ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួយ​ជា​ក្ដារ​មឈូស និង​ថវិកា​មួយ​ចំនួន​ជូន​ដល់​គ្រួសារ​សព​ជន​ក្រីក្រ

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ពិតជា​សប្បុរសធម៌​ដ៍​ថ្លៃថ្លា​មែន ដែល​លោក​ឧត្តមសេនីយទោ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ឋ ស្នងការ​ខេត្ត និង​លោកស្រី បាន​បរិច្ចាគ​ជួយ​ឧបត្ថម្ភ​ដល់​ជន​ក្រីក្រ​នៅ​ក្នុង​ខេត្ត​ដែល​បាន​ស្លាប់​ដោយ​ជំងឺ ឬ​ដោយ​ឧបទ្ទវហេតុ​ផ្សេង​ៗ…

ខេត្តកំពត ៖ ពិតជា​សប្បុរសធម៌​ដ៍​ថ្លៃថ្លា​មែន ដែល​លោក​ឧត្តមសេនីយទោ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ឋ ស្នងការ​ខេត្ត និង​លោកស្រី បាន​បរិច្ចាគ​ជួយ​ឧបត្ថម្ភ​ដល់​ជន​ក្រីក្រ​នៅ​ក្នុង​ខេត្ត​ដែល​បាន​ស្លាប់​ដោយ​ជំងឺ ឬ​ដោយ​ឧបទ្ទវហេតុ​ផ្សេង​ៗ គឺ​ជួយ​ជា​ក្ដារ​មឈូស និង​អង្ក​១​បាវ​គួប​ផ្សំ និង​ថវិកា​មួយ​ចំនួន​ផង នា​ពេល​កន្លង​មក ។

ជាមួយ​គ្នា​នេះ​ដែរ ជុំវិញ​ការ​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​សព​ជន​ក្រីក្រ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៨ នេះ លោក​ឧត្តមសេនីយ៍ទោ ស្នងការ​ខេត្ត​បាន​ចាត់​បញ្ជា​ឲ្យ​មន្ត្រី​នគរបាល​ក្រុមការងារ​ក្រោម​ឱវាទ ក្នុង​ស្នងការ​ខេត្ត បាន​នាំ​យក​ក្តារ​មឈូស និង​អង្ក​១​បាវ ទម្ងន់​៥០​គីឡូក្រាម ជូន​ដល់​សព​ជន​ក្រីក្រ​ម្នាក់​ឈ្មោះ ម៉ៅ សុផល ភេទ​ស្រី អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ដែល​បាន​ទទួលមរណៈភាព​កាលពី​វេលា​ម៉ោង​០៦​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៨ ដោយ​រោគាពាធ ។

ក្រុមការងារ​របស់​ស្នងការ​ខេត្ត​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា នេះ​ជា​លើក​ទី​១០៤​ហើយ ដែល​លោក​ឧត្តមសេនីយ៍​ស្នងការ​ខេត្ត និង​ភរិយា បាន​ជួយ​ឧបត្ថម្ភ​ដល់​សព​អតីត​នគរបាល និង​គ្រួសារ​ប្រជាពលរដ្ឋ ដែល​មាន​ជីវភាព​ក្រីក្រ​នៅ​ក្នុង​ខេត្តកំពត នា​ពេល​កន្លង​មក​ដោយ​មិន​ប្រកាន់​ពណ៌​សម្បុរ ជំនឿ​សាសនា និង​និន្នាការ​នយោបាយ​អ្វី​នោះ​ឡើយ ។

ដើម្បី​តបស្នង​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​ខាងលើ ប្រជាពលរដ្ឋ​ក្រុម​គ្រួសារ​សព​ក៏​បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​លោក​ឧត្តមសេនីយ​ស្នងការ​ខេត្ត និង​លោកស្រី សូម​ជួប​តែ​ពុទ្ធ​ពរ​បួន​ប្រការ​គឺ អាយុៈ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ