ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ហើយ​មូលហេតុ​បង្ក​អគ្គិភ័យ​ឆេះ​ផ្ទះ​១៦​ខ្នង​យប់មិញ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បើ​តាម​សេចក្តីរាយការណ៍​បន្ថែម​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ចំនួន​១៦​ខ្នង​ដែល​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង គឺ​មក​ពី​ម្ចាស់ផ្ទះ​ធ្វេស​ប្រហែល​កម្តៅសម្ល​ទុក​ចោល បង្ក​ឱ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​សន្ធោសន្ធៅ​ផ្អើល​អស់​រាជធានី​ភ្នំពេញ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ មក​រា ស្ថិត​ក្បែរ​ផ្សា​របឹង​ឈូក ក្រុម​១០ ក្នុងភូមិ​បូ​រី​កម្មករ…

រាជធានី​ភ្នំពេញ​៖ បើ​តាម​សេចក្តីរាយការណ៍​បន្ថែម​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ចំនួន​១៦​ខ្នង​ដែល​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង គឺ​មក​ពី​ម្ចាស់ផ្ទះ​ធ្វេស​ប្រហែល​កម្តៅសម្ល​ទុក​ចោល បង្ក​ឱ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​សន្ធោសន្ធៅ​ផ្អើល​អស់​រាជធានី​ភ្នំពេញ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ មក​រា ស្ថិត​ក្បែរ​ផ្សា​របឹង​ឈូក ក្រុម​១០ ក្នុងភូមិ​បូ​រី​កម្មករ (​អតីត​ត្រពាំង​ឈូក​) សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ម្ចាស់ផ្ទះ​ឈ្មោះ គង់ សា​រ៉ាត់ អាយុ​៤១​ឆ្នាំ (​ប្តី​) ចំណែក​ប្រពន្ធ​ឈ្មោះ​គី​ម ហេង អាយុ​៣៥ឆ្នាំ មុខរបរ​លក់​ត្រី រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ដែល​ផ្ទះ​នោះ​ខាងក្រោម​ធ្វើ​ពី​ថ្ម ខាងលើ​ធ្វើ​ពី​ឈើ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​មានការ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​១៦​ខ្នង​នេះ គឺ​បណ្តាល​មក​ពី​ម្ចាស់ផ្ទះ​បង្កហេតុ​បាន​កម្តៅសម្ល រួច​ចាក់សោ​ទុក​ចោល ហើយ​នាំ​គ្នា​ទៅ​ដើរ​លេង​នៅ​កោះ​ពេជ្រ​បាត់ ដែល​បង្ក​ឲ្យ​មានការ​ឆាបឆេះ​អគ្គិភ័យ​នេះ​កើតឡើង​យ៉ាង​សន្ធោសន្ធៅ​ធ្វើ​ឲ្យ​ផ្អើល​អស់​រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន​នេះ​អនុ​សាខា​កាកបាទក្រហម​ខណ្ឌ​សែន​សុខ បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​បងប្អូន​ប្រជា​ពល​ដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​អគ្គិភ័យ​ខាងលើ​នេះ ។
គួរ​រំលឹក​ថា លំនៅ​ឋាន​១៦​ខ្នង ក្នុង​នោះ​មាន​១៤​ខ្នង​ជា​ផ្ទះ​ឈើ និង​មួយ​ខ្នង​ជា​ផ្ទះថ្ម ត្រូវ​បាន អគ្គិភ័យ​លេប​ត្របាក់​ហ្មត់​ទាំងស្រុង ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ផ្អើល​កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៨ ស្ថិត​ក្បែរ​ផ្សា​របឹង​ឈូក ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

លំនៅ​ឋាន​នេះ​សុទ្ធ​សឹង​ជា​សំណង់​សាងសង់​ឡើង​ពី​ឈើ​ប្រក់ស​ង្ក័​សី ហើយ​សង់​ជាប់​គ្នា​យ៉ាង​រដឹក​តែ​ម្តង ។ ហើយ​មុន​ដំបូង​គេ​លឺ​សូរ​សម្លេង​ផ្ទុះ​ចេញពី​លំនៅ​ឋាន​មួយ​ក្នុង​ចំណោម​លំនៅ​ឋាន​ជា​ច្រើន លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​មាន​ជា​អណ្តាតភ្លើង​លាយឡំ​ជាមួយ​ផ្សែង​ខ្មួយ​ខ្មាញ់​ហ៊ុយ​ឡើង​ឆាបឆេះ​រាលដាល​លំនៅ​បន្តបន្ទាប់​រហូត​ដល់​អស់​១៦​ខ្នង​តែ​ម្តង ។

ភ្លាម​ៗ​នោះ​បងប្អូន​ប្រជាពលរដ្ឋ ខ្លះ​នាំ​គ្នា​ជួយ​ពន្លត់ និង​ខ្លះ​ទៀត នាំ​គ្នា​ប្រមែប្រមូល​អីវ៉ាន់ និង​សម្ភារ​ចេញពី​លំនៅ​ឋាន ក្រែង​អណ្តាតភ្លើង​ឆាបឆេះ​ដល់​លំនៅ​ឋាន​របស់​ខ្លួន ។ ចំណែកឯ​កម្លាំង​អាជ្ញាធរ​ចម្រុះ​មាន​អាជ្ញាធរ​សង្កាត់​ខណ្ឌ កម្លាំង​នគរបាល និង​កម្លាំង​អាវុធហត្ថ រួម​ជាមួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ ដើម្បី​បាញ់​ទឹក​ទប់ស្កាត់​អណ្តាតភ្លើង រហូត​ដល់​ម៉ោង​១០​យប់​ថ្ងៃ​ដដែល ទើប​រលត់​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ