ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ អនិច្ចា​! ម្ល៉េះ​ទេ​លោក​អើយ

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ជាងសំណង់​ម្នាក់​បាន​ឆក់​ខ្សែភ្លើង​ស្លាប់​យ៉ាង​អាណោចអាធម៌​នៅ​កន្លែង​ធ្វើ​សំណង់  ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៨ នៅផ្ទះ​ធ្វើ​សំណង់​មួយ​ស្ថិត​ក្នុងភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត…

ខេត្តកំពត ៖ ជាងសំណង់​ម្នាក់​បាន​ឆក់​ខ្សែភ្លើង​ស្លាប់​យ៉ាង​អាណោចអាធម៌​នៅ​កន្លែង​ធ្វើ​សំណង់  ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៨ នៅផ្ទះ​ធ្វើ​សំណង់​មួយ​ស្ថិត​ក្នុងភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត ។

ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ​ខេ​ង សុខ​គី​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត ។
ស្ត្រី​ម្ចាស់ផ្ទះ​ឈ្មោះ​អេ​ន ធា អាយុ​២៧​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​យក​រ៉ូ​ឡូ​ខ្សែភ្លើង​មក​ត​ខ្សែ​បន្ថែម​ទៀត​ឲ្យ​វែង​វែង​ជាង​មុន​បន្តិច ដើម្បី​ងាយស្រួល​យក​ចរន្ត​ភ្លើង​ប្រើប្រាស់​ដោយ​ម៉ូ​ទ័​រ​ស្វាន​ទម្លុះ​បេតុង គោលបំណង​ចង​ដែក​ចាក់​ក្រ​វ៉ា​ត់ ។ ខណៈ​ពេល​កំពុង​តែ​ត​ភ្ជាប់​ចរន្ត​នោះ ទំនងជា​ជន​រង​គ្រោះ​ភ្លេច​ដក​ឌុ​យ​ចេញពី​ព្រី​ភ្លើង ទើប​ពេល​កំពុង​ត​ភ្ជាប់​ក៏​ប៉ះ​នឹង​មុខតំណរ​ខ្សែភ្លើង​នោះ បណ្តាល​ឲ្យ​ឆក់ រួច​ដួល​ទៅ​លើ​ចំរឹង​ដែក​ស​សៃ​ថ្នាំងអំពៅ​ដែល​បណ្តុះ​ចេញពី​បេតុង​សម្រាប់​ចាក់​ក្រវាត់​គ្រឹះ​ជើង​សសរ ឃើញ​សភាព​បែប​នេះ​គាត់​ក៏​ស្រែកហៅ​ក្រុម​គ្រួសារ​ជន​រង គ្រោះ​មក​ជួយ​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ ។

ស្ត្រី​ម្ចាស់ផ្ទះ​បាន​បញ្ជាក់​ថា ករណី​នេះ​កើត ឡើង​ដោយសារ​ជន​រង​គ្រោះ​មានការ​ធ្វេសប្រហែស គឺ​ពេល​យក​រ៉ូ​ឡូ​ភ្លើង​មក​ត​ខ្សែ​បន្ថែម​មិន​បាន​ដក​ឌុ​យ​ចេញពី​ព្រី​ភ្លើង​ឡើយ ទើប​មានរឿង​អកុសល​កើតឡើង​បែប​នេះ ។
សាក្សី​នៅ​កន្លែង​កើតហេតុ​បា​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះជា​មេជាង​សំណង់ បាន​យក​រ៉ូ​ឡូ​ខ្សែភ្លើង​មក​ត​ខ្សែ​ម​ន្ថែ​ម​ទៀត​ឲ្យ​វែង ដើម្បី​ងាយស្រួល​ក្នុង​ការ​អូស​បន្លាយខ្សែ​ទៅ​ស្វាន​ក្រ​វ៉ា​ត់​បេតុង ។ ប៉ុន្តែ​មុន និង​កាត់​ខ្សែភ្លើង​ត មេជាង​នោះ​ភ្លេច​ដក​ឌុ​យ​ចេញពី​ព្រី​ភ្លើង​ទើប​ពេល​កំពុង​ត​ខ្សែ បណ្តាល​ឲ្យ​ឆក់ ហើយ​ដួល​ផ្ងារ​មក​ប៉ះ​និង​ចំរឹង​ដែកថ្នាំងអំពៅ ដែល​បណ្តុះ​បំរុង​ចាក់​ក្រ​វ៉ា​ត់​នៅ​ក្បែរ​នោះ បណ្តាល​ឲ្យ​មុត​ចូល​ត្រង់​ឆ្អឹងជំនី​ជម្រៅ​ជាង​មួយ​តឹក ពេល​នោះ​ម្ចាស់ផ្ទះ និង​កម្មករ​ជួយ​លើក​ជន​រង​គ្រោះ ដក​ចេញពី​ចំរឹង​ដែក​នោះ ក្រោយមក​ម្ចាស់ផ្ទះ​ទៅ​ហៅ ក្រុម​គ្រួសារ​ពេល​មក​ដល់​កន្លែង​កើត​ហេ តុ​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ទៅ​ហើយ ប៉ុន្តែ​ដោយសារ​តែ​ក្រុម​គ្រួសារ​មិន​អស់ចិត្ត​ក្រែង​ជន​គ្រោះ​សន្លប់​ក៏​នាំ​គ្នា​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​បន្ត​ទៀត តែ​ដល់​មន្ទីរពេទ្យ​ក្រុម​គ្រូពេទ្យ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​តាំងពី​នៅ​កន្លែង​កើតហេតុ​ឯណោះ ទើប​ក្រុម​គ្រួសារ​ដឹក​សព​មក​ផ្ទះ​វិញ ដើម្បី​រៀបចំ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ។

ដោយឡែក​បើ​តាម​ប្រភព​ពី​សាច់ញាតិ​បាន​ឲ្យ​ដឹង​ថា មេជាង​សំណង់​ជា​ជន​រង​គ្រោះ បាន​ទទួល​ម៉ៅ​ការ​សង់​លំនៅ​ដ្ឋា​ន​ឲ្យ​អ្នក​ភូមិ​នៅ​កន្លែង​កើតហេតុ និង​នៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ​មាន​ច្រើន​កន្លែង​ណាស់ ស្ទើរតែ​រាប់​ពុំ​អស់ ហើយ​មិន​ដែល​ជួប​គ្រោះ​អ្វី​ឡើយ ទើបតែ​ពេល​នេះ​ជួប​គ្រោះ​អកុសល​ស្លាប់​យ៉ាង​អាណោចអាធម៌​គួរ​ឲ្យ​សោកស្តាយ​ជាទី​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ