ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យ​នេះ​ទំនើប​ណាស់ បើក​រថក្រោះ​បុក​ចូល​លួច​

6 ឆ្នាំ មុន

សារព័ត៌មាន​ក្រុង​មូ​ស្គូ ប្រទេស​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​១១ មក​រា ២០១៨ ផ្សាយ​ថា​បុរស​ម្នាក់​បាន​ចូល​ក្នុង​ផ្សារ​ទំនើប​ដោយ​បើក​រថក្រោះ​មួយ​គ្រឿង​ពី​ទីលាន​ហ្វឹកហាត់​យ៉ាង​លឿន​កាត់​ព្រៃ និង​ចូល​ទៅ​ផ្សារ​ទំនើប​មួយ​ក្នុង​ក្រុង​អា​ប៉ា​ទី​ទី ភាគ​ខាងជើង ប្រទេស​រុ​ស្ស៊ី រួច​លួច​យក​ស្រា​មួយ​ដប ។…

សារព័ត៌មាន​ក្រុង​មូ​ស្គូ ប្រទេស​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​១១ មក​រា ២០១៨ ផ្សាយ​ថា​បុរស​ម្នាក់​បាន​ចូល​ក្នុង​ផ្សារ​ទំនើប​ដោយ​បើក​រថក្រោះ​មួយ​គ្រឿង​ពី​ទីលាន​ហ្វឹកហាត់​យ៉ាង​លឿន​កាត់​ព្រៃ និង​ចូល​ទៅ​ផ្សារ​ទំនើប​មួយ​ក្នុង​ក្រុង​អា​ប៉ា​ទី​ទី ភាគ​ខាងជើង ប្រទេស​រុ​ស្ស៊ី រួច​លួច​យក​ស្រា​មួយ​ដប ។

តាម​ការ​បញ្ជាក់​របស់​សាក្សី​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា បុរស​រូប​នោះ​ព្យាយាម​បត់​រថក្រោះ​នៅ​លើ​ផ្លូវ​ដ៏​ចង្អៀត​ដោយ​រូបគេ​មាន​អាការ​ស្រវឹង​ជោក​ទើប​ធ្វើ​ឱ្យ​រថក្រោះ​ទៅ​បុក​បង្អួច​របស់​ហាង​ផ្សារ​ទំនើប​«Family»​រួច​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​ចត​ស្ងៀម ។

បុរស​បង្កហេតុ​បាន​ងើប​ចេញពី​រថក្រោះ​តាម​ទ្វារ​ខាងលើ រួច​ត្រួតពិនិត្យ​ការ​ខូចខាត​តិច​តួច​ត្រង់​កន្លែង​កើតហេតុ ក្រោយមក​ចូល​តាម​បង្អួច​ផ្សារ​ទំនើប​លួច​ស្រា​មួយ​ដប ។

ក្រោយមក​បុរស​នោះ​ត្រូវ​ចាប់ខ្លួន​រួម​ជាមួយ​វត្ថុ​តាង​ស្រា​មួយ​ដប ។ តាម​ធម្មតា​ខាង​ផ្សារ​ទំនើប​មិន​អាច​លក់​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​នៅ​ពេល​ព្រឹក​បាន​ទេ ។

«RIA»​បាន​ផ្សាយ​ថា បុរស​បង្កហេតុ​មាន​អាយុ​ប្រហែល​២០​ឆ្នាំ និង​មិន​បាន​រារាំង​ការ​ចាប់ខ្លួន​ទេ ។

ចាត់​ទុក​ថា​ជា​រឿង​ដ៏​ចម្លែក​មួយ​កម្រ​កើត​មាននៅ​លើ​ពិភពលោក​ដែល​បុរស​ម្នាក់​បើក​រថក្រោះ​បុក​ផ្សារ​ទំនើប និង​ចូល​ទៅ​លួច​ស្រា​មួយ​ដប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ