ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ជនសង្ស័យ​៥​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀ.ន មាន​ទាំង​អតីត​ប្រធាន​ភូមិ​ម្នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​៥​នាក់ មាន​ម្នាក់​អតីត​ជា​ប្រធាន​ភូមិ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៨ ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជា​ធានី​ភ្នំ​ប​ពេញ…

រាជធានី​ភ្នំពេញ ៖ ក្រុម​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​៥​នាក់ មាន​ម្នាក់​អតីត​ជា​ប្រធាន​ភូមិ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៨ ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជា​ធានី​ភ្នំ​ប​ពេញ ។

ជនសង្ស័យ ១.​ឈ្មោះ កែវ ស៊ី​ផា​ន់​ណា​វី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ២.​ឈ្មោះ ព្រហ្ម សា​រិ​ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ អតីត​ប្រធាន​ភូមិ ៣.​ឈ្មោះ លី ឃៀង ហៅ​ក្រ​ញ៉ា​ញ់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ៤.​ឈ្មោះ សូ ឧត្តម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​៥.​ឈ្មោះ ឈរ ភី​ឡេ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជាមួយ​នោះ​សមត្ថកិច្ច​ធ្វើការ​ដក​ថ្នាំ​ញៀន និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន ។

ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​កាលពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​០៧ សង្កាត់​អូ​ឫស្សី​១ និង​នៅ​ច្រក​ជណ្តើ​ផ្លូវឌឿងហែម ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​មក​រា រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់ ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ដែល​សំណុំរឿង​នេះ តំណាង​អយ្យការ​អម​សាលាដំបូង​កំពុងធ្វើការ​សាកសួរ ។

ក្រោយ​ពី​សាកសួរ​ហើយ ជនជាប់សង្ស័យ​ម្នាក់​អតីត​ជា​ប្រធាន​ភូមិ ត្រូវ​បាន​តំណាង​អយ្យការ​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ​វិញ និង​ម្នាក់​ទៀត​ពាក់​ករណី​ប្រើប្រាស់​គ្រឿងញៀន​ដែរ ត្រូវ​បាន​សម្រេច​បញ្ជូន​ទៅ​ដាក់​មណ្ឌល​បន្សាប​គ្រឿងញៀន ចំណែក​៣​នាក់ បាន​ចោទប្រកាន់​ពី​បទ​.​ជួញដូរ​គ្រឿងញៀន និង​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ជា​បណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ