ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាយ​និង​ចៅ​ចេញ​ផុត ផ្ទះ​ក្លាយជា​ផេះ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ​ផ្ទះ​ទាំង​យប់​អស់​១​ខ្នង និង​ទ្រព្យសម្បត្តិ​សរុប​៧៤៨៩០០០០​រៀល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ភូមិ​ព្រៃ​ស្នួល ឃុំ​គោ​ខ្ទ​ក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​១០​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦…

ខេត្តព្រៃវែង ៖ ឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ​ផ្ទះ​ទាំង​យប់​អស់​១​ខ្នង និង​ទ្រព្យសម្បត្តិ​សរុប​៧៤៨៩០០០០​រៀល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ភូមិ​ព្រៃ​ស្នួល ឃុំ​គោ​ខ្ទ​ក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​១០​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៨ ។
សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ឈ្មោះ ខៀវ សូ ភេទ​ស្រី អាយុ​៦៧​ឆ្នាំ រស់នៅ​ជាមួយនឹង​ចៅ​តូច​ៗ៣​នាក់ ។ រីឯ​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​មាន​ទំហំ​៨×៧​ម៉ែត្រ​សរសរ​បេតុង សង់​អំពី​ឈើ​ប្រក់​ក្បឿង​ជញ្ជាំង​ដែក​ឆេះ​ខូចខាត​ទាំងស្រុង ។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា នៅ​យប់​មុន​ពេល​កើតហេតុ​នោះ​លោកយាយ​ម្ចាស់ផ្ទះ​មិន​ស្រួលខ្លួន​ហើយ​ក៏​បាន​នាំ​ចៅ​ៗ​ទាំង​៣​ទៅ​ដេក​នៅផ្ទះ​ប្អូន​ដែល​នៅ​ក្បែ​គ្នា​នោះ ដោយ​បិទទ្វា​ផ្ទះ​ចោល​ទើប​ពេល​មាន​ភ្លើង​ចាប់​ឆាបឆេះ​ដំបូង​គ្មាន​អ្នកដឹង​រហូត​ទាល់តែ​ភ្លើង​ឆេះ​ពេញបន្ទុក​ទើប​មាន​អ្នកដឹង​ហើយ​ក៏​ផ្អើល​ឆោឡោ អ្នកខ្លះ​យក​ទឹក​ទៅ​ជះ​ពន្លត់ អ្នកខ្លះ​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​ឱ្យ​យក​ឡានទឹក​ទៅ​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ពេល​ឡានទឹក​ទៅ​ដល់​ផ្ទះ​ទាំងមូល​ត្រូវ​ភ្លើង​លេប​ត្របាក់​ទៅ​ជា​ផេះ​អស់​ទៅ​ហើយ ឡានទឹក​បាន​ត្រឹម​ជួយ​បាញ់​ទឹក​ទប់ស្កាត់​ភ្លើង​កុំឱ្យ​រាលដាល​ឆ្លង​ទៅ​ផ្ទះ​អ្នក​ជិតខាង​ដែល​នៅ​ក្បែ​ៗ​នោះ​ប៉ុណ្ណោះ ។

ចំពោះ​ករណី​នេះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មូលហេតុ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​កើតជា​អណ្តាតភ្លើង​ឆាប់ឆេះ​ផ្ទះ​ហើយ​ភ្លាម​ៗ​គ្មាន​អ្នកដឹង​នេះ​គឺ​មក​ពី​ម្ចាស់ផ្ទះ​ខ្លួនឯង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ពេល​ចេញពីផ្ទះ​មិន​បាន​ត្រួតពិនិត្យ​ឱ្យ​បាន​ច្បាស់​ថា តើ​នៅ​ក្នុងផ្ទះ​មាន​អ្វី​ដែល​អាច​បង្ក​ឱ្យ​កើតជា​អគ្គី​ភ័យ​ឬ​អត់ ទាំង​ធូប​ទាន​ចង្កៀង​ភ្លើង​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ