ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកម្តាយ​បង្ខាំង​​កូន​១៣​នាក់ ខ្លះជាប់​ច្រវ៉ាក់ ក្នុង​នោះ​មាន​កូនង៉ែតទៀត

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ បងប្អូន​ប្រុស​ស្រី​១៣​នាក់ ក្នុង​នោះ​មានកូន​ង៉ែត​អាយុ​២​ឆ្នាំ​ម្នាក់​ផង មួយ​ចំនួន​ជាប់ច្រវាក់​ត្រូវ​ចាប់​បង្ខាំង​ទុក​ទាំង​អត់ឃ្លាន ដោយ​ឪពុក​ម្តាយ​របស់​ពួក​គេ​ផ្ទាល់ ក្នុងផ្ទះ​ថ្មី​មួយ​នៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ដែល​រឿង​នេះក្រោយ​ពី​ប៉ូលិស​រក​ឃើញ​ញ៉ាំង​ឱ្យ​មានការ​ក្តុកក្តួល​នៅ​សហរដ្ឋ​អា​េ​ម​រិ​ក និង​កន្លែង​នានា​ទៀត ។…

សហរដ្ឋ​អា​មេ​រិ​ក ៖ បងប្អូន​ប្រុស​ស្រី​១៣​នាក់ ក្នុង​នោះ​មានកូន​ង៉ែត​អាយុ​២​ឆ្នាំ​ម្នាក់​ផង មួយ​ចំនួន​ជាប់ច្រវាក់​ត្រូវ​ចាប់​បង្ខាំង​ទុក​ទាំង​អត់ឃ្លាន ដោយ​ឪពុក​ម្តាយ​របស់​ពួក​គេ​ផ្ទាល់ ក្នុងផ្ទះ​ថ្មី​មួយ​នៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ដែល​រឿង​នេះក្រោយ​ពី​ប៉ូលិស​រក​ឃើញ​ញ៉ាំង​ឱ្យ​មានការ​ក្តុកក្តួល​នៅ​សហរដ្ឋ​អា​េ​ម​រិ​ក និង​កន្លែង​នានា​ទៀត ។

ប៉ូលិស​តំបន់ RIVERSIDE ដែល​មានផ្ទះ​នេះ​នៅ​ឯ​ក្រុង PERRIS ភាគ​អាគ្នេយ៍​ទីក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៥ មក​រា ថា ប្តី​ប្រពន្ធ​នេះ​ត្រូវ​ចាប់​ឃុំឃាំង​ពី​បទ​ធ្វើ​ទារុណកម្ម និង​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​កុមារ ហើយ​ឱ្យ​បង់ប្រាក់​ធានា​ក្នុង​ម្នាក់​ៗ៩​លាន​ដុល្លារ​សម្រាប់​ការ​ផ្តល់​សេរីភាព​ជាយថាហេតុ ។

ឪពុក​ឈ្មោះ DAVID TURPIN អាយុ​៥៧​ឆ្នាំ និង​ភរិយា​លោកស្រី LOUISE អាយុ​៤៩​ឆ្នាំ មក​ទាល់​ពេល​នេះ​នៅ​ពុំ​ទាន់​ពន្យល់​ថា​តើ​ហេតុ​អី​បានជា​កូន​ៗ​ពួក​គេ​ច្រើន​នាក់​ត្រូវ​ដាក់​ច្រវាក់​ជាប់​នឹង​គ្រែ​ក្នុង​ទី​ងងឹត ដែល​មាន​ក្លិនស្អុយ​យ៉ាងនេះ ។ គឺ​កូនស្រី​ម្នាក់​ដែល​មាន​អាយុ​១៧​ឆ្នាំ ដែលជា​អ្នក​បញ្ចប់​សុបិន​អាក្រក់​របស់​បងប្អូន​គេ ។ នាង​អាច​រត់គេច​ខ្លួន​រួច ហើយ​នា​ព្រឹក​ថ្ងៃ​ទី​១៤ មក​រា ទូរស័ព្ទ​ប្តឹង​ប៉ូលិស ។ ក្មេង​ស្រី​ជំទង់​រូប​នេះ ដែល​មាន​រាង​កាយ​ស្គមស្គាំង​អះអាង​ថា បងប្អូន​ប្រុស​ស្រី​របស់​នាង​១២​នាក់​ត្រូវ​ឃុំឃាំង​ខាងក្នុង​ផ្ទះ ដោយ​ឪពុក​ម្តាយ​ពួក​គេ ហើយ​ប៉ូលិស​បញ្ជាក់​ថា កូន​មួយ​ចំនួន​ត្រូវ​ចង​ដោយ​ច្រវាក់ និង​ចាក់​ដោយ​សោ​ត្រដោក ។

ពេល​មក​ដល់​ផ្ទះ​នេះ ដំបូង​ប៉ូលិស​គិត​ថា ឃើញ​តែ​មនុស្ស​១២​នាក់​ដែល​អត់ឃ្លាន និង​ខ្លួនប្រាណ​កខ្វក់​បំផុត និង​គិត​ថា ពួក​គេ​ទាំងអស់​សុទ្ធតែ​ជា​អនីតិជន ក៏​ប៉ុន្តែ​ក្រោយមក​ទើប​ដឹង​ថា ក្នុង​ចំណោម​ពួក​គេ​មាន​មនុស្ស​ពេញវ័យ​៧​នាក់​មាន​អាយុ​ចាប់ពី​១៨​ទៅ​២៩​ឆ្នាំ ។ កូន​តូច​ជាងគេ​បំផុត​មាន​អាយុ​២​ឆ្នាំ ។

ការ​ស៊ើបអង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ ។ DAVID TURPIN ត្រូវ​គេ​និយាយ​ថា ជា​នាយក​សាលា​ឯកជន​មួយ​នៅ​ក្រុង PERRIS ។ តាមកាសែត LOS ANGELES TIMES ថា​ប្តី​ប្រពន្ធ​នេះ រស់នៅ​ក្នុងផ្ទះ​នោះ​ចាប់តាំងពី​ឆ្នាំ​២០១០​មក ពី​មុន​ពួក​គេ​រស់នៅ​រដ្ឋ​តិច​សាស់។ ពួក​គេ​រកស៊ី​ខាត​២​ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ