ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រង់​ទិស EEC ឱ្យ​ស្រប​នឹង​គំនិត​ខ្សែក្រវាត់​1​វិ​ថី​1

6 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ រដ្ឋមន្ត្រី​ឧស្សាហកម្ម Uttama Savanayana បាន​ថ្លែង​ថា រដ្ឋាភិបាល​ថៃ​មាន​គម្រោង​ពិភាក្សា​ព​ន្លឿ​ន​ការ​វិនិយោគ​ក្នុង​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត (EEC) ដើម្បី​ឲ្យ​ស្រប​នឹង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​១ វិ​ថី​១…

ទីក្រុង​បាងកក ៖ រដ្ឋមន្ត្រី​ឧស្សាហកម្ម Uttama Savanayana បាន​ថ្លែង​ថា រដ្ឋាភិបាល​ថៃ​មាន​គម្រោង​ពិភាក្សា​ព​ន្លឿ​ន​ការ​វិនិយោគ​ក្នុង​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត (EEC) ដើម្បី​ឲ្យ​ស្រប​នឹង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​១ វិ​ថី​១ របស់​ប្រទេស​ចិន ។

លោក​ឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្នុង​ក្រសួង​ឧស្សាហកម្ម​កាលពី​ថ្ងៃ​ចន្ទ ដើម្បី​ពិភាក្សា​ពី​វិធី​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​នៅ​ក្នុង​តំបន់ EEC ។ លោក​ថា ៖« ពួក​យើង​ជឿជាក់​ថា EEC នឹង​ដើរតួ​នាទី​ជា​ស្ពាន​ទាក់ទាញ​វិនិយោគិន​ចិន នា​ពេល​អនាគត » ។

រដ្ឋមន្ត្រី​ឧស្សាហកម្ម លោក Uttama បន្ត​ថា ក្រសួង​ឧស្សាហកម្ម​មាន​ជំនឿ​ចិត្ត​ថា ការ​អនុម័ត​ច្បាប់ EEC នឹង​ចាប់ផ្តើម​ក្នុង​ខែ​នេះ ដែល​អាច​ជួយ​ធានា​ដល់​វិនិយោគិន​ថា រដ្ឋាភិបាល​ថៃ​មាន​ផែនការ​យ៉ាង​ច្បាស់លាស់​សម្រាប់​ការ​អភិវឌ្ឍ ។

លោក​បន្ថែម​ថា ច្បាប់​នេះ​កំពុង​តែ​ឆ្លងកាត់​ការ​ពិចារណា​ក្នុង​ក្រុមប្រឹក្សារដ្ឋ ប៉ុន្តែ​ការ​ពិចារណា​នេះ​បាន​ពន្យារពេល​អស់​១​ឆ្នាំ​មក​ហើយ ។

រដ្ឋាភិបាល​ថៃ​ចង់​ជំរុញ​ឲ្យ​សេដ្ឋកិច្ចជាតិ​ផ្តោត​សំខាន់​លើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ៗ​ក្នុង​វិស័យ​ឧស្សាហកម្ម ។

លោក Chen Namchaisiri ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម និយាយ​ថា ការ​វិនិយោគ​ក្នុង​គម្រោង EEC នឹង​កើនឡើង​ខ្ពស់​ជាងគេ​ក្នុង​ត្រីមាស​ទី​២​ឆ្នាំ​នេះ ព្រោះតែ​ច្បាប់ EEC ។
រដ្ឋាភិបាល​គិត​ថា ការ​វិនិយោគ​ក្នុង​បណ្តា​ខេត្ត​នៅ​តំបន់ EEC នឹង​ជួយ​ជំរុញ​ដល់ GDP របស់​ប្រទេស​ប្រមាណ​៥%​ក្នុង​១​ឆ្នាំ ឬ​៤៧​ប៊ី​លាន​ដុល្លារ​ក្នុង​រយៈពេល​៥​ឆ្នាំ ។

គោលដៅ​របស់​រដ្ឋាភិបាល គឺ​បង្កើន​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​ឲ្យ​ថៃ​ចាក​ចេញពី​ឈ្មោះ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ