ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជាប់ចោទ​ពី​បទ​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់ កាលពី​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​ផ្លូវ​ចូល​ទៅ​ភូមិ​ពេជ្រ​គី​រី ស្ថិត​នៅ​ភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​ដំណឹង​ថា​ជនសង្ស័យ​ដែល​កំពុង​ដេក​ស​ម្រា ក​នៅ​ក្នុង​មន្ទីរពេទ្យ​បាត់​ខ្លួន ភ្លាម​ៗ​នោះ លោក​វរសេនីយ៍ត្រី យ៉ែ​ម សា​រិ​ទ្ធ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន បាន​បញ្ជា​កម្លាំង​ផ្ទាល់ ឱ្យ​សហការ​ជាមួយ​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្ត ដើម្បី​ស្វែងរក​ជនសង្ស័យ​ដែល​បាន​រត់គេច​ខ្លួន​បន្ទាប់​ពី​មាន​ជំងឺ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។

ប្រភព​ដដែល​បន្ត​ថា ក្រោយមក​សមត្ថកិច្ច ក៏​បាន​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ក្រោយ​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី​ថ្ងៃ​ដដែល ហើយ​ក៏​ប្រញាប់​ដឹក​តាម​ម៉ូតូ​យក​ទៅ​អធិការ​ក្រុង ដើម្បី​ធ្វើ​កំណត់ហេតុ ប្រគល់​ទទួល និង​បញ្ជូន​ជនជាប់ចោទ​រូប​នោះ​ទៅ​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​វិញ​។ សូម​បញ្ជាក់​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​លេច​ធ្លាយ​រឿង​អ្នកទោស​កំពុង​សម្រាក​ព្យាបា ល​នៅ​ក្នុង​មន្ទីរពេទ្យ​លួច​រត់គេច​ខ្លួន តែ​ត្រូវ​នគរបាល​ក្របួច​បាន​វិញ​ទាន់​ពេលវេលា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ