ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធាន​ភូមិ និង​បក្ខពួក​គ្រឿងញៀ.ន​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​៥​នាក់ មាន​ម្នាក់​អតីត​ជា​ប្រធាន​ភូមិ កាលពី​រសៀល​ថ្ងៃ​ទី​១៦ មក​រា ២០១៨ ត្រូវ​បាន​សមត្ថកិច្ច​នគ​បាល​ខណ្ឌ​៧​មក​រា បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។…

រាជធានី​ភ្នំពេញ ៖ ក្រុម​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​៥​នាក់ មាន​ម្នាក់​អតីត​ជា​ប្រធាន​ភូមិ កាលពី​រសៀល​ថ្ងៃ​ទី​១៦ មក​រា ២០១៨ ត្រូវ​បាន​សមត្ថកិច្ច​នគ​បាល​ខណ្ឌ​៧​មក​រា បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ទី​១.​ឈ្មោះ កែវ​ស៊ី ផា​ន់​ណា​វី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ទី​២.​ឈ្មោះ ព្រហ្ម សា​រិ​ន ភេទ​ប្រុស អាយុ​៥៨​ឆាំ អតីត​ប្រធាន​ភូមិ ទី​៣.​ឈ្មោះ លី ឃៀង ហៅ​ក្រ​ញ៉ា​ញ់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទី​៤.​ឈ្មោះ សូ ឧត្តម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង ទី​៥.​ឈ្មោះ ឈរ ភី​ឡេ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជាមួយ​នោះ​សមត្ថកិច្ច​ធ្វើការ​ដក​ថ្នាំ​ញៀន និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​។

ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​កាលពី​ថ្ងៃ​ទី​១៤ មក​រា នៅ​ចំណុច​ផ្លូវ​លេខ​០៧ សង្កាត់​អូ​ឫស្សី​១ និង​នៅ​ច្រក​ជណ្តើរ​ផ្លូវឌឿងហែម ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​មក​រា រាជធានី​ភ្នំពេញ​។ ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់ ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ដែល​សំណុំរឿង​នេះ​តំណាង​អយ្យការ អម​សាលាដំបូង​កំពុងធ្វើការ​សាកសួរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ