ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​ពី​ជំងឺ​ថ្លើម​ប្រភេទ​ B

11 ឆ្នាំ មុន

ថ្លើម​​គឺ​ជា​​ផ្នែក​មួយ​ដ៏​សំខាន់​​សម្រាប់​ខ្លួន​ប្រាណ​​មនុស្ស​យើង​ ។ ប្រសិន​បើ​​​ថ្លើម​មាន​កើត​​​ជំងឺ​​ធ្ងន់​​​​ដែល​មិន​អាច​​ព្យាបាល​​បាន​ដូច​ជា​ជំងឺ​ថ្លើម​ប្រភេទ​​B នោះ​វា​ពិ​ត​​ជា​​​​ធ្វើ​ឱ្យ​​លោក​អ្នក​មាន​​ក្តី​កង្វល់​​​​យ៉ាង​ខ្លាំង​​​ព្រោះ​ថា​ជំងឺនេះ​​អាច​ឆក​់​​យក​អាយុ​ជីវិត​​​របស់​​លោក​​អ្នក​​​​បាន​​គ្រប់​​ពេល​វេលា​ បើ​ទោះ​បី​​ជា​​ជំងឺ​នេះ​​​​​​មាន​​ថ្នាំ​​​​​ពន្យា​​​រ​អាយុ​ជីវិត​​​​ក៏​ពិត​មែន​ ប៉ុន្តែ​វា​នៅ​​តែ​ជា​​ជំងឺ​ដែល​ដើរ​តួ​សំខាន់​​ដដែល​​ចំពោះ​ពាក្យ​​ថា កាច​សាហា.វ ។

​ថ្លើម​​គឺ​ជា​​ផ្នែក​មួយ​ដ៏​សំខាន់​​សម្រាប់​ខ្លួន​ប្រាណ​​មនុស្ស​យើង​ ។ ប្រសិន​បើ​​​ថ្លើម​មាន​កើត​​​ជំងឺ​​ធ្ងន់​​​​ដែល​មិន​អាច​​ព្យាបាល​​បាន​ដូច​ជា​ជំងឺ​ថ្លើម​ប្រភេទ​​B នោះ​វា​ពិ​ត​​ជា​​​​ធ្វើ​ឱ្យ​​លោក​អ្នក​មាន​​ក្តី​កង្វល់​​​​យ៉ាង​ខ្លាំង​​​ព្រោះ​ថា​ជំងឺនេះ​​អាច​ឆក​់​​យក​អាយុ​ជីវិត​​​របស់​​លោក​​អ្នក​​​​បាន​​គ្រប់​​ពេល​វេលា​ បើ​ទោះ​បី​​ជា​​ជំងឺ​នេះ​​​​​​មាន​​ថ្នាំ​​​​​ពន្យា​​​រ​អាយុ​ជីវិត​​​​ក៏​ពិត​មែន​ ប៉ុន្តែ​វា​នៅ​​តែ​ជា​​ជំងឺ​ដែល​ដើរ​តួ​សំខាន់​​ដដែល​​ចំពោះ​ពាក្យ​​ថា កាច​សាហាវ ។

​ជួប​ជាមួយ​​លោក​វេជ្ជបណ្ឌិត​​​​អ៊ុង​ ចក្រាវុធ ប្រធាន​ផ្នែក​​ជំងឺថ្លើម​​ ក្រពះ​ ពោះ​វៀន និង​ជំងឺ​​ឫស​ដូង​បាត​ នៃ​មន្ទីរ​ពេទ្យ​កាល​់ម៉ែត​ បាន​មាន​ប្រសាសន៍​​ប្រាប់​កោះ​សន្តិ​ភាព​​ឱ្យ​ដឹ​ង​ថា ជំងឺ​​ថ្លើម​មាន​ប្រាំ​ប្រ​ភេទគឺ​A.,B.,C .,D និងE ។ ចំណែក​​​​ឯ​ជំងឺ​​ថ្លើម​ប្រភេទ​​B​​ គឺ​​ជា​ជំងឺ​ដែល​បង្ក​ឡើង​​​ដោយ​​វីរុស​​ប្រទេស​B​ ។

​ជំងឺ​ថ្លើម​ប្រភេទ​B​ គឺ​ជា​ជំងឺ​​​ឆ្លង​​យ៉ាង​សកម្ម​បំផុត​នៅ​ក្នុង​ពិភព​លោក​​​ដែល​កំពុង​តែ​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង ក្នុង​បញ្ហា​សុខ​ភាព​​សាធារណៈ ជា​ពិសេស​​​នៅក្នុង​តំបន់​​​អាស៊ី​អាគ្នេយ៍​​ដែល​​រួម​មាន​​​ប្រទេស​កម្ពុជា​​ផង​ដែរ ។ជំងឺ​ថ្លើម​ប្រភេទ​ B មាន​បង្កប់​នៅក្នុង​ឈាម ​ក្នុងទឹក​មាត់ ​​ទឹក​ដោះ​ម្តាយ ​និង​ទឹក​រំអិល​ផ្សេង​ៗ​នៅ​ក្នុង​ខ្លួន​របស់​មនុស្ស ​​ហើយ​ក៏​អាច​ឆ្លង​ដោយ​ងាយ​​ផងដែរ ​ស្រដៀង​គ្នានឹង​ការឆ្លង​មេរោគ​អេដស៍​ដែរ ​ដោយ​ការឆ្លង​របស់​វា​មាន​ដូច​ជា ៖

​-ឆ្លង​តាម​រយៈ​ឈាម ​ដូចជា​ការ​រួម​ភេទ ​ពេល​​សម្រាល​កូន ​ការ​ប្រើ​ប្រាស់​សម្ភារ​រួម​គ្នា ​ដូច​​ជាច្រាស​ដុសធ្មេញ ​​កន្ត្រៃ​កាត់​ក្រចក​​ ម្ជុល​ចាក់​​ថ្នាំ​រួមគ្នា​ជាដើម ​។

-ឆ្លង​តាម​ការរស់នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា​។ ជំងឺ​ថ្លើម​ប្រភេទ​B​ក៏​អាច​ឆ្លង​តាម​រយៈ​ការរស់​នៅ​​ក្រោម​ដំបូល​ផ្ទះ​ជា​មួយ​គ្នា​ផង​ដែរ ​។ បើ​សិន​ជា​សមាជិក​ណា​ម្នាក់​ដែល​រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា ​ហើយ​កើតមាន​ជំងឺ​ថ្លើម​ប្រភេទ​B​នោះ​សមាជិក​ផ្សេង​ៗ​ទៀត​ក៏​អាច​កើតមានជំងឺ​ថ្លើម​ប្រភេទ​B ​ដូច​គ្នា​ផងដែរ ​ដោយវា​អាច​ឆ្លង​តាម​រយៈ​កត្តា​មួយ​ចំនួន​ដូច​ជា​ទឹក​មាត់​ ​ញើស ​កា​រ​ប្រើ​ប្រាស់​របស់​របរ​រួម​គ្នា ​។ល។
លោកវេជ្ជ​បណ្ឌិត​អ៊ុង ​ចក្រា​វុធ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ទៀតថា ​ជំងឺ​ថ្លើម​ប្រភេទ​B ចាប​់​ផ្តើម​កើតមាន​ដំបូង​នោះ​គឺ​មិន​មាន​រោគ​សញ្ញា​អ្វី​​ឱ្យ​អ្នក​ជំងឺ​​បាន​​​ដឹង​ទេ ​តែអ្នក​ជំងឺ​អាច​ដឹង​​តាម​​រយៈ​ការពិនិត្យ​ឈាម ​។ ​​ក្នុង​ករណី​ខ្លះ​ជំងឺ​នេះ​​ក៏​អាច​លេច​ចេញ​នូវ​រោគ​សញ្ញា​មួយ​ចំនួន​​ឱ្យ​អ្នក​ជំងឺ​​បាន​ដឹង​ផង​ដែរ ​ដូចជា​អ្នកជំងឺ​មាន​​ការ​ក្តៅ​ខ្លួន ​ផ្តាសា​យ ភ្នែក​ឡើង​លឿង ​ទឹក​នោម​លឿង​ជា​ដើម ។ តែ​៩០​%​ចំពោះ​អ្នក​ដែល​កើត​មាន​ជំងឺ​នេះ​មិន​មាន​រោគ​សញ្ញា​អ្វី​ទេ ​ដែល​ភាគ​ច្រើន​​អ្នក​ជំងឺ​អាច​ដឹងថា ​រូប​គេ​​កើតមាន​ជំងឺ​​ថ្លើម​ប្រភេទ​B នេះ​ច្រើន​​តែហួសពេល​ ដែល​រហូត​អ្នក​ជំងឺ​កើត​មាន​អាការ​​ធ្ងន់​​ ​ដែល​អាច​ឈាន​ទៅ​ដល់​​ការ​កើត​មានជំងឺ​ក្រិន​ថ្លើម ​មហា​រីក​ថ្លើម​ទើប​វា​លេច​ចេញ​នូវ​រោគ​សញ្ញា​នេះ​ឱ្យ​អ្នក​ជំងឺ​បាន​ដឹង ​។ ជំងឺ​ថ្លើម​ប្រភេទ​B អាចឆ្លង​គ្រប់​វ័យ​ ហើយ​នៅ​ទ្វីប​អាស៊ី​យើង​នេះ​ភាគ​ច្រើន​ឆ្លង​តាំង​ពី​ទារក​ទើប​នឹង​កើត​មក​ម្ល៉េះ​ ជាពិសេស​គឺប្រទេស​​កម្ពុជា​​យើង​នេះគឺ​អាច​ឆ្លង​តាម​រយៈ​ការ​សម្រាល​កូន ​ដែល​អាច​កើត​មាន​លើស​ពី​៥០​%​​​ ។

​ជំងឺ​ថ្លើម​ប្រភេទ​B អាច​បណ្តាល​ឱ្យ​មាន​ផល​ប៉ះ​ពាល់​​យ៉ាង​ខ្លាំង ​ដែល​កត្តា​ជា​ចម្បង​នោះ​គឺ​អាច​ធ្វើ​ឱ្យ​បាត់​បង់​​ជីវិត​ ​ហើយ​មក​ដល់​សព្វ​នេះ ​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​សម្លាប់​មេរោគ​នេះ​ឱ្យ​អស់​នៅឡើយ​ទេ ​ដូច​ជា​ជំងឺ​​អេដស៍​គ្រាន់​តែ​អាច​​ពន្យា​រអាយុ​ជីវិត​បាន​​ប៉ុណ្ណោះ ។ តែ​ជា​​ភ័ព្វ​សំណាង​ព្រោះ​ជំងឺ​នេះ ​មាន​វ៉ាក់សំាង​ចាក់​​បង្កា​រ​កុំ​ឱ្យកើត​មាន​​​បាន​១០០​ភាគរយ ។

លោក​វេជ្ជ​បណ្ឌិត​អ៊ុង ​​ចក្រាវុធ ​បាន​បន្ថែម​ទៀតថា ​ជំងឺ​ថ្លើម​ប្រភេទ​B មិនមែន​ជា​ជំងឺ​តំណ​​​ពូជ​ទេ តែ​វា​ជា​ជំងឺ​ឆ្លង ​។ នៅ​ក្នុងប្រទេស​កម្ពុជា​ដែល​កើត​មាន​​ជំងឺ​​ថ្លើម​​​​​​​​​​​​​​ប្រភេទ​B គឺ​អាចទៅដល់​១០ភាគរយ​​ឯ​ណោះ​ ហើយ​អត្រា​ដែល​​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​មិន​ទាន់​មាន​​តួ​លេខ​ច្បាស់​​លាស់​នៅឡើយ​ទេ ។

ដូច​នេះ​ដើម្បីកាត់​បន្ថយ​អត្រា​ឆ្លង​នៃជំងឺ​ថ្លើម​ពី​កំណើត​ក្រសួង​សុខា​ភិបាល​បាន​អនុវត្ត​កម្ម​វិធី​ចាក់​ថ្នាំ​បង្ការ​សម្រាប់​ទារក​ដោយ​ឥត​គិត​ថ្លៃ​ ។ ​ចំពោះ​អ្នក​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់​សាំង ​ការ​ពារ​ជំងឺ​ថ្លើម​ប្រភេទ​B​ត្រូវ​តែ​ទៅ​ធ្វើ​តេស្ត​ឈាម ​ស្វែង​​រក​ជំងឺ​​ថ្លើម​ប្រភេទ​B ដើម្បី​រក​វិធាន​​ការ​​ការ​ពារ​ទើប​ជា​ការ​ប្រសើរ ​។ ​ចំណែក​ឯអ្នក​ដែល​កើត​មាន​ជំងឺ​ថ្លើម​ប្រភេទ​B​មិន​ត្រូវ​ទទួល​ទាន​​ស្រា​​ទេ ​ព្រោះ​ការទទួល​ទានស្រា​ ​ចំពោះ​អ្នក​ដែល​​​កើត​មាន​ជំងឺ​ថ្លើម​​ប្រភេទ​B ​ប្រៀប​ដូច​​ជា​យកសាំង​ទៅ​ចាក់​ពី​លើ​ភ្លើង ។

​ចំពោះ​គ្រួសារ​ដែល​មាន​សមាជិក​​ណា​ម្នាក់​កើត​មាន​ជំងឺ​ថ្លើម​​ប្រភេទ​B​នោះ​ សមា​ជិក​មិន​ត្រូវ​រើស​អើង​រហូត​ដល់​ទទួល​​ទាន​​អាហារ​ផ្សេង​ ឬ​ក៏​ដាក់​អ្នក​ដែល​កើត​មានជំងឺ​ថ្លើម​ប្រភេទ​B ឱ្យ​រស់​នៅដាច់​ដោយ​ឡែក​ពី​គេ​នោះ​ទេ​​។ ​ការ​ធ្វើ​បែប​នេះ​​គឺ​អាច​ធ្វើ​ឱ្យ​អ្នកជំងឺ​មាន​បញ្ហា​ផ្លូវ​ចិត្ត​ ដូច្នេះ​សមាជិក​​គ្រួសារ​អ្នក​ដែល​កើត​មាន​ជំងឺ​​នេះ​ត្រូវ​តែ​ទៅចាក់​វា៉ក់​សាំង​ការ​ពារ​កុំ​ឱ្យ​កើត​មាន​​ជំងឺ​នេះ​ទើបជា​ការ​ប្រសើរ ៕