ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​រង​​គ្រោះ​ក្នុងអំពើ​គប់គ្រាប់បែក​ទទួលអំណោយ​ពីលោកស្នង​ការ

13 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ ​ប្រាក់​ចំនួន​៥០​ម៉ឺន​រៀល ដែល​ជា​អំណោយ​​របស់លោកឧត្តម​សេនីយ៍​ត្រី​សរ ថេត ស្នង​ការខេត្ត​បាត់ដំបង​ត្រូវ​បាន​ភ្នាក់​ងារ​នគរ​បាល​យក​ទៅប្រគល់​ ជូនស្ត្រី​រងគ្រោះ​ក្នុង​​ហេតុ​ការណ៍​គប់​គ្រាប់បែក​ដៃ​ពីសំណាក់​ឪពុកមា​​ កាល​ពីរសៀល​​ថ្ងៃ​ទី​១១ ធ្នូ ។ ការ​ប្រគល់​ប្រាក់​​ ពេលស្ត្រី​រូបនេះសំរាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​អង្គ​ការ​ EMERGENCY ​ក្នុង​ខេត្ត​បាត់​ដំបង​ ។ ​លោក​ជេត វណ្ណនី ស្នង​ការរង​ និង​ជា​ប្រធាន​ការិយា​ល័យ​​នគរបាល​យុត្តិ​ធម៌

ខេត្ត​បាត់ដំបង ៖ ​ប្រាក់​ចំនួន​៥០​ម៉ឺន​រៀល ដែល​ជា​អំណោយ​​របស់លោកឧត្តម​សេនីយ៍​ត្រី​សរ ថេត ស្នង​ការខេត្ត​បាត់ដំបង​ត្រូវ​បាន​ភ្នាក់​ងារ​នគរ​បាល​យក​ទៅប្រគល់​ជូនស្ត្រី​រងគ្រោះ​ក្នុង​​ហេតុ​ការណ៍​គប់​គ្រាប់បែក​ដៃ​ពីសំណាក់​ឪពុកមា​​កាល​ពីរសៀល​​ថ្ងៃ​ទី​១១ ធ្នូ ។ ការ​ប្រគល់​ប្រាក់​​ ពេលស្ត្រី​រូបនេះសំរាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​អង្គ​ការ​ EMERGENCY ​ក្នុង​ខេត្ត​បាត់​ដំបង​ ។ ​លោក​ជេត វណ្ណនី ស្នង​ការរង​ និង​ជា​ប្រធាន​ការិយា​ល័យ​​នគរបាល​យុត្តិ​ធម៌នៃស្នង​ការ​​ដ្ឋាន​ខេត្ត​​​ថ្លែង​ថា លោក​ឧត្តម​សេនីយ៍​ត្រីសរ ថេត បានផ្តល់ប្រាក់​​៥០ម៉ឺន​រៀល សំរាប់​ជួយស្ត្រី​រង​គ្រោះ​​ដោយទឹកចិត្ត​សប្បុរសធម៌​ដូច​ដែល​លោក​ធ្លាប់​​ជួយ​ដល់​ជន​រងគ្រោះ​​​ដទៃៗ​ទៀត​នា​ពេល​កន្លង​មកដែរ ។ ស្ត្រី​​​ឈ្មោះ​ចាន់ ស៊ី​ណា ​​អាយុ​៤១​ឆ្នាំ ដែល​​រង​​របួស​ធ្ងន់មាន​ជីវ​ភាពក្រីក្រ​តោក​យ៉ាក​ហេតុដូច្នេះ​​​ហើយ​ទើប​លោក​ឧត្តម​សេ​នីយ៍​ផ្តល់​អំណោយ​ផ្ទាល់ខ្លួនជួយឧបត្ថម្ភ ។

អ្នកស្រី​ចាន់ ស៊ី​ណា មានក្តី​ត្រេកអរ​យ៉ាង​ខ្លាំង ពេល​ទទួលបាន​អំណោយ​ពីលោក​ស្នង​ការ​ ខណៈ​កំពុង​ជួប​ការ​លំបាក​ខ្វះ​ខាត​នេះ ។ អ្នកស្រី​ជូនពរ​លោក​​ស្នងការ​ និងសហការី​ឱ្យទទួលបាន​ជោគ​ជ័យ​​គ្រប់​ភារកិច្ច​​បំរើ​ប្រទេស​ជាតិ និង​ជួប​ប្រទះ​តែ​សេចក្តី​សុខចំរើន ។ ​​អ្នកស្រីចាន់ ស៊ីណា ត្រូវ​ជន​មិនស្គាល់​មុខ​​គ្រប់បែកដៃ​ចូលក្នុងផ្ទះ​កាល​ពី​រាត្រី​ថ្ងៃទី៧ ធ្នូ នៅ​ភូមិ​ទួលម្ទេស​ ឃុំ​​ធិបតី ស្រុកគាស់ក្រឡ ។ ក្នុង​​ហេតុ​ការណ៍​នោះ​គាត់​របួស​​ជាទំងន់ រីឯ​កូនរបស់​គាត់​រួច​ផុត​ពី​គ្រោះថ្នាក់​ ។ ​នៅ​ល្ងាច​ថ្ងៃទី៨ ធ្នូ សមត្ថ​កិច្ច​​បានវែក​មុខ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ឪពុកមា​ឈ្មោះ​ខូ វិញ ​អាយុ​៤១​ឆ្នាំ ។ អំពើ​ឃោរ​ឃៅ​នេះ​កើត​ឡើង​ដោយ​សាររឿង​គំនុំ ៕