ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​ល្បី​លើ​ពិភពលោក​ប្រកាស​រៀប​ការ​ជាមួយ​បុរស​ដូច​គ្នា

6 ឆ្នាំ មុន

លោក Ricky Martin តារាចម្រៀង​ដ៏​ល្បី​របស់​អា​មេ​រិ​កឡា​ទី​ន អាយុ​៤៦​ឆ្នាំ ដែល​មាន​បទ​ចម្រៀង​ដ៏​លេចធ្លោ​ក្នុង​អាល់​ប៊ុម «Livin’ La Vida Loca»…

លោក Ricky Martin តារាចម្រៀង​ដ៏​ល្បី​របស់​អា​មេ​រិ​កឡា​ទី​ន អាយុ​៤៦​ឆ្នាំ ដែល​មាន​បទ​ចម្រៀង​ដ៏​លេចធ្លោ​ក្នុង​អាល់​ប៊ុម «Livin’ La Vida Loca» បាន​ប្រកាស​ពី​ដំណឹង​ល្អ​ឲ្យ​ពិភពលោក​ដឹង​ថា គេ​នឹង​រៀប​ការ​ជាមួយ​លោក Jwan Yosef ដែល​បាន​សេពគប់​គ្នា​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ ។
តារាចម្រៀង​ដ៏​ល្បី​ជនជាតិ​ព័រ​តូ​រី​កូ​រូប​នេះ​ថ្លែង​ថា ពួក​គេ​បាន​ស្បថសច្ចា​នឹង​គ្នា​នៅ​គ្រប់ពេល និង​បាន​ចុះ​ហត្ថា​លេខា​លើ​ឯកសារ​នានា​រួម​គ្នា​លើ​កិច្ចព្រមព្រៀង​មុន​ពេល​រៀប​ការ រួម​ទាំង​បញ្ជាក់​ថា «​ខ្ញុំ​ជា​ប្ដី​» មុន​ពេល​បង្ហើប​ឲ្យ​ដឹង​ពី​ដំណឹង​ល្អ​តាម​រយៈ​ស្ថានីយទូរទស្សន៍ «E!» កាលពី​ថ្ងៃ​ទី​១០ មក​រា ២០១៨ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​រៀប​ការ​នៅ​ថ្ងៃ​ណា​នោះ​ទេ ? គ្រាន់តែ​ប្រាប់​ថា ពួក​គេ​នឹង​រៀបចំ​ពិធីជប់លៀង​ដ៏​ធំ​មួយ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ។
លោក​Ricky Martin បាន​បញ្ជាក់​ថា​ខ្លួន​បាន​សេពគប់​ជាមួយ Jwan Yosef សិល្បករ​ជនជាតិ​ស៊ុ​យ​អែ​ត អាយុ​៣៣ ឆ្នាំ​នៅ​ឆ្នាំ​២០១៦ ក្រោយមក​ក៏​បាន​ភ្ជាប់ពាក្យ នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​រស់នៅ​រួម​គ្នា​នៅ​ឡូ​ស​អេ​ន​ចឺ​ឡេ​ស កាលពី​ប៉ុន្មាន​ខែ​កន្លង​មក ។
លោក​Ricky ជា​តារាចម្រៀង​ល្បី​មាន​ទឹកដម​សំឡេង​ពីរោះ មាន​រូបរាង​ស្រស់​ស្អាត​ធ្វើ​ឲ្យ​នារី​គ្រប់​រូប​លង់​ស្នេហ៍ និង​ជា​មនុស្ស​ម្នាក់​មាន​ប្រជាប្រិយ​បំផុត​នៅ​អា​មេ​រិ​កឡា​ទី​ន ។ លើស​ពី​នេះ​បទ​ចម្រៀង​ដ៏​លេចធ្លោ​របស់​លោក​បាន​ទទួល​រង្វាន់ «Grammy» ចំនួន​២​រង្វាន់ ៕​ម៉ុ​ក សេង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ