ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Zara ស្លាក​យី​ហោ​សម្លៀក​បំពាក់​ល្បី​ឈ្មោះ​លើ​ពិភព​លោក ប្រកាស​ឈប់​ប្រើ​សារ​ធាតុ​ពុល​គ្រប់​ប្រភេទ​​នៅ​ឆ្នាំ​​2020

11 ឆ្នាំ មុន

Zara ពាណិជ្ជករ​ផ្នែក​សម្លៀក​បំពាក់​ដ៏​​ល្បី​នៅ​លើ​ពិភព​លោក រួម​​ទាំង​​ អីុន​ឌី​ថេក (Inditex)​​ជា​ក្រុម​ហ៊ុន​ធំ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ថា នឹង​លុប​ចោល​ការ​ប្រើ​សារធាតុ​​​ពុល​គ្រប់​ប្រភេទ​​​ក្នុង​​ការ​ផលិត​​ទំនិញ​ផ្សេងៗ​របស់​ក្រុម​ហ៊ុន​ទាំង​ស្រុង​នៅ​ក្នុង​ឆ្នាំ​២០២០ ។

​​​Zara ពាណិជ្ជករ​ផ្នែក​សម្លៀក​បំពាក់​ដ៏​​ល្បី​នៅ​លើ​ពិភព​លោក រួម​​ទាំង​​ អីុន​ឌី​ថេក (Inditex)​​ជា​ក្រុម​ហ៊ុន​ធំ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ថា នឹង​លុប​ចោល​ការ​ប្រើ​សារធាតុ​​​ពុល​គ្រប់​ប្រភេទ​​​ក្នុង​​ការ​ផលិត​​ទំនិញ​ផ្សេងៗ​របស់​ក្រុម​ហ៊ុន​ទាំង​ស្រុង​នៅ​ក្នុង​ឆ្នាំ​២០២០ ។

ឥរិយាបថ​ចុង​ក្រោយ​របស់​ Zara ជា​ស្លាក​យីហោ​សម្លៀក​បំពាក់​ដ៏​ល្បី​ដែល​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៧៥ និង​មាន​ទី​តាំង​ស្ថិត​នៅ​​ក្នុង​តំបន់​​ ហ្គាលីស៊ីយ៉ា ប្រទេស​អេស្ប៉ាញ ប្រកាស​ដល់​បណ្តា​អ្នក​ផ្គត់​ផ្គង់​ជាង​១២០​នាក់​បំពេញ​តួ​នាទី​ស្វែង​រក​វត្ថុ​ធាតុ​ដើម​ក្នុង​ការ​ផលិត​ដល់​ក្រុម​ហ៊ុន ត្រូវ​បង្ហាញ​ពី​​​ទិន្ន​ន័យ​ទាក់​ទង​នឹង​កម្រិត​ជាតិ​ពុល​នៃ​វត្ថុ​ធាតុ​ដើម​ទាំង​នោះ​ឱ្យ​បាន​លម្អិត​​​ដោយ​​ចាប់​ផ្តើម​ពី​ខែ​មីនា ឆ្នាំ​២០១៣ តទៅ​​ ដើម្បី​ឱ្យ​មាន​លក្ខណៈ​ប្រាកដ​ថា ផលិត​ផល​គ្រប់​ប្រភេទ​របស់​​Zara និង​ស្លាក​យីហោ​ផ្សេងៗ​ទៀត​ក្នុង​សាខា​របស់​ក្រុម​ហ៊ុន​ អីុន​ឌី​ថេក នឹង​ក្លាយ​​ជា​ផលិត​​ផល​គ្មាន​ជាតិ​ពុល ។

លោក​ម៉ាទីន ហល​ស៊ីក ជា​សហ​ការី​កែ​លំអ​ដើម្បី​លុប​បំបាត់​ជាតិ​ពុល​របស់​​​ក្រុម​ហ្គ្រីនភីស​និយាយ​ថា ឥរិយាបថ​របស់​ក្រុម​ហ៊ុន​ចេញ​ម៉ូដ​ដ៏​​ធំ​ក្នុង​ប្រទេស​អេស្ប៉ាញ​ លើក​នេះ​ជា​យន្ត​ការ​បញ្ជាក់​ថា មជ្ឈ​ដ្ឋាន​ម៉ូដ​សម្លៀក​បំពាក់​អាច​មាន​ចំណែក​ក្នុង​ការ​ការ​ពារ​បរិស្ថាន​មិន​ខុស​ពី​ឧស្សាហកម្ម​ផ្សេងៗ​ទៀត​ឡើយ ។ លើស​ពី​នេះ​ គោល​ជំហ​របស់​Zara និង​ អីុន​ឌីថេក នៅ​តែ​ជា​កម្លាំង​សម្ពាធ​ទៅ​លើ​អ្នក​ផលិត​សម្លៀក​បំពាក់​ស្លាក​យីហោ​ផ្សេងៗ​ទៀត ត្រូវ​ងាក​មក​ប្រតិ​បត្តិ​តាម​ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក​លី យីហ្វាង ជា​ព្រឹទ្ធ​បុរស​របស់​ហ្គ្រីនភីស ប្រចាំ​នៅ​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​បញ្ជាក់​ថា មនុស្ស​មាន​សិទ្ធិ​នឹង​បាន​ដឹង​ពី​ការ​ពិត​ថា តើ​ទឹក​ទន្លេ​របស់​ពួក​គេ​ ត្រូវ​បាន​លាយ​ឡំ​ដោយ​សារធាតុ​ពុល​អ្វី​ខ្លះ និង​អ្នក​ប្រើ​ប្រាស់​គ្រប់​រូប​គួរ​ដឹង​ថា សម្លៀក​បំពាក់​ដែល​ពួក​គេ​ប្រើ​ប្រាស់​ផលិត​ពី​វត្ថុ​ធាតុ​ដើម​ដែល​មាន​ជាតិ​ពុល​ណាម​ួយ​ឬ​អត់ ។

ក្រៅ​ពី​ស្លាក​​យីហោ Zara ជាសាខា​មួយ​របស់​ក្រុម​ហ៊ុន​ អីុន​ឌី​ថេក ក៏​ជា​ម្ចាស់​ជំនួញ​សម្លៀក​បំពាក់​មាន​ស្លាក​យីហោ​ជា​ច្រើន​ទៀត ដូច​ជា ម៉ាស់​ស៊ី​ម៉ូ ឌុត​ទី ភូល អ៊ែន បៀ អយ​សូ៊ និង​ស្ត្រា​ឌី​វែរៀស​ជា​ដើម  ដោយ​ស្លាក​យីហោ​​ទាំង​នោះ​បាន​បញ្ចេញ​ផលិត​ផល​សម្លៀក​បំពាក់​ថ្មីៗ​នៅ​ក្នុង​ទី​ផ្សារ​ច្រើន​បំផុត​​ក្នុង​មួយ​ឆ្នាំៗ​ ៕