ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​​ដល់​កាម​​តម្រេក​​​​ធ្វើ​ឱ្យ​​មាន​​សុខ​ភាព​ល្អ​​និង​ក្មេង​​ជាង​​វ័យ​​​

11 ឆ្នាំ មុន

​​ក្រុម​​អ្នក​ស្រាវ​​ជ្រាវ​​​និយាយ​​ថា ការ​ឈាន​ដល់​តម្រេក​​ក្នុង​ពេល​រួម​ភេទ​មិន​​ត្រឹម​តែ​ធ្វើ​ឱ្យ​​អ្នក​មាន​សុខ​​ភាព​ល្អ​ទប់​ស្កាត់​បាន​​ជំ​ងឺ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឱ្យ​អ្នក​មើល​ទៅ​ក្មេង​ជាង​វ័យ​ទៀត​ផង ។ ​ពួក​គេ​បាន​បញ្ជាក់​ថា កាម​តម្រេក​បង្កើត​បាន​ជា​ប្រ​តិ​កម្ម​គី​មី​តាម​ធម្ម​ជាតិ​មួយ​ដែល​ធ្វើ​ឱ្យ​កាន់​តែ​ប្រ​សើរ​នូវ​សុខ​ភាព ​និង​សុខុ​មាលភាព​ជាជាង​ការ​ប្រើ​ថ្នាំ​ពេទ្យ ។ ការ​មាន​កាមតម្រេក​បាន​បង្ហាញ​ឱ្យ​

​​ក្រុម​​អ្នក​ស្រាវ​​ជ្រាវ​​​និយាយ​​ថា ការ​ឈាន​ដល់​តម្រេក​​ក្នុង​ពេល​រួម​ភេទ​មិន​​ត្រឹម​តែ​ធ្វើ​ឱ្យ​​អ្នក​មាន​សុខ​​ភាព​ល្អ​ទប់​ស្កាត់​បាន​​ជំ​ងឺ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឱ្យ​អ្នក​មើល​ទៅ​ក្មេង​ជាង​វ័យ​ទៀត​ផង ។ ​ពួក​គេ​បាន​បញ្ជាក់​ថា កាម​តម្រេក​បង្កើត​បាន​ជា​ប្រ​តិ​កម្ម​គី​មី​តាម​ធម្ម​ជាតិ​មួយ​ដែល​ធ្វើ​ឱ្យ​កាន់​តែ​ប្រ​សើរ​នូវ​សុខ​ភាព ​និង​សុខុ​មាលភាព​ជាជាង​ការ​ប្រើ​ថ្នាំ​ពេទ្យ ។ ការ​មាន​កាមតម្រេក​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​យក​ឈ្នះ​ភាព​តាន​តឹង​និង​តប់​ប្រ​មល់​ក្នុង​ចិត្ត បន្ថយ​ការ​ឈឺ​ចាប់​​ព្រម​ទាំង​កាត់​បន្ថយ​បាន​នូវ​ហានី​ភ័យ​ដោយ​ជំ​ងឺ​ម​ហារីក​ដោះ​និង​ក្រ​ពេញ​ប្រូ​ស្តាត​ ។ នេះ​បើ​យោង​តាម​ការ​អះ​អាង​​ដោយ​កា​សែត​ The Sun ។

យោង​តាម​វេជ្ជ​បណ្ឌិត​ Mervyn Patterson​ឯក​ទេស​ខាង​ព្យាបាល​ជំ​ងឺ​ស្បែក​​​ឱ្យ​ដឹង​ថា កាម​តម្រេក​បាន​បង្កើន​នូវ​លំ​ហូរ​ឈាម​ទៅ​កាន់​ស្បែក​ដោយ​ការ​ជួយ​ដាស់​ប្រ​ព័ន្ធ​ប្រសាទ​ Parasympathetic ធ្វើ​ឱ្យ​បណ្តា​សរ​សៃ​ឈាម​ក្នុង​ស្បែក​បើក​ធំ​ បង្កើត​បាន​ភាព​ក្រហម​ស្រស់​បំ​ព្រង ។ ក្នុង​ដំ​ណាក់​កាល​នេះ​ រាង​កាយ​បាន​បញ្ចេញ​នូវ​ DHEA (​អ័រ​ម៉ូន​ស្តេរ៉ូ​អុីដ​ប្រ​ឆាំង​ភាព​ចាស់​ទៅ​តាម​អាយុ​)​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដែល​ធ្វើ​ឱ្យ​អ្នក​មើល​ទៅ​ក្មេង​ជាង​វ័យ​ ។ ការ​ឈាន​ដល់កាម​តម្រេក​ក៏​អាច​ជួយ​ការ​ពារ​ជំ​ងឺ​បេះ​ដូង​ផង​ដែរ ។
វេជ្ជ​បណ្ឌិត Lisa Turner គ្រូ​បង្ហាត់​កាម​តម្រេក​ដំ​បូង​គេ​របស់​អង់​គ្លេស​​និយាយ​ថា៖«ប្រ​សិន​ជា​អ្នក​មិន​ចង់​ឱ្យ​មាន​ជំ​ងឺ​គាំង​បេះ​ដូង​ទេ  អ្នក​ត្រូវ​តែ​មាន​កាម​តម្រេក​ ។

ការ​សិក្សា​មួយ​នៅ​ប្រ​ទេស​អុី​ស្រា​អែល​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​មាន​កាម​តម្រេក​តិច​តួច​ជួប​អត្រា​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​បេះ​ដូង​ខ្ពស់​ ផ្ទុយ​មក​វិញ​ស្ត្រី​មាន​កម្រេក​ខ្ពស់​ អត្រា​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​នេះ​មាន​ទាប »។ ដោយ​ឡែក​សម្រាប់​បុ​រស​វិញ ក្នុង​ខណៈ​ដែល​ទឹកកាម​ត្រូវ​បាន​បាញ់​ចេញ​នៅ​ពេល​ឈានដល់​កាម​តម្រេក​ ក្រ​ពេញ​ប្រូ​ស្តាត​របស់​គេ​ត្រូវ​បាន​សំ​អាតយ៉ាង​ស្អាត ។ និយាយ​ជា​រួម ការរួម​ភេទ​ទៀង​ទាត់​ចំពោះ​បុរស​គឺ​ពិត​ជា​សំ​ខាន់​ ដ្បិត​វា​នឹង​ជួយ​ទប់​ស្កាត់​មហារីក​ប្រូ​ស្តាត​នៅ​ពេល​ក្រោយ​ក្នុង​ជី​វិត ។

Ashley Grossmanសាស្ត្រា​ចារ្យ​មក​ពី​សាកល​វិទ្យា​ល័យ University of Oxford បាន​និយាយ​ថា អំ​ឡុង​ការ​ឈាន​ដល់​កាម​តម្រេក​ ខួរ​ក្បាល​បាន​បញ្ចេញ​នូវ​ល្បាយ Endorphin(សារ​ធាតុ​គី​មី​បញ្ចេញ​ដោយ​ខួរ​ក្បាល​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ និង​ជួយ​ឱ្យ​អ្នក​មាន​ថាម​ពល​) រួម​នឹង serotonin(សារ​​ធាតុ​គី​មី​ដែល​ជួយ​ឱ្យ​អ្នក​ធូរ​អា​រម្មណ៍​និង​រីក​រាយ​) ។ បន្ថែម​ពី​លើ​នេះ​ទៀត Prolactin ជា​អ័រ​ម៉ូនប៉ិប​ទីត​ដែល​ជួយ​ឱ្យ​យើង​ចុះត្រ​ជាក់ ​និង​ស្ងប់​ក៏​ត្រូវ​បាន​បញ្ចេញ​មក​ដែរ ៕