ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​រងារយ៉ាងណាទេ តស៊ូទៅសាលា​ទាំង​ជាប់​ព្រិល​ពេញ​ខ្លួន

6 ឆ្នាំ មុន

ក្មេង​ប្រុស​ជនជាតិ​ចិន​ម្នាក់​បាន​ដើរ​កាត់​ព្រិល​ទៅ​សាលា​ក្រោម​អាកាសធាតុ​ត្រជាក់​-៩​អង្សា​សេ ធ្វើ​ឱ្យ​សក់ និង​ចិញ្ចើម​ជាប់​កំណក​ព្រិល​។ ឃើញ​បែប​នោះ​មិ​ត្តិ​ភក្តិ​ក្នុង​ថ្នាក់រៀន​នាំ​គ្នា​សើច​សប្បាយ ។ រូបភាព​នោះ​ថត​នៅ​សាលា​មួយ​ក្នុង​ក្រុង​លូ​តៀន ភាគ​ខាងកើត​ឆៀង​ខាងជើង​ខេត្ត​យូ​ណា​ន​កាលពី​ថ្ងៃ​ទី​៨ មក​រា ២០១៨ ។…

ក្មេង​ប្រុស​ជនជាតិ​ចិន​ម្នាក់​បាន​ដើរ​កាត់​ព្រិល​ទៅ​សាលា​ក្រោម​អាកាសធាតុ​ត្រជាក់​-៩​អង្សា​សេ ធ្វើ​ឱ្យ​សក់ និង​ចិញ្ចើម​ជាប់​កំណក​ព្រិល​។ ឃើញ​បែប​នោះ​មិ​ត្តិ​ភក្តិ​ក្នុង​ថ្នាក់រៀន​នាំ​គ្នា​សើច​សប្បាយ ។ រូបភាព​នោះ​ថត​នៅ​សាលា​មួយ​ក្នុង​ក្រុង​លូ​តៀន ភាគ​ខាងកើត​ឆៀង​ខាងជើង​ខេត្ត​យូ​ណា​ន​កាលពី​ថ្ងៃ​ទី​៨ មក​រា ២០១៨ ។

នាយិកា​សាលា​បញ្ជាក់​ថា ក្មេង​ប្រុស​វាំង ហ្វូ​ម៉ា​ន់ អាយុ​៨​ឆ្នាំ រស់នៅ​ជាមួយ​បងស្រី​នៅ​ឆ្ងាយ​ពីសា​លា​ប្រហែល​៤,៥​គីឡូម៉ែត្រ និង​ដោយសារ​ឪពុក​ធ្វើការ​នៅ​ឆ្ងាយ​ពី​ផ្ទះ​តម្រូវ​ឱ្យ​រូបគេ​ត្រូវ​ដើរទៅ​សាលារៀន​ជា​រៀងរាល់ថ្ងៃ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ក៏​ជា​ថ្ងៃ​ដំបូង​នៃ​ការ​ប្រឡង ខណៈ​ពេល​សីតុណ្ហភាព​ធ្លាក់​ចុះ​-៩​អង្សា​សេ ហើយ​ក្មេង​ប្រុស​បាន​បង្ហាញ​ឱ្យ​ឃើញ​ពិន្ទុ​ប្រឡង​បាន​ដល់​ទៅ​៩៩​ពិន្ទុ​ឯណោះ​បង្កើត​ការ​ពេញចិត្ត​ដល់​អ្នកលេង​អ៊ី​ន​ធើ​រ​ណេ​ត ។

រំលង​បាន​មួយ​ថ្ងៃ​បន្ទាប់​ពី​ព័ត៌មាន​បាន​លេចឮ​ក្មេង​ប្រុស​ដែល​មាន​រហស្សនាម​ថា​ជា «ក្មេង​ទឹកកក​» ​ក្លាយជា​មនុស្ស​ល្បី ដោយ​មាន​អ្នកកាសែត​ច្រើន​នាក់​ទៅ​ដល់​ផ្ទះ ។

ឪពុក​របស់​កុមារ​នោះ​បាន​បម្រើ​ការងារ​ជា​កម្មករ​មាន​ចំណូល​ប្រហែល​៤៥០​ដុល្លារ អាច​ត្រឡប់​ទៅ​ផ្ទះ​បាន​ក្នុង​អំឡុង​៤​ទៅ​៥​ដង​ក្នុង​មួយ​ខែ ។ ចំណែក​ម្តាយ​បាន​ឈប់​ពី​ការងារ និង​បាន​ចាក​ចេញពី​ក្រុម​គ្រួសារ ខណៈ​ពេល​ក្មេង​ប្រុស​វាំង​បញ្ជាក់​ថា គេ​មាន​ក្តី​ស្រមៃ​ចង់​ក្លាយជា​ប៉ូលិស ។ នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​រូបគេ​ចង់​ចូល​រៀន និង​រក​ប្រាក់​ទិញ​ថ្នាំ​ព្យាបាល​លោកយាយ​ដែល​ឈឺ​ថ្កាត់ ។

ក្មេង​ប្រុស​វាំង​និយាយ​ថា ទៅ​សាលា​រងា​ណាស់ ប៉ុន្តែ​មិន​ពី​បាក​ទេ គឺជា​រឿង​ងាយស្រួល​សម្រាប់​រូបគេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ