ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប៉ូលិសម្នាក់​ត្រូវ​សម្លា.ប់

6 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ អាជ្ញាធរ​មូលដ្ឋាន​អះអាង​កាលពី​ថ្ងៃ​ទី​១៦ មក​រា ថា អតីត​ប៉ូលិស​ឧទ្ទាម​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក OSCAR PEREZ ដែល​ធ្លាប់​វាយប្រហារ​តាម​ឧទ្ធម្ភាគចក្រ​លើ​បណ្តា​អគារ​រដ្ឋ…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ អាជ្ញាធរ​មូលដ្ឋាន​អះអាង​កាលពី​ថ្ងៃ​ទី​១៦ មក​រា ថា អតីត​ប៉ូលិស​ឧទ្ទាម​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក OSCAR PEREZ ដែល​ធ្លាប់​វាយប្រហារ​តាម​ឧទ្ធម្ភាគចក្រ​លើ​បណ្តា​អគារ​រដ្ឋ ក្នុង​នោះ​រួម​មាន​តុលាការ​កំពូល​កាលពី​ខែមិថុនា កន្លង​ទៅ ត្រូវ​បាន​សម្លាប់​ហើយ​ក្នុង​ឱកាស​នៃ​ប្រតិបត្តិការ​ធំ​មួយ​តាម​ចាប់ខ្លួន​គេ ។

រដ្ឋមន្ត្រី​មហាផ្ទៃ​វេ​ណេ​ស៊ុ​យ​អេ​ឡា​ឧត្តមសេនីយ៍ NESTOR REVEROL ប្រកាស​ក្នុង​សង្កថា​មួយ​តាម​ទូរទស្សន៍​ថា ជាង​២៤​ម៉ោង​ក្រោយ​អន្តរាគមន៍​របស់​ប៉ូលិស OSCAR PEREZ អាយុ​៣៦​ឆ្នាំ ស្ថិត​ក្នុង​ចំណោម​ភេរវ​ករ​៧​នាក់ ដែល​ត្រូវ​សម្លាប់ ក្នុង​នោះ​មាន​នារី​ម្នាក់​ផង​នា​ឱកាស​នៃ​អន្តរាគមន៍ ។ រដ្ឋមន្ត្រី​រូប​នេះ​ដែល​បង្ហាញ​បណ្តា​រូបថត​ពួក​ជន​ត្រូវ​សម្លាប់​បន្ត​ថា សមាជិក​៦​នាក់​ទៀត​របស់​ក្រុម​នេះ​ដែល​មាន​បុរស​៤​នាក់ និង​នារី​២​នាក់​បាន​ត្រូវ​ចាប់ខ្លួន ហើយ​កំពុង​នាំ​មក​កាន់​តុលាការ ។

OSCAR PEREZ ក្រោយ​ការ​វាយប្រហារ​របស់​គេ​ក្លាយជា​មនុស្ស​ដែល​គេ​តាម​រក​ចាប់​ខ្លួន​បំផុត​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា ។ កាលពី​ថ្ងៃ​ទី​២៧ មិថុនា ២០១៧ រូបគេ​ស្ថិត​ក្នុង​ឧទ្ធម្ភាគ​ចក្រ​១​គ្រឿង​ប្លន់​ពី​ប៉ូលិស​បាន​ហោះហើរ​ពីលើ​ក្រុង​កា​រ៉ា​កាស់ ។ ជាមួយ​ជន​ប្រដាប់អាវុធ​ឯទៀត​ៗ ពួក​គេ​បាន​ទម្លាក់​គ្រាប់បែកដៃ​៤​គ្រាប់​លើ​តុលាការ​កំពូល ហើយ​បាញ់ប្រហារ​មក​លើ​ក្រសួងមហាផ្ទៃ តែ​ពុំ​បណ្តាល​ឱ្យ​មាន​ជន​រង​គ្រោះ​ឡើយ ។

ការ​វាយប្រហារ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ​កើត​មាន​ពេល​ផ្ទុះ​បាតុកម្ម​នានា​ទាមទារ​ឱ្យ​ប្រធានា​ធិបតី​សង្គមនិយម​លាលែង​ចេញពី​តំណែង ដោយ​ក្នុង​រលក​បាតុកម្មហិង្សា​នេះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១២៥​នាក់ រវាង​ពី​ខែមេសា​មក​ខែកក្កដា ។ OSCAR PEREZ ផ្គើន​រដ្ឋ​អំណាច​យ៉ាង​ខ្លាំង​ដោយ​គេ​តែង​បង្ហាញមុខ​ក្នុង​ក្បួន​បាតុកម្ម ឬ​តាម​បណ្តាញ​សង្គម ហើយ​គេ​រស់​លាក់ខ្លួន ។

៧​ខែ​ក្រោយមក កង​កុំម៉ង់ដូ​យោធា និង​កងកម្លាំង​ពិសេស​របស់​ប៉ូលិស​រក​ឃើញ​កន្លែង​លាក់ខ្លួន​របស់​គេ និង​បណ្តា​មនុស្ស​របស់​គេ រួច​ឡោម​ព័ទ្ធ​នៅ​ភាគ​ពាយ័ព្យ​ក្រុង​កា​រ៉ា​កា​ស៉​។ រួច​នា​ថ្ងៃ​ទី​១៥ មក​រា ក្នុង​ប្រតិបត្តិការ​មួយ​ហៅ GEDEON ប៉ូលិស​២​នាក់​បាន​ត្រូវ​ស្លាប់ និង៨​នាក់​ទៀត​រង​របួស​ដោយ​ការ​តដៃ​មុន​ពេល​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ