ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​​មេ​រិ​ក​ប៉ុនប៉ងគាបសង្កត់​លើ​កូរ៉េ​ខាងជើង ​ទោះ​មាន​ភាព​ធូរស្រាល

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ ពេល​ដែល​កូរ៉េ​ខាងជើង​ជំរុញ​ឱ្យ​មាន​ភាព​ធូរស្រាល​ជាមួយ​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃ​ទី​១៦ មក​រា សហរដ្ឋអាមេរិក​ប៉ុនប៉ង​រក្សា​ទុក​ការ​គាបសង្កត់​ខ្លាំង​ប្រឆាំង​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​មួយ​ជាមួយ​បណ្តា​សម្ព័ន្ធមិត្ត​នៅ​ទីក្រុង VANCOUVER កា​ណា​ដា ដែល​កិច្ចប្រជុំ​នេះ​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រទេស​ចិន…

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ ពេល​ដែល​កូរ៉េ​ខាងជើង​ជំរុញ​ឱ្យ​មាន​ភាព​ធូរស្រាល​ជាមួយ​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃ​ទី​១៦ មក​រា សហរដ្ឋអាមេរិក​ប៉ុនប៉ង​រក្សា​ទុក​ការ​គាបសង្កត់​ខ្លាំង​ប្រឆាំង​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​មួយ​ជាមួយ​បណ្តា​សម្ព័ន្ធមិត្ត​នៅ​ទីក្រុង VANCOUVER កា​ណា​ដា ដែល​កិច្ចប្រជុំ​នេះ​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រទេស​ចិន ។

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក REX TILLERSON ពេល​បើក​កិច្ចប្រជុំ​នេះ​ជាមួយ​បណ្តា​សម​ភាគី​នៃ​ប្រទេស​ចំនួន​២០​ជា​សម្ព័ន្ធមិត្ត ខណៈ​លោក​ជា​សហ​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​កា​ណា​ដា លោកស្រី CHRYSTIA FREELAND ថ្លែង​ថា គេ​ត្រូវ​មានការ​គាបសង្កត់​ថ្មី​ៗ​លើ​របប​កូរ៉េ​ខាងជើង​ពេល​មានការ​រំលោភ​បំពាន​ថ្មី​មួយ​លើកៗ ។ លោក​ក៏​ស្នើ​ផង​ដែរ​ដល់​រុ​ស្ស៊ី និង​ចិន​ដែល​អវត្តមាន​ក្នុង​កិច្ចប្រជុំ​ឱ្យ​អនុវត្ត​ទាំងស្រុង​ការ​ដាក់​ទណ្ឌកម្ម​ដែល​អនុម័ត​ដោយ អ​.​ស​.​ប ហើយ​លោក​ចង់ឱ្យ​មានការ​កែ​លម្អ​ប្រតិបត្តិការ​ហាមឃាត់​តាម​សមុទ្រ ដើម្បី​រារាំង​ការ​ផ្គត់ផ្គង់​ប្រេង​ដល់​ក្រុង​ព្យុ​ង​យ៉ាង​ដោយ​ពង្វាង​បណ្តា​វិធានការ​អន្តរជាតិ ។ រឿង​នេះ​បន្ទាប់​មក​ជា​កម្មវត្ថុ​នៃ​ការ​ពិភាក្សា​គ្នា​ជា​សម្ងាត់ ។

ប្រមុខ​ការទូត​អា​មេ​រិ​ក​បន្ត​ថា យើង​ត្រូវ​បង្កើន​ការ​គាបសង្កត់​លើ​របប​នេះ​រហូត​ទាល់តែ​កូរ៉េ​ខាងជើង​ព្រម​វិល​មក​រក​តុ​ចរចា​គួរ​ឱ្យ​ជឿជាក់ ។

ចំណែក​លោកស្រី CHRYSTIA FREELAND បន្ថែម​ថា យើង​នឹង​ពុំ​យល់ព្រម​ឱ្យ​កូរ៉េ​ខាងជើង​ជា​អ្នក​គំរាមកំហែង​នុយក្លេអ៊ែរ​ប្រឆាំង​ពិភពលោក​ឡើយ ។ ប្រមុខ​ការទូត​កា​ណា​ដា​ទទួលស្គាល់​ថា ភាព​ម៉ឺងម៉ាត់​នេះ​ប្រកាន់​យក​ក្រោយ​ភាព​ធូរស្រាល​មួយ​ចំនួន​លើ​សំណុំរឿង​កូរ៉េ​ខាងជើង​ដោយសារ​ការ​សម្រេច​របស់​ប្រទេស​នេះ​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​នៅ​កូរ៉េ​ខាងត្បូង​ពី​ថ្ងៃ​ទី​៩ ដល់​២៥ កុម្ភៈ និង​ការ​ចរចា​គ្នា​ឡើង​វិញ រវាង​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​ព្យុ​ង​យ៉ាង ។ លោកស្រី​ថា នេះ​ជា​សញ្ញា​គួរ​ឱ្យ​លើកទឹកចិត្ត​មួយ ។

ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងត្បូង លោកស្រី KANG KYUNG WHA សម្តែង​សុទិដ្ឋិនិយម​ថា «​ឧបករណ៍​ទាំង​២» គឺ​ទណ្ឌកម្ម​ម៉ឺងម៉ាត់ និង​ការ​ឈោង​ចាប់ដៃ​គ្នា​ត្រូវ​ដើរ​ទន្ទឹម​គ្នា ។ លោកស្រី​យល់​ថា យុទ្ធសាស្ត្រ​នេះ​ចាប់ផ្តើម​ទទួល​បាន​ផ្លែផ្កា​ដូច​ជា​ការ​យល់​ព្រម​ចូលរួម​របស់​កូរ៉េ​ខាងជើង​ក្នុង​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​នៅ PYEONGCHANG។

ដោយ​គាំទ្រ​ការ​អំពាវនាវ​នានា​របស់​អា​េ​ម​រិ​ក រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន លោកតា​រ៉ូ កូ​ណូ បាន​ព្រមាន​ប្រឆាំង​រាល់​ការ​ប៉ុនប៉ង​បន្ធូរ​ដៃ ។ លោក​ថា​មនុស្ស​មួយ​ចំនួន​អះអាង​ថា គេ​ត្រូវ​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​កូរ៉េ​ខាងជើង ព្រោះតែ​ការ​ចូលរួម​របស់​គេ​ក្នុង​ការ​ចរចា​អន្តរ​កូរ៉េ​តាម​រយៈ​ការ​លុប​ចោល​ទណ្ឌកម្ម ហើយ​ផ្តល់​ជំនួយ​មួយ​ចំនួន ។ លោក​ថា នេះ​ជា​ការ​យល់​ឃើញ​ឆ្កួត​បំផុត ។ កូរ៉េ​ខាងជើង​ចង់បាន​ការ​ចំណេញ​ពេល ដើម្បី​បន្ត​កម្មវិធី​នុយក្លេអ៊ែរ និង​បាលី​ស្ទិ​ក​របស់​ខ្លួន ។

មុន​ពេល​ចាប់ផ្តើម​កិច្ចប្រជុំ​នៅ​ក្រុង VANCOUVER ចិន និង​រុ​ស្ស៊ី​ផ្ទុះ​កំហឹង ព្រោះ​ប្រទេស
ទាំង​២​ជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ព្រមទាំង​ជា​តួអង្គ​គន្លឹះ​នៃ​ការ​ចរចា​ជាមួយ​ក្រុង​ព្យុ​ង​យ៉ាង​បែរជា​មិន​ត្រូវ​គេ​អញ្ជើញ​ចូ​​ល​រួម​ក្នុង​កិច្ចប្រជុំ​នេះ ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក LU KANG អះអាង​កាលពី​ថ្ងៃ​ទី​១៦ មក​រា ថា កិច្ចប្រជុំ​នេះ​គឺជា​កិច្ចប្រជុំ​ទាំង​មិន​ត្រឹមត្រូវ​ទាំង​ពុំ​មាន​លក្ខណៈ​តំណាង ។ ចំណែក​ប្រមុខ​ការទូត​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ កាលពី​ថ្ងៃ​ទី​១៥ មក​រា រិះគន់​ថា ពួក​អា​មេ​រិ​ក និង​សម្ព័ន្ធមិត្ត​ចង់​បញ្ចេញ​ទស្សនៈ​ពួក​គេ​ផ្អែក​តែ​ទៅ​លើ​ការ​ចាប់បង្ខំ និង​ឱសានវាទ ហើយ​ពុំ​ទទួលស្គាល់​ការ​ពិត​នៃ​ពិភពលោក​ពហុ​ប៉ូ​ល​មួយ ។

ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​១៦ មក​រា ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង រំលឹក​ថា សភាពការណ៍​នៅ​ឧបទ្វីប​កូរ៉េ​បច្ចុប្បន្ន​កំពុង​មានការ​វិវត្តន៍​ជា​វិជ្ជមាន​នានា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ