លិខិតឆ្លងដែន​សិង្ហ​បុរី​ ស្ថិត​ក្នុង​លំដាប់​ទី​2 ចុះ​កម្ពុជា​​លំដាប់​ទី​ប៉ុន្មាន ?


«The Strait Times»​របស់​សិង្ហ​បុរី​បាន​ផ្សាយ​ពី​លទ្ធផល​អង្កេត​លើ​ការ​រៀប​ចំណាត់ថ្នាក់​សៀវភៅ​ឆ្លង​ដែន​របស់​ប្រទេស​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​លើ​ពិភពលោក ។ មាន​ន័យ​ថា អាច​ប្រើ​ក្នុង​ការ​ធ្វើ​ដំណើរ​ចេញ​-​ចូល​នៅ​បរទេស​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​(VISA) ។

តាម​ការ​អង្កេត​ក្នុង​ចំណោម​២១៩​ប្រទេស​និង​ដែនដី​នៅ​ទូ​ទាំង​ពិភពលោក​របស់​ក្រុម​ហ៊ុន​ទីប្រឹក្សា​នៃ​ការ​ស្នាក់​នៅ និង​សិទ្ធិ​របស់​ពលរដ្ឋ​កាលពី​ថ្ងៃ​ទី​១០ មក​រា ២០១៨ បញ្ជាក់​ថា​សៀវភៅ​ឆ្លង​ដែន​របស់​សិង្ហ​បុរី​មាន​ឥទ្ធិពល​បំផុត​ស្ថិត​នៅ​លំដាប់​ទី​២​នៅ​លើ​ពិភព​លោក អាច​ធ្វើ​ដំណើរ​ចេញ​-​ចូល​ប្រទេស​នានា​នៅ​លើ​លោក​ដោយ​គ្មាន​ទិដ្ឋាការ​បាន​ចំនួន​១៧៦​ប្រទេស បន្ត​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់​ប្រើ​បាន​១៧៧​ប្រទេស ។

ចំណែក​ចំណាត់ថ្នាក់​ទី​៣​រួម​មាន​លិខិតឆ្លងដែន​ប្រទេស​ដា​ណឺ​ម៉ាក ហ្វាំ​ង​ឡង់ បារាំង អ៊ីតា​លី ជប៉ុន ន័​រ​វែ​ស ស៊ុ​យ​អែ​ត និង​អង់គ្លេស អាច​ធ្វើ​ដំណើរ​បាន​ចំនួន​១៧៥​ប្រទេស។
លំដាប់​ទី​៤ រួម​មាន​អូស្ត្រាលី បែ​ល​ហ្ស៊ិ​ក លុ​ច​សំបួ ហូ​ឡង់ អេ​ស្ប៉ា​ញ និង​ស្វ៊ី​ស ប្រើ​បាន​ចំនួន​១៧៤​ប្រទេស ។

សម្រាប់​ប៉ា​ស្ព័​រ​ម៉ា​ឡេ​ស៊ី​ស្ថិត​ក្នុង​លំដាប់​ទី​១២​ប្រើ​បាន​១៦៦​ប្រទេស ។ ព្រុយ​ណេ​ស្ថិត​នៅ​លំដាប់​ទី​២២ ប្រើ​បាន​១៥៣​ប្រទេស ។ ប្រទេស​ថៃ ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​៦៤​ប្រើ​បាន​៧៣​ប្រទេស ។

ឥណ្ឌូ​ណេ​ស៊ី និង​ហ្វ៊ី​លី​ពី​ន ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​៧២ ប្រើ​បាន​៦៣​ប្រទេស ។ ចំពោះ​លិខិតឆ្លងដែន​ប្រទេស​កម្ពុជា​ស្ថិត​នៅ​លំដាប់​ទី​៨៦​ប្រើ​បាន​៤៩​ប្រទេស និង​មី​យ៉ា​ន់​ម៉ា​នៅ​លំដាប់​ទី​៩២ ប្រើ​បាន​៤២​ប្រទេស ។

ប្រទេស​ឡាវ និង​វៀតណាម​ស្ថិត​នៅ​លំដាប់​ទី​៨៨ ប្រើ​បាន​ចំនួន​៤៧​ប្រទេស ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ស្រាវជ្រាវ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ