ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​ម្តាយ​គួរ​ធ្វើ​ដូច​ម្តេច​នៅ​ពេល​កូន​រលាក?

6 ឆ្នាំ មុន

តាម​ធម្មតា​មាន​រលាក​កាលណា​មានការ​ប៉ះ​ជាមួយ​ទឹក ប្រេង ឬ​ខ្លាញ់​ក្តៅ ឬ​ជាមួយនឹង​វត្ថុ​ផ្សេង​ៗ​ទៀត ដែល​អាច​បង្ក​របួស​ដល់​ស្បែក​បាន​។ ការ​ស្ថិត​នៅ​ក្រោម​កម្តៅថ្ងៃ​យូរ ក៏​អាច​ធ្វើ​ឲ្យ​មាន​រលាក​ផង​ដែរ ។ ការ​រលាក​អាច​ត្រូវ​បាន​ធ្វើ​ចំណាត់ថ្នាក់​ជា​៣​កម្រិត ។…

តាម​ធម្មតា​មាន​រលាក​កាលណា​មានការ​ប៉ះ​ជាមួយ​ទឹក ប្រេង ឬ​ខ្លាញ់​ក្តៅ ឬ​ជាមួយនឹង​វត្ថុ​ផ្សេង​ៗ​ទៀត ដែល​អាច​បង្ក​របួស​ដល់​ស្បែក​បាន​។ ការ​ស្ថិត​នៅ​ក្រោម​កម្តៅថ្ងៃ​យូរ ក៏​អាច​ធ្វើ​ឲ្យ​មាន​រលាក​ផង​ដែរ ។ ការ​រលាក​អាច​ត្រូវ​បាន​ធ្វើ​ចំណាត់ថ្នាក់​ជា​៣​កម្រិត ។ ការ​រលាក​កម្រិត​ទី​៣ គឺជា​របួសធ្ងន់​ដែល​អាច​ទាមទារ​ជា រឿយ​ៗ ឲ្យ​មានការ​ផ្សាំ​បណ្តុះ​ស្បែក ។

ការ​ព្យាបាល ដំបូង​ៗ​នៃ​ការ​រលាក គឺ​ត្រូវ​ដាក់​កន្លែង​ដែល​របួស​ក្នុង​ទឹក​ត្រជាក់​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ក៏​ប៉ុន្តែ​មិនមែន​ដាក់​ក្នុង​ទឹកកក​នោះ​ទេ ។ សូមកុំ​លាប​ក្រមួន ខ្លាញ់ ប៊័រ ក្រែ​ម ឬ​ផលិតផល​ប្រេងកាត​អ្វី នីមួយ​ៗ​ឲ្យ​សោះ ព្រោះ​គ្រូពេទ្យ​នឹង​ត្រូវ​ដកហូត​យក​វា​ចេញ ដែល​អាច​នឹង​ធ្វើ​ឲ្យ​កូនលោក​អ្នក​ឈឺចាប់​បន្ថែម​ពីលើ​របួស​ថែម​ទៀត ។

បើសិនជា​មាន​ឡើង​ពង សូម​ទុក​វា​ចោល​កុំ​ប៉ះ និង​កុំ​បំបែក​វា​ឲ្យ​សោះ ព្រោះ​ទឹក​ដែល​នៅ​ខាងក្នុង​នោះ​មិន​មាន​មេរោគ​ទេ ។ កាលណា​អ្នក​បំបែក​វា​នោះ គឺ​អ្នក​បើកចំហ​ឲ្យ​មេរោគ​ចូល​ទៅ​ក្នុង​របួស​ហើយ ។ ក៏​ប៉ុន្តែ​បើ​ពងទឹក​ណាមួយ​បាន​បែក​រួច​ទៅ​ហើយ យក​ល្អ​អ្នក​ត្រូវ​យក​ដង្កៀប​ដែល​បាន​ដាក់​ស្ងោរ​ក្នុង​ទឹក​ពុះ​ចំនួន​៥​នាទី មក​ចាប់​យក​ស្បែក​ដែល​ដាច់ដោច​នោះ​ចេញ រួច​ហើយ​យក​ស្បៃ​ស្អាត​គ្មាន​រោគ​មក​រុំ​គ្រប​ពីលើ ។ គ្រូពេទ្យ ឬ​គិលានុ​បដ្ឋាយិកា​នឹង​ពិនិត្យ​មើល​ពងទឹក​ដែល​បាន​បែក រួច​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ទិញ​ក្រមួន​អង់​ទី​ប៊ី​យ៉ូ​ទិ​ក ពិសេស​ណាមួយ​យក​មក​លាប​ដើម្បី​បង្កា​ការ​ចម្លងរោគ ។

បើ​ពងទឹក​មិន​បែក​ទេ ប៉ុន្តែ​មាន​សញ្ញា​បង្ហាញ​ថា​មា​នក​ខ្ទុះ ដូច​ជា​មាន​ក្រហម​នៅ​ជុំវិញ នោះ​អ្នក​ត្រូវ​ទៅ​ពិគ្រោះ​យោបល់​ជាមួយនឹង​គ្រូពេទ្យ​ឬ​គិលានុបដ្ឋាយិកា​ភ្លាម ។ សូមកុំ​យក​អ៊ី​យ៉ូ​ឌី​ន​ឬ​អង់​ទី​សិប​ទិ​ក​ណាមួយ​មក​លាប​ពីលើ​ស្នាម​រលាក​ឲ្យ​សោះ បើ​គ្មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ ឬ​គិលានុបដ្ឋាយិកា​ទេ ។

ក្រៅ​តែ​ពី​ការ​រលាក​តិចតួច​ដោយ​កម្តៅ​ព្រះអាទិត្យ​មួយ​ចេញ រាល់​ការ​រលាក​ទាំងអស់ ត្រូវ​តែ​ឲ្យ​គ្រូពេទ្យ ឬ​គិលានុបដ្ឋាយិកា​ពិនិត្យ​មើល ។ ហើយ​វា​កាន់តែ​ចាំបាច់​ណាស់​ទៅ​ទៀត ចំពោះ​ការ​រលាក​នៅ​លើ​មុខ ដៃ ប្រដាប់​ភេទ ដែល ការ​យឺតយូរ​ក្នុង​ការ​ព្យាបាល​នឹង​ធ្វើ​ឲ្យ​មាន​ស្លាកស្នាម​ឬ​ពិការ​ភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ