ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​សេត​វិមាន​ថា លោក​ត្រាំ មាន​សុខភាព​ល្អ​បំផុត

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ គ្រូពេទ្យ​ប្រចាំ​សេតវិមាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៦ មក​រា ថា ប្រ​ធានា ធិ​បតី​លោក​ដូ​ណា​ល់ ត្រាំ មាន​ស្ថានភាព​ធម្មតា​ពេល​ធ្វើតេស្ត​លើ​ការ​ចង​ចាំ​នៃ​ខួរក្បាល ហើយ​លោក​មាន​សុខភាព​ប្រសើរ​បំផុត…

សហរដ្ឋ​អា​មេ​រិ​ក ៖ គ្រូពេទ្យ​ប្រចាំ​សេតវិមាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៦ មក​រា ថា ប្រ​ធានា
ធិ​បតី​លោក​ដូ​ណា​ល់ ត្រាំ មាន​ស្ថានភាព​ធម្មតា​ពេល​ធ្វើតេស្ត​លើ​ការ​ចង​ចាំ​នៃ​ខួរក្បាល ហើយ​លោក​មាន​សុខភាព​ប្រសើរ​បំផុត ទោះបី​លោក​ទម្លាប់​បរិភោគ​អាហារ​ពុំ​សូវ​ចេះ​តម​ក្តី ។

គ្រូពេទ្យ​រូប​នេះ លោក RONNY JACKSON នៅ​មុខ​បណ្តា​អ្នកកាសែត ដែល​ចង់​ដឹង​ពី​ស្ថានភាព​សុខភាព​របស់​លោក​ត្រាំ ក្រោយ​ពេល​ត្រួតពិនិត្យ​សុខភាព​លើក​ដំបូង​របស់​លោក​ចាប់តាំងពី​ចូល​កាន់កាប់​សេត​វិមាន​មក អះអាង​ថា សរុប​មក​សុខភាព​របស់​ប្រ​ធានាធិ​បតី​ល្អ​ប្រសើរ​ទាំង​ព្រម​តែ​ម្តង ។ សុខភាព​លោក​ល្អ​ប្រសើរ​ក៏​មក​ពី​ការ​មិន​ពិសា​បារី ឬ​ស្រាទាំងស្រុង​ដែរ ។

លោក JACKSON បន្ត​ថា ប្រធានាធិបតី​មាន​ស្មារតី​រហ័សរហួន​គ្មាន​អ្វី​ប៉ះពាល់​ឡើយ ។ លោក​ពិតជា​មាន​សុខភាព​ប្រសើរ​ក្នុង​ការ​កាន់​តំណែង​ប្រធានាធិបតី ហើយ​គឺ​រូប​លោក​ខ្លួនឯង​ដែល​ទាមទារ​ឱ្យ​មានការ​ធ្វើតេស្ត​លើ​ការ​ចង​ចាំ ។

តុល្យការ​នៃ​ការ​ពិនិត្យ​សុខភាព​របស់​លោក​ត្រាំ ចាប់​ធ្វើ​កាលពី​ថ្ងៃ​ទី​១២ មក​រា មក​គឺ​មួ​យស​ប្តា​ហ៍​ក្រោយ​ការ​ចេញ​សៀវភៅ​វាយប្រហារ​លោក​មាន​ចំណងជើង​ថា «FIRE AND FURY : INSIDE THE TRUMP WHITE HOUSE» ដោយ​ក្នុង​សៀវភៅ​នេះ​អ្នកនិពន្ធ​លោក MICHAEL WOLFF ក៏​លើក​ពី​បញ្ហា​សុខភាព​នៃ​ខួរក្បាល​របស់​លោក​ត្រាំ ព្រម​ទាំង​សមត្ថភាព​កាន់កាប់​តំណែង​ប្រធានាធិបតី​ផងដែរ ។

លោក JACKSON អះអាង​ថា ខ្ញុំ​គិត​ថា ប្រធានាធិបតី​នឹង​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ​រហូត​ដល់​ផុត​អាណត្តិ​របស់​លោក​រហូត​ដល់​អាណត្តិ​៤​ឆ្នាំ​មួយទៀត​ផង បើ​លោក​ជាប់​ឆ្នោត​ជា​ថ្មី ។ លោក​ថា លោក​ត្រាំ ពុំ​មាន​សញ្ញាណាមួយ​នៃ​ជំងឺ ALZHEIMER ឬ​ជំងឺ​ឯទៀត​ៗ​ទៀត ។ លោក​មាន​ថាមពល​ល្អ ទោះបីលោក​សម្រាន្ត​បាន​តិច​ត្រឹម​៤​ទៅ​៥​ម៉ោង​ក្នុង​មួយយប់​ក្តី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ