ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​កាំ​កុង​ត្រួ​ល​ខេត្តតាកែវ​រក​ឃើញ​សារធាតុ​គីមី​សូ​ដ្យូ​ម​អ៊ី​ដ្រូ​សូ​វីត

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៨ មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តតាកែវ​ដែល​ដឹកនាំ​ដោយ​លោក ប៉ោ លាង​គង់ ជា​ប្រធាន​សហការ​ជាមួយនឹង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​មន្ត្រី​សមត្ថកិច្ច​ប្រចាំ​ផ្សារ​តាកែវ​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ជា​គ្រឿង​កំប៉ុង…

ខេត្តតាកែវ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៨ មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តតាកែវ​ដែល​ដឹកនាំ​ដោយ​លោក ប៉ោ លាង​គង់ ជា​ប្រធាន​សហការ​ជាមួយនឹង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​មន្ត្រី​សមត្ថកិច្ច​ប្រចាំ​ផ្សារ​តាកែវ​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ជា​គ្រឿង​កំប៉ុង និង​ម្សៅ​ទឹកដោះគោ​ម៉ាក Milumel Picot និង​ម៉ាក Picot Pepti-Junior និង​បាន​ធ្វើតេស្ត​បឋម​ទៅ​លើ​ប្រភេទ​គុយទាវ​បាញ់​កាញ់ ប្រហុក សណ្តែកបណ្តុះ បន្លែ​ខ្ញី តៅ​តួរ ប្រហិត​សាច់​គោ ប្រហិត​សាច់​ត្រី ស្តរ​ត្នោត អំបិលអ៊ីយ៉ូត នៅ​ក្នុង​ផ្សារ​តាកែវ​ដែល​ស្ថិត​នៅ​ទីរួមខេត្ត​តាកែវ ។

លោក ប៉ោ លាង​គង់ ដែល​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​នេះ​បាន​ឲ្យ​ដឹង​ថា ជា​លទ្ធផល​បន្ទាប់​ពី​មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​ត្រួតពិនិត្យ និង​ធ្វើតេស្ត​បឋម​ទៅ​ទំនិញ​ជា​ម្ហូបអាហារ​ក្នុង​នោះ​គឺ​យើង​បាន​រក​ឃើញ​មាន​តែ​ស្ករត្នោត​ដែល​មាន​ដាក់​សារធាតុ​គីមី​សូ​ដ្យូ​ម​អ៊ី​ដ្រូ​សូ​វីត ដោយឡែក​ចំពោះ​គ្រឿង​កំប៉ុង​វិញ​គឺ​រក​ឃើញ​នូវ​ម្សៅ​ទឹកដោះ​គោមួយ​ចំនួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ