ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាដូ​ឆ្នាំ​ថ្មី​ក្នុង​ទឹកដី​មណ្ឌលគិរី ពី​សម្ដេច​តេ​ជោ

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សួនឧទ្យាន​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ដែល​ជា​កាដូ​ថ្មី ពី​សម្ដេច​តេ​ជោ ហ៊ុន សែន ផ្តល់​ជូន​ជនរួមជាតិ ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​ខេត្តមណ្ឌលគិរី…

ខេត្តមណ្ឌលគិរី ៖ សួនឧទ្យាន​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ដែល​ជា​កាដូ​ថ្មី ពី​សម្ដេច​តេ​ជោ ហ៊ុន សែន ផ្តល់​ជូន​ជនរួមជាតិ ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​ខេត្តមណ្ឌលគិរី នឹង​ត្រូវ​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​នៅ​មុន​រដូវវស្សា​ខាង​មុខ​។ ឯកឧត្តម យស់​ឆោម ណា​រ៉ា​ឌី អនុរដ្ឋលេខាធិកា​ក្រសួង រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​បញ្ជាក់​ថា ខេត្តមណ្ឌលគិរី គឺ​មាន​ឧទ្យាន​ជាតិ​ធំ​មួយ ដែល​សាងសង់​នៅ​ចំ​កណ្តាល​បេះដូង​ក្រុង​សែន​មនោ​រម្យ ហើយ​សួនច្បារ​ដ៏​ធំ​មួយ​នេះ មាន​បណ្ដោយ​១.២០០​ម៉ែត្រ ទទឹង​ប្រវែង​១០០​ទៅ​២០០​ម៉ែត្រ ទៅ​តាម​ទំហំ​ជាក់ស្ដែង​។ បច្ចុប្បន្ន​នេះ មន្ត្រី​ជំនាញ​បាន​ធ្វើ​សកម្មភាព​ឈូស​ឆាយដី​សម្រាប់​ធ្វើ​សួនឧទ្យាន​ជាតិ បាន​ប្រមាណ​ជា ៧០០​ម៉ែត្រ នេះ​បើ​គិត​ទៅ​លើ​ផ្ទៃដី​ដែល​មាន ៧​ហិ​កតា ម្យ៉ាងទៀត​ការ​សាងសង់​សួន​យក្ស​នៅ​ខេត្តមណ្ឌលគិរី និង​ធ្វើការ​បើក​ការដ្ឋាន​សាងសង់​នៅ​មុន​រដូវវស្សា​ខាង​មុខ​នេះ​។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម យស់​ឆោម ណា​រ៉ា​ឌី ណែនាំ​ដល់​មន្ត្រី ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការ​ព​ន្លឿ​ន​ការ​ចុះបញ្ជី​ដី មាន​លក្ខណៈ​ជា​ប្រព័ន្ធ ការ​ចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ការ​ចុះបញ្ជី​ដី​រដ្ឋ និង​ការ​ចុះបញ្ជី​សិទ្ធ​សម្បទាន​ដី​សេដ្ឋកិច្ច ត្រូវ​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ ឲ្យ​មានគុណ​ភាព តម្លាភាព និង​ប្រសិទ្ធភាព​។ ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី បាន​ណែនាំ និង​ជំរុញ​បន្ថែម​ដល់​មន្ត្រី នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តមណ្ឌលគិរី ត្រូវ​ខិតខំ​អនុវត្ត​ការងារ​រៀបចំ​ប្លង់​គោល​ប្រើប្រាស់​ដី និង​ប្លង់​ប្រើប្រាស់​ដី​អនាគត​ឲ្យ​មាន​ចីរភាព តម្លាភាព និង​ត្រូវ​ទប់ស្កាត់​ការ​សាងសង់​សំណង់ ដែល​គ្មាន​លិខិត​អនុ​ញ្ញា​ត្រឹមត្រូវ ត្រូវ​បន្ត​ចុះបញ្ជី​ដី​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច ជា​ពិសេស ត្រូវ​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ​។

តាម​ការ​លើក​ឡើង​របស់​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សូ​រិ​យោ​ដី​ខេត្ត លោក ឈឹ​ម កាន បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៧ ការ​ចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ បាន​អនុវត្ត​បី​ភូមិ ភូមិ​អូរ​ស្ពាន ចំនួន​១០៤៩​ក្បាលដី ស្មើនឹង​៣៣៩​គ្រួសារ ភូមិ​មាន​លាភ បាន​១១៩​ក្បាលដី ស្មើនឹង​៨២​គ្រួសារ ភូមិ​ដោះ​ក្រមុំ បាន​៤២៣​ក្បាលដី ក្រុង​សែន​មនោ​រម្យ​។ ការ​ចែក​ប័ណ្ណ​កម្ម​សិទ្ធ នៅ​ភូមិ​ចម្ការ​តែ បាន​៧៨៧​ប័ណ្ណ ស្មើនឹង​៦១៥​ហិ​កតា មាន​ប្រជាជន​៥៤៤​គ្រួសារ និង​ចែក​ដល់​ដៃ​១៩៨​ប័ណ្ណ​។ ការ​ចុះបញ្ជី​ដី​សហគមន៍ ជនជាតិ​ដើម​ភាគតិច បាន​ដំណើរការ​វាស់វែង​ចំនួន​០៥​សហគមន៍ ការ​ចុះបញ្ជី​ដី​រដ្ឋ​មនា​០៣​ទីតាំង ការ​ចុះបញ្ជី​សិទ្ធ​សម្បទាន​ដី​សេដ្ឋកិច្ច​០១​ក្រុមហ៊ុន ស្មើនឹង​០៩​ប័ណ្ណ ទំហំ​៤២៩១​ហិ​កតា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ