ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​នៅ​អូស្ត្រាលី​នាំចរិយា ពេជ្រ ចេញពី​ពិភព​សិល្បៈ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ មក​រា ឆ្នាំ​២០១៨ កញ្ញា​ចរិយា ពេជ្រ ជា​តារា​សម្តែង​​ដែល​ច្រើន​តែ​លេចមុខ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ស៊ី​ធី​អិន បាន​ក្លាយជា​កូនក្រមុំ​ក្នុង​ពិធី​មង្គលការ​ជាមួយ​កូនកំលោះ​ជា​អាណិកជន​ខ្មែរ​នៅ​អូស្ត្រាលី ។…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ មក​រា ឆ្នាំ​២០១៨ កញ្ញា​ចរិយា ពេជ្រ ជា​តារា​សម្តែង​​ដែល​ច្រើន​តែ​លេចមុខ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ស៊ី​ធី​អិន បាន​ក្លាយជា​កូនក្រមុំ​ក្នុង​ពិធី​មង្គលការ​ជាមួយ​កូនកំលោះ​ជា​អាណិកជន​ខ្មែរ​នៅ​អូស្ត្រាលី ។ ស្វាមី​របស់​ចរិយា ពេជ្រ ឈ្មោះ​ជា ចឺម វ័យ​៣៧​ឆ្នាំ ។

ពិធី​មង្គលការ​របស់​តារា​សម្តែង​ចរិយា ពេជ្រ រៀបចំ​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​ទន្លេ​បាសាក់​​២​ក្បែរ​ក្បាលថ្នល់ ក្នុង​រាជធានី​ភ្នំពេញ ។

បើ​តាម​បងស្រី​រៀបរាប់​ឱ្យ​ដឹង​ថា ចរិយា ពេជ្រ បាន​សម្រេចចិត្ត​ចូល​រោងការ​ជាមួយ​បុរស​នៅ​អូស្ត្រាលី​ក្រោយ​ពេល​ឈ្វេងយល់​ចិត្ត​គ្នា​អស់​រយៈពេល​ជា​ច្រើន​ខែ ។ ចរិយា ពេជ្រ នឹង​ចេញ​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​បន្ទាប់​ពី​សំណុំ​ឯកសារ​រត់ការ​ច្បាប់​រួចរាល់​ហើយ។

ក្រោយ​ពេល​រៀប​ការ​រួច​ហើយ ចរិយា ពេជ្រ មិន​ទាន់​ចាក​ចេញពី​អាជីព​សិល្បៈ​ទាំង​ស្រុង​ទេ គឺ​នៅ​ប្រឡូក​មួយ​រយៈ​ទៀត​ដើម្បី​កុំឱ្យ​ទស្សនិកជន​ភ្លេចមុខ ។ ចំណែក​មួយ​​រយៈ​កន្លង​មក​ចរិយា ពេជ្រ រវល់​ការងារ​នៅ​ហាង​ទើប​បើក​ថ្មី ដូច្នេះ​ហើយ​ទើប​នាង​អវត្តមាន​ច្រើន​ខែ​ពី​ពិភព​សិល្បៈ ។

ចរិយា ពេជ្រ និយាយ​ថា «​នាង​ខ្ញុំ​ខកខាន​ទទួល​ថត​រឿង​ប្រមាណ​ជា​២​ឆ្នាំ ធ្វើ​ឱ្យ​អ្នកគាំទ្រ​បាត់​មុខ​នាង​ខ្ញុំ​ក្នុង​ការ​សម្ដែង​ភាពយន្ត ដែល​នាង​ខ្ញុំ​ធ្លាប់​គ្រង​បាន​តំណែង​ជា​តួឯក​នា​ពេល​ចុង​ក្រោយ ។ ប៉ុន្តែ​រយៈពេល​មិន​ទទួល​ការ​សម្ដែង នាង​ខ្ញុំ​ក៏​បាន​លេចមុខ​ថត​ស្ប៉ត និង​បង្ហាញ​ម៉ូ​ដ​ផង​ដែរ ពោល​គឺ​ការងារ​ដែល​មិន​តម្រូវ​ឱ្យ​នាង​ខ្ញុំ​រវល់​រាល់ថ្ងៃ គឺ​នាង​ខ្ញុំ​នៅ​តែ​ទទួលយក​ដដែល​ទេ ទើប​នាង​ខ្ញុំ​មាន​ពេល​គិតគូរ​មុខ​ជំនួញ​ជា​ថ្មី រហូត​ឈាន​ដល់​ការ​បើកហាង​ថែរក្សា​សម្រស់​ឈ្មោះ​«​យូ​អ៊ី​»​នៅ​ទល់មុខ​ទន្លេបាសាក់​២​ក្បាលថ្នល់ ដែល​ឈ្មោះ​ហាង​នេះ គឺជា​ឈ្មោះ​របស់​នាង​ខ្ញុំ​នៅ​ខាងក្រៅ​» ។

ចរិយា ពេជ្រ និយាយ​ថា​មុន​ពេល​ចាកចេញ​ទៅ​រស់នៅ​បរទេស​ជាមួយ​ស្វាមី នាង​នៅ​ទទួល​សម្តែង​ដដែល ព្រមទាំង​នៅ​បំពេញ​នាទី​មើលថែ​ហាង​ឱ្យ​ល្អ​បន្ទាប់​ពី​បងស្រី​របស់​នាង​ជួយ​ខ្នះខ្នែង​បង្កើត​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ