ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​៦​ក្នុង​ចំណោម​៧​ស្ថានីយ៍​ប្រេង​មាន​បញ្ហា​លួច​ស៊ី​លី​ត្រ

6 ឆ្នាំ មុន
  • ក្រចេះ

ខេ​ត្រ​ក្រចេះ ៖ ក្រុម​មន្ត្រី​ជំនាញ​បាន​អះអាង​ថា ចំពោះ​ការ​រក​ឃើញ​មិន​ប្រក្រតី​នៅ​តាម​ស្ថានីយ៍​ប្រេងឥន្ធនៈ​ទាំង​ចំនួន​៦ សុទ្ធសឹងតែ​មាន​យីហោ​ល្បីឈ្មោះ​ក្នុង​ខេត្ត ដូច​ជា​ការ​ផ្តល់​ជូន​មិន​គ្រប់​បរិមាណ និង​គុណភាព​នោះ គឺ​ក្រុម​មន្ត្រី​បាន​អប់រំ​ធ្វើ​កិច្ចសន្យា​ជាមួយ​អ្នក​ទទួលខុសត្រូវ ក៏​ដូច​ជា​ម្ចាស់​អាជីវកម្ម​ទាំងអស់​ខាងលើ ឲ្យ​ធ្វើការ​កែតម្រូវ​ឡើង​វិញ​នូវ​ចំនុច​ខ្វះខាត​ឲ្យ​បាន​ត្រឹមត្រូវ…

ខេ​ត្រ​ក្រចេះ ៖ ក្រុម​មន្ត្រី​ជំនាញ​បាន​អះអាង​ថា ចំពោះ​ការ​រក​ឃើញ​មិន​ប្រក្រតី​នៅ​តាម​ស្ថានីយ៍​ប្រេងឥន្ធនៈ​ទាំង​ចំនួន​៦ សុទ្ធសឹងតែ​មាន​យីហោ​ល្បីឈ្មោះ​ក្នុង​ខេត្ត ដូច​ជា​ការ​ផ្តល់​ជូន​មិន​គ្រប់​បរិមាណ និង​គុណភាព​នោះ គឺ​ក្រុម​មន្ត្រី​បាន​អប់រំ​ធ្វើ​កិច្ចសន្យា​ជាមួយ​អ្នក​ទទួលខុសត្រូវ ក៏​ដូច​ជា​ម្ចាស់​អាជីវកម្ម​ទាំងអស់​ខាងលើ ឲ្យ​ធ្វើការ​កែតម្រូវ​ឡើង​វិញ​នូវ​ចំនុច​ខ្វះខាត​ឲ្យ​បាន​ត្រឹមត្រូវ សំដៅ​ឆ្លើយ​តប​ការ​ការពារ​ផលប្រយោជន៍​អ្នក​ប្រើប្រាស់​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង ។

ការ​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​នៅ​តាម​ស្ថានីយ៍​ប្រេងឥន្ធនៈ​ធំ​ៗ​នេះ បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​ក្រុម​មន្ត្រី​ជំនាញ នៃ​អគ្គ​នាយ​ដ្ឋា​ន​កាំកុងត្រូល​ផ្នែក​មន្ទីរពិសោធន៍​ចល័ត​-​ប្រេងឥន្ធនៈ បាន​ចុះ​ត្រួតពិនិត្យ​តាម​បណ្ដា​ស្ថានីយ៍​ប្រេងសាំង​ក្នុង​ក្រុង​ក្រចេះ មួយ​ថ្ងៃ​ពេញ​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៨ ក្រោម​ការ​ដឹកនាំ​ពី​លោក វ៉ា ថន អភិបាលរង​ខេត្តក្រចេះ ។

ក្រុម​មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា ជាមួយនឹង​ប្រតិបត្តិ​ការណ៍​ពេញ​មួយ​ថ្ងៃ​នោះ ជំនាញ​បាន​រក​ឃើញ​កំហុស​គុណ​ភាណ និង​កំហុស​បរិមាណ​លី​ត្រ​នៅ​តាម​ស្ថានីយ៍​ប្រេង​ចំនួន​៦​ទីតាំង ដែល​មិន​មាន​ភាព​ស្មោះត្រង់​ជាមួយ​អតិថិជន​របស់​ខ្លួន នេះ​បើ​តាម​លទ្ធផល​ពិនិត្យ​លើ​ស្ថានីយ៍​ប្រេង​ចំនួន​៧​កន្លែង ដោយ​បាន​ធ្វើតេស្ត​ជាមួយ​ឧបករណ៍​បច្ចេកទេស​ទំនើប សុក្រឹត​យុត្តិធម៌​បំផុត ។

មជ្ឈដ្ឋាន​ទូទៅ​បាន​គាំទ្រ​ទៅ​នឹង​សកម្មភាព​របស់​អាជ្ញាធរ​នេះ និង​អំពាវនាវ​ឲ្យ​ក្រុម​អាជ្ញារ​បង្កើន​ការ​ចុះ​ត្រួតពិនិត្យ​ឲ្យ​ជាប់​ជា​ប្រចាំ​នៅ​តាម​ស្ថានីយ៍​លក់​ប្រេង​នានា​ក្នុង​ខេត្ត​ទាំង​របស់​ឯកជន និង​របស់​ក្រុមហ៊ុន ។

ទន្ទឹម​នឹង​ការ​ចុះ​ត្រួតពិនិត្យ​វិភាគ​យ៉ាង​ល្អន់​ដោយ​ឧបករណ៍​ទំនើប​បែប​បច្ចេកវិទ្យា ពី​ក្រុម​មន្ត្រី​ជំនាញ​ដែល​ការ​ចុះ​អនុវត្ត ក៏​មិន​ត្រូវ​បាន​ប្រាប់​ឲ្យ​ម្ចាស់​ស្ថានីយ៍​គោលដៅ​ទាំងអស់ ដឹង​ជា​ទុក​មុន​នោះ ជាល​ទ្ឋ​ផល​បាន​បង្ហាញ​លទ្ធផល​ឲ្យ​ដឹង​ថា បណ្តា​ស្ថានីយ៍​ប្រេង​ឥ​ន្ឋ​នៈ​ទាំង​៧​ទីតាំង ដែល​កំពុង​តែ​បើក​អាជីវកម្ម​លក់ដូរ ក្នុង​នោះ​មាន​៦​ទីតាំង​បាន ប្រព្រឹត្ត​ខុស​លើ​ទាំង បរិមាណ​លី​ត្រ និង​គុណភាព ។ បញ្ហា​ទាំងនោះ មន្ត្រី​ជំនាញ​បាន​ធ្វើការ​កំណែទម្រង់​ជាមួយនឹង​ម្ចាស់​ស្ថានីយ៍​ទាំង​អស់នោះ សំដៅ​ឆ្លើយ​តប​ការពារ​ផលប្រយោជន៍​អ្នក​ប្រើប្រាស់ និង​ការ​ប្រកួតប្រជែង​ដោយ​ភាព​ស្មោះត្រង់ ។

ក្នុង​សកម្មភាព​ការ​ចុះ​ត្រួតពិនិត្យ​នេះ​ដែរ លោក​អភិបាលរង​ខេត្ត វ៉ា ថន បាន​ជំរុញ​ដល់​ម្ចាស់​ស្ថានីយ៍​ប្រេងឥន្ធនៈ ដែល​កំពុង​តែ​ធ្វើ​អាជីវកម្ម​ទាំងអស់ មិន​ថា​ជា​របស់​ក​ក្រុមហ៊ុន ឬ​ឯកជន ត្រូវ​ចូលរួម​អនុវត្ត​ច្បាប់​ទាំងអស់​គ្នា ការ​ធ្វើ​អាជីវកម្ម​ប្រកាន់ខ្ជាប់​នូវ​ភាព​ស្មោះត្រង់ ដើម្បី​ចូលរួម​ផលប្រយោជន៍​សង្គម និង​ការ​ប្រកួតប្រជែង​ក្នុង​តំបន់​ពិភពលោក ព្រោះ​ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ