ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ចម្លែក​ព្រិល​គ្របដណ្ដប់​លើ​វាល​ខ្សាច់​សាហា​រ៉ា

6 ឆ្នាំ មុន

ខណៈ​ពេល​ភាគ​ខាងកើត​សហរដ្ឋអាមេរិក​កំពុង​ទទួល​រង​ព្យុះ​ព្រិល​ដ៏​ធ្ងន់​នោះ ក៏​មាន​ដែនដី​ផ្សេង​ទៀត​នៅ​លើ​លោក​ដែល​មិន​ធ្លាប់​ជួបនឹង​អាកាសធាតុ​ត្រជាក់​ពី​មុន ដូច​ជា​នៅ​វាល​ខ្សាច់​សាហា​រ៉ា​ក៏​ជួបនឹង​ព្រិល​គ្របដណ្ដប់​នៅ​លើ​វាល​ខ្សាច់ ដោយ​កន្លែង​ខ្លះ​ព្រិល​មាន​កម្រាស់​ដល់​ទៅ ៤០​សង្ទីម៉ែត្រ គឺជា​ព្រិល​ដែល​មិនសូវ​បង្ហាញ​ញឹកញាប់​នៅ​លើ​វាល​ខ្សាច់​នេះ ។ ជាក់ស្ដែង​នៅ​ក្រុង «Ain Sefra»…

ខណៈ​ពេល​ភាគ​ខាងកើត​សហរដ្ឋអាមេរិក​កំពុង​ទទួល​រង​ព្យុះ​ព្រិល​ដ៏​ធ្ងន់​នោះ ក៏​មាន​ដែនដី​ផ្សេង​ទៀត​នៅ​លើ​លោក​ដែល​មិន​ធ្លាប់​ជួបនឹង​អាកាសធាតុ​ត្រជាក់​ពី​មុន ដូច​ជា​នៅ​វាល​ខ្សាច់​សាហា​រ៉ា​ក៏​ជួបនឹង​ព្រិល​គ្របដណ្ដប់​នៅ​លើ​វាល​ខ្សាច់ ដោយ​កន្លែង​ខ្លះ​ព្រិល​មាន​កម្រាស់​ដល់​ទៅ ៤០​សង្ទីម៉ែត្រ គឺជា​ព្រិល​ដែល​មិនសូវ​បង្ហាញ​ញឹកញាប់​នៅ​លើ​វាល​ខ្សាច់​នេះ ។

ជាក់ស្ដែង​នៅ​ក្រុង «Ain Sefra» ប្រទេស​អាល់​ហ្សេ​រី​ស្ថិត​នៅ​ក្បែរ​វាល​ខ្សាច់​សាហា​រ៉ា​មានឈ្មោះ​ថា​ជា​ច្រក​ទ្វារ​ទៅ​ដើរ​កម្សាន្ត​នៅ​វាល​ខ្សាច់​ដែល​មិន​ធ្លាប់​មាន​ព្រិល​ធ្លាក់​រយៈពេល​យូរ​ជិត​៤០​ឆ្នាំ ក៏​កើត​មាន​បាតុភូត​ព្រិល​ធ្លាក់​លើក​ដំបូង​កាលពី​ឆ្នាំ​២០១៧ និង​ក្នុ​ង​ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី​២ ដែល​មាន​ព្រិល​ធ្លាក់ ។ កាលពី​ឆ្នាំ​១៩៧៩ ក៏​ធ្លាប់​មាន​ព្រិល​ធ្លាក់​នៅ​ប្រទេស​អាល់​ហ្សេ​រី​ម្ដង​ដែរ ប៉ុន្តែ​កើតឡើង​តែ​រយៈពេល ៣០​នាទី​ប៉ុណ្ណោះ ។

របាយការណ៍​បញ្ជាក់​ថា​នៅ​តំបន់​វាល​ខ្សាច់​សាហា​រ៉ា មាន​សីតុណ្ហភាព​មធ្យម​ក្នុង​រដូវក្ដៅ​ប្រហែល​១០០ អង្សា​សេ ប៉ុន្តែ​រដូវរងា​នឹង​មាន​អាកាសធាតុ​ត្រជាក់ ពិសេស​នៅ​ពេល​យប់​ត្រជាក់​បំផុត​ដូច​គ្នា​នៅ​លើ​វាល​ខ្សាច់​ទូទៅ ហើយ​នៅ​ខែធ្នូ​នឹង​មាន​សីតុណ្ហភាព​មធ្យម​ប្រហែល​៥០​អង្សា​សេ ។

ស្ថានភាព​អាកាសធាតុ​ដ៏​អាក្រក់​ទាំងនេះ​មិនមែន​កើតឡើង​តែ​នៅ​អា​មេ​រិ​ក ឬ​វាល​ខ្សាច់​សាហា​រ៉ា​ទេ ក៏​នៅ​មាន​ទីក្រុង​ជា​ច្រើន​ទៀត​មាន​អាកាសធាតុ​អាក្រក់​កើតឡើង ដូច​ជា​ក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី មាន​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​ឡើង​ដល់​៤៧,៣ អង្សា​សេ ក្ដៅ​បំផុត​ក្នុងអំឡុងពេល​៧៩​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ