ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​សង្សារ​សុំ​បែក សង​សឹក​សម្លា.ប់​ម្តាយ​គេចោល

6 ឆ្នាំ មុន

ស្ត្រី​ម្នាក់​ត្រូវ​តុលាការ​ចោទ​ថា ​បាន​ដាក់​ថ្នាំ​បំពុល​ចៅហ្វាយ​ស្រី​ បណ្តាល​ឱ្យ​ស្លាប់​បាត់​បង់​​ជីវិត ហើយ​សម្រេច​ដាក់គុក​រយៈពេល​២៣​ឆ្នាំ ។ ទោះជា​យ៉ាងណា​ក្តី​ចុងចោទ​និយាយ​នៅ​ចំពោះ​មុខ​តុលាការ​ថា ខ្លួន​ជា​ជន​ស្លូតត្រង់ ។ រឿង​ក្តី​នោះ​កើតឡើង​នៅ​ខណ្ឌ​អូ​ណៃ​ដា ក្រុង​អ៊ូ​ទី​កា…

ស្ត្រី​ម្នាក់​ត្រូវ​តុលាការ​ចោទ​ថា ​បាន​ដាក់​ថ្នាំ​បំពុល​ចៅហ្វាយ​ស្រី​ បណ្តាល​ឱ្យ​ស្លាប់​បាត់​បង់​​ជីវិត ហើយ​សម្រេច​ដាក់គុក​រយៈពេល​២៣​ឆ្នាំ ។ ទោះជា​យ៉ាងណា​ក្តី​ចុងចោទ​និយាយ​នៅ​ចំពោះ​មុខ​តុលាការ​ថា ខ្លួន​ជា​ជន​ស្លូតត្រង់ ។

រឿង​ក្តី​នោះ​កើតឡើង​នៅ​ខណ្ឌ​អូ​ណៃ​ដា ក្រុង​អ៊ូ​ទី​កា រដ្ឋ​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ។ នាង​Kaitlyn Conley ជា​បុគ្គលិក​ទទួលភ្ញៀវ​របស់​ក្រុមហ៊ុន​«Whitesboro»​ដែល​បើក​ម៉ាស្សា​ព្យា​បាល​អាការ​ឈឺចាប់​តាម​សន្លាក់ ត្រូវ​ចាប់ខ្លួន ខណៈ​ពេល​ប្រើ​ថ្នាំ ​«Colchicine»​ បំពុល​សម្លាប់​លោកស្រី ​Mary Yoder ​អាយុ​៦០​ឆ្នាំ​ជា​ចៅហ្វាយ​របស់​ខ្លួន ។

រឿង​ក្តី​បញ្ចប់​ បន្ទាប់​ពី​ការ​សាកសួរ​កាលពី​ខែឧសភា ឆ្នាំ​២០១៧ ក្រោយមក​នៅ​ថ្ងៃ​ទី​១១ មក​រា ២០១៨ ចុងចោទ​ត្រូវ​បាន​សម្រេច​ឲ្យ​ជាប់គុក​រយៈពេល​២៣​ឆ្នាំ ពី​កំហុស​សម្លាប់​មនុស្ស​ដោយ​ប្រមាថ ។

លោក​ William Yoder ​ប្តី​របស់​ស្ត្រី​រង​គ្រោះ និង​លោក​ Adam Yoder​ ត្រូវជា​កូនប្រុស​បាន​ទាមទារ​ឱ្យ​ចៅក្រម​ត្រូវ​ដាក់ទោស​រយៈពេល​យូរ​ចំពោះ​ចុងចោទ ។ ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​មាន​ជំនឿ​ថា នាង​ Kaitlyn Conley ​សម្លាប់​លោកស្រី​ Mary ​ព្រោះ​ខឹង ​Adam​កូនប្រុស​របស់​គាត់​ឈប់​ទាក់ទង​ជាមួយ​នាង ដូច្នេះ​ហើយ​នាង​សងសឹក​ដោយ​សម្លាប់​ម្តាយ​របស់​គូស្នេហ៍ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ប្អូនស្រី​របស់​ស្ត្រី​រង​គ្រោះ​គឺ​នាង​ជេ​នី​ន ឃី​ង បាន​បង្ហាញ​ជំនឿ​ចិត្ត​របស់​ខ្លួន​ថា ចុងចោទ​មិន​បានដឹង​ពី​ការ​ស្លាប់​របស់​អ្នកស្រី​ Mary ​ទេ ទើប​ស្នើ​សុំ​ឱ្យ​តុលា​​ការ​បន្ធូរ​បន្ថយទោស​ដល់​នាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ