ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​អំណាច​ម្នាក់ នាំ​ឡាន​ទំនើប​គេចពន្ធ​តាម​សមុទ្រ

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ស្ទើរតែ​ពេញ​មួយ​យប់​ទល់​ភ្លឺ​ថ្ងៃ​សៅរ៍​ទី​១៣ ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​គយ​ចល័ត​តំបន់​ប្រចាំ​ផ្លូវជាតិ​លេខ​៤ និង​គយ​ខេត្តកោះកុង​គ្រប់​ស្នាក់​ការ រួម​ទាំង​កម្លាំង​កងរាជអាវុធហត្ថ​ជា​ច្រើន​នាក់​ទៀត បាន​ប្រើ​អូ​ប័​រ​ប្រដេញ​ចុះ​ឡោម​ព័ទ្ធ​ទូក​យន្ត…

ខេត្តកោះកុង ៖ ស្ទើរតែ​ពេញ​មួយ​យប់​ទល់​ភ្លឺ​ថ្ងៃ​សៅរ៍​ទី​១៣ ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​គយ​ចល័ត​តំបន់​ប្រចាំ​ផ្លូវជាតិ​លេខ​៤ និង​គយ​ខេត្តកោះកុង​គ្រប់​ស្នាក់​ការ រួម​ទាំង​កម្លាំង​កងរាជអាវុធហត្ថ​ជា​ច្រើន​នាក់​ទៀត បាន​ប្រើ​អូ​ប័​រ​ប្រដេញ​ចុះ​ឡោម​ព័ទ្ធ​ទូក​យន្ត មួយ​គ្រឿង​ដែល​បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​ដឹក​រថយន្ត​ស៊េរី​ទំនើប​ផលិត​ឆ្នាំ​២០១៨ ម៉ាក​LEXUS 570 គេចពន្ធ​ចំនួន​២​គ្រឿង ចេញពី​ប្រទេស​ថៃ​ចូល​មក​ក្នុង​ដៃសមុទ្រ​មួយ​ត្រង់​ចំណុច​ភូមិ​តា​ចាត ឃុំ​ទួល​គគី ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ។

មន្ត្រី​គយ​កោះកុង​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ថា ការ​ចុះ​ស្ទាក់​ចាប់​រថយន្ត​ទំនើប​នេះ គឺ​បាន​ទទួលបញ្ជា​ផ្ទាល់​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម ពី​លោក​អគ្គនាយក និង​រដ្ឋាករ​កម្ពុជា​តែ​ម្តង ។
ដឹកនាំ​ដោយ​លោក កែវ អង្កាម ប្រធាន​ស្នាក់​ការ​គយ​ចល័ត​តំបន់​ទទួល​បន្ទុក​ផ្លូវជាតិ​លេខ​៤ ។ ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា ការ​តាម​ប្រមាញ់​នេះ​ទទួល​បាន​លទ្ធផល​ដូច ការ​រំពឹង​ទុក​មែន នៅ​វេលា​រំលង​អធ្រាត្រ​កម្លាំង​សមត្ថកិច្ច​គយ ក៏​បាន​ប្រទះ​ឃើញ​ទូក​យន្ត​ដឹក​រថយន្ត​ទំនើប​នោះ​ចូល​មក​ដល់​គោលដៅ​ដែល​បាន​កំណត់​ទុក​មែន ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​សោកស្តាយ​បំផុត​នោះ គឺ​ពេល​ដែល​អូ​ប័​រ​សមត្ថកិច្ច​គយ​ចូល​ទៅ​ជិត​ដល់​ទូក​យន្ត​ខាងលើ ក៏​លឺ​សម្លេង​ស្រែក​គំរាម​ចេញពី​ក្នុង​ទូក​យន្ត​នោះ​ខ្លាំង​ៗ​ថា បើ​ពួក​ឯង​ហ៊ាន​ចូល​មក​អញ​នឹង​បាញ់ ។ ដោយ​យប់​ងងឹត​ផង​ហើយ​អូ​ប័​រ​យើង​ក៏​តូច​ទៀត (៤០ សេស​) ក៏​សម្រេចចិត្ត​ឈប់​ស្ងៀម ហើយ​ពេល​នោះ​ទូក​យន្ត​ខាងលើ ក៏​បាន​បើក​ចេញ​ទៅ​ក្នុង​លំហ​សមុទ្រ​វិញ​បាត់​ទៅ​ហើយ កម្លាំង​សមត្ថកិច្ច​គយ​ក៏​ត្រូវ​ដក​ឡើង​លើគោក​អស់​វិញ​ដែរ ។

រឿង​នាំ​រថយន្ត​ទំនើប​គេចពន្ធ ពេល​ន​តាម​ទាន់​មានរឿង​យ៉ាងណា​ទៀត​នោះ​ចឹ​ង​ផ្សាយ​ជូន​ខាងលើ​ទំព័រ​សារព័ត៌មាន​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ