ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រវល់​តែ​ងាក​ជជែក​គ្នា បើករថយន្ត​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារជើង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​បំពង់ខ្យល់​អុក​ស៊ី​សែន​១​គ្រឿង​បាន​រេ​ចង្កូត​ជ្រុល​ធ្លាក់​ផ្លូវ​ចូល​វាលស្រែ បណ្ដាល​ឲ្យ​ក្រឡាប់​បះជើង​ផ្ទប់​បង្គោល​ភ្លើង​១​ដើម ខណៈ​ពេល​ដែល​អ្នកបើកបរ​រវល់​តែ​ងាក​ជជែក​គ្នា​សើច​លេង​ជាមួយ​ព្រូ​អត់​បាន​មើលទៅ​មុខ ។ លុះ​ពេល​ងាក​មក​វិញ​ស្រាប់តែ​រថយន្ត​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ចូល​ទៅ​ក្នុង​ស្រែ និង​ក្រឡាប់​តែ​ម្ដង ប៉ុន្តែ​ខណៈនោះ មិន​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ​រូប​នោះ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​បំពង់ខ្យល់​អុក​ស៊ី​សែន​១​គ្រឿង​បាន​រេ​ចង្កូត​ជ្រុល​ធ្លាក់​ផ្លូវ​ចូល​វាលស្រែ បណ្ដាល​ឲ្យ​ក្រឡាប់​បះជើង​ផ្ទប់​បង្គោល​ភ្លើង​១​ដើម ខណៈ​ពេល​ដែល​អ្នកបើកបរ​រវល់​តែ​ងាក​ជជែក​គ្នា​សើច​លេង​ជាមួយ​ព្រូ​អត់​បាន​មើលទៅ​មុខ ។

លុះ​ពេល​ងាក​មក​វិញ​ស្រាប់តែ​រថយន្ត​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ចូល​ទៅ​ក្នុង​ស្រែ និង​ក្រឡាប់​តែ​ម្ដង ប៉ុន្តែ​ខណៈនោះ មិន​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ​រូប​នោះ និង​ព្រូ​រង​របួស​នោះ​ឡើយ ។ ចំណែក​រថយន្ត​ក៏​មិន​បាន​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដែរ ព្រោះ​ស្រែ​នោះ​ទើប​គោក​ទឹក​អស់ ហើយ​ដី​នៅ​ទន់​ៗ​នៅឡើយ បន្ទាប់​មក​ពួក​គេ​បាន​ហៅរ​ច​យន្ត​ស្ទូច​ដែល​ស្ថិត​នៅ​ជិត​នោះ​ស្ទូច​ឡើង​មក​លើ​ផ្លូវ​វិញ​ភ្លាម​ៗ​ដែរ ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវលំ ស្ថិត​នៅ​ក្នុងភូមិ​រំដួល​ខាងត្បូង សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

រថយន្ត​ដែល​ក្រឡាប់​នោះ​ម៉ាក​គា ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ២AN-៣០៧៥ ដឹក​បំពង់ខ្យល់​អុក​ស៊ី​សែន​ជាង​២០​បំពង់ ចំណែក​អ្នកបើកបរ និង​ព្រូ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ ។ អ្នកបើកបរ​រថយន្ត​ខាងលើ​មិន​បាន​ប្រាប់​ពី​អត្តសញ្ញាណ​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​បាន​និយាយ​ថា បំពង់ខ្យល់​អុក​ស៊ី​សែន​នេះ នាំ​ចូល​ពី​ប្រទេស​ថៃ ហើយ​បាន​យក​ទៅ​ស្តុក​ទុក​នៅ​ទីតាំង​មួយ​ស្ថិត​នៅ​ក្នុងភូមិ​អន្លុង​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដើម្បី​ចែកចាយ​ទៅ​តាម​តំបន់​នានា​ផ្សេង​ៗ​ទៀត ។

ដោយឡែក​នៅ​មុន​ពេល​កើតហេតុ ខ្លួន និង​ព្រូ​ត្រូវ​បាន​ថៅកែ​ឲ្យ​ដឹក​ចំនួន​២១​បំពង់​ក្នុង​បំណង​យក​ទៅ​ដាក់​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ស្ថិត​នៅ​ក្នុង​សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​បាន​បើ​បរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​បើកបរ​បណ្ដើរ​ជជែក​គ្នា​សើច​លេង​ជាមួយ​ព្រូ​បណ្ដើរ ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ខណៈ​ពេល​កំពុង​ងាក​ជជែក​សើច​ៗ​ជាមួយ​គ្នា​ភ្លេចខ្លួន ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ធ្លាក់​ចូល​វាលស្រែ និង​ក្រឡាប់​ទាំង​កំរោល​តែ​ម្ដង ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា ពេល​នោះ​ពួក​គាត់​បានឃើញ​រថយន្ត​ខាងលើ​បើក​មិនលឿន​នោះ​ទេ គឺ​យឺត​ៗ​ប៉ុណ្ណោះ ហើយ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​ធ្លាក់​ចូល​ទៅ​ក្នុង​វាលស្រែ និង​ក្រឡាប់​បះជើង ។ ប៉ុន្តែ​សំណាង​ណាស់​ដែល​បំពង់ខ្យល់​អុក​ស៊ី​សែន​នោះ​មិន​បាន​ផ្ទុះ​ឡើង បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង ។

មិនតែប៉ុណ្ណោះ​បង្គោល​ភ្លើង​ត្រូវ​បាន​រថយន្ត​ក្រឡាប់​សង្កត់​លើ​ដែរ ប៉ុន្តែ​មិន​បាន​បាក់​រលំ ចំណែក​ស្រែ​ទើប​គោក​ទឹកដី​នៅ​ទន់ ទើប​មិន​បាន​បណ្ដាល​ឲ្យ​រថយន្ត​ទទួល​រង​នូវ​ការ​ខូចខាត​ឡើយ ។ ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​បាន​ហៅ​រថយន្ត​ស្ទូច​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​នោះ​ស្ទូច​ឡើង​មក​លើ​ថ្នល់ និង​លើក​បំពង់ខ្យល់​នោះ​ដឹក​បន្ត​ទៅ​កាន់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ