ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ក្រីក្រ​១​គ្រួសារ បាន​ទទួល​អំណោយ​ពី​សប្បុរសជន

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅ​សៀ​ល​ថ្ងៃ​ច័ន្ទ ១៤​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែមករា…

ខេត្តបាត់ដំបង ៖ នៅ​សៀ​ល​ថ្ងៃ​ច័ន្ទ ១៤​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន ប្រធាន​ក្រុមការងារ​ចុះ​ជួយ សង្កាត់​រតនៈ បាន​ប្រគល់​ផ្ទះ​មួយ​ខ្នង​ទំហំ ៤​គុណ​នឹង​៦​ម៉ែត្រ ធ្វើ​ពី​ដែក​ប្រក់ស​ង្ក័​សី ជា​អំណោយ​របស់​លោក ឡុ​ង ផលគុណ និង​អ្នកស្រី សួន វណ្ណ​នេ ជូន​ប្រជាពលរដ្ឋ ដែល​ជួប​ការ​លំបាក​ខ្វះខាត​ក្នុង​ជីវភាព ក្នុង​ការ​រស់នៅ​ដែល​មានឈ្មោះ ឌុ​ច យ៉ាំ អាយុ​៧៣​ឆ្នាំ រស់នៅ​២​នាក់​ប្រពន្ធ​អាយុ​៧១​ឆ្នាំ ដែល​រស់ នៅ​ភូមិ​រំចេក​៥ សង្កាត់​រតនៈ ក្រុង ខេត្តបាត់ដំបង​។

លោក​ឧត្តមសេនីយ៍ទោ​បាន​បញ្ជាក់​ថា ជា​រៀង​រាល់​ឆ្នាំ យើង​តែងតែ​ពិនិត្យ​មើល​ជា​ប្រចាំ​របស់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​រតនៈ និង​ចុះ​ជួយ​ជា​បន្តបន្ទាប់​នៅ​ពេល​ដែល​គាត់​ជួប​ការ​លំបាក​ខ្លាំង ហើយ​រស់នៅ​ស្ថិត​នៅ​ក្នុង​ការ​លំបាក​ទាំង​ការ​ស្នាក់​នៅ និង​ផ្លូវត្រូវ​ចូល​ដែល​គ្មាន​ផ្តល់​ភាព​ងាយស្រួល​ដល់​បងប្អូន​ចេញចូល​ជា​រៀងរាល់ថ្ងៃ​ឡើយ ។

ហើយ​ក្នុង​ពេល​នេះ​បាន​ប្រគល់​ផ្ទះ​នេះ​ដែល​ជា​អំណោយ​សប្បុរសជន​មាន​លោក ឡុ​ង ផលគុណ ប្រធាន​មន្ទីរ​ធនធាន​ទឹកបាន​ជួយ​កសាង​ផ្ទះ​នេះ​ដោយ​ចំណាយ​ថវិកា​អស់​ចំនួន​២៥០០​ដុល្លារ ចាក់​ដី​ធ្វើ​ផ្លូវ​ចូល​អស់​ចំនួន​៤៥០​ដុល្លារ រៀបចំ​បណ្តាញ​ត​ទឹក​ប្រើប្រាស់ ព្រមទាំង​មាន​សប្បុរសជន​ដែល​បានឃើញ​ផ្ទាល់​ជួយ​ទិញ​សម្ភារ​បន្ថែម​ទៀត​មាន​អង្ករ​២​កា​រ៉ុ​ង ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ប៊ី​ចេ​ង​១​កញ្ចប់ ទឹក​សុទ្ធ​១​កេះ និង​ថវិកា​ចំនួន​២០​ម៉ឺន​រៀល​ដល់​ម្ចាស់ផ្ទះ​បន្ថែម​ទៀត​។ និង​ជួយ​ផ្តល់​ថវិកា​ដល់​បងប្អូន​ជួប​ការ​លំបាក​ចំនួន​៤​គ្រួសារ នៅ​ជិត​នោះ​ដោយ​ក្នុង​ម្នាក់​ទទួល​បាន​ថវិកា​១០​ម៉ឺន​រៀល​បន្ថែម​ទៀត ហើយ​ត្រៀម​បន្ត​ជួយ​បងប្អូន​ជួប​ការ​លំបាក​ជា​បន្តបន្ទាប់​ទៀត​ដែល​ក្រុមការងារ​កំពុង​រៀបចំ​បន្ត​ទៅ​ថ្ងៃ​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ