ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ពុក​ខ្ញុំ​ពិធីករ​» បទ​ចម្រៀង​រំឭក​ដល់លោក​អ៊ិ​ត សេដ្ឋា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហាជន​នឹក​ស្តាយ​អាឡោះអាល័យ​ចំពោះ​ពិធីករ​លោក​អ៊ិ​ត សេដ្ឋា ដែល​​បាត់​បង់ជីវិត​កាលពី​ប៉ុន្មាន​ខែ​កន្លង​ទៅ ។ ដូច្នេះ​ហើយ​តារាចម្រៀង​លោក​ខៀវ ប៊ុ​ន​លាភ​ត្រៀម​ចេញផ្សាយ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា​ «​ពុក​ខ្ញុំ​ពិធីករ​» ​ជា​ចម្រៀង​ខារ៉ាអូខេ​ផលិត​ដោយ​ផលិតកម្ម​អ៊ីណេ​ហ្សិ​ន​ក្នុង​ន័យ​រំលឹក​ដល់​លោក​អ៊ិត…

រាជធានី​ភ្នំពេញ ៖ មហាជន​នឹក​ស្តាយ​អាឡោះអាល័យ​ចំពោះ​ពិធីករ​លោក​អ៊ិ​ត សេដ្ឋា ដែល​​បាត់​បង់ជីវិត​កាលពី​ប៉ុន្មាន​ខែ​កន្លង​ទៅ ។ ដូច្នេះ​ហើយ​តារាចម្រៀង​លោក​ខៀវ ប៊ុ​ន​លាភ​ត្រៀម​ចេញផ្សាយ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា​ «​ពុក​ខ្ញុំ​ពិធីករ​» ​ជា​ចម្រៀង​ខារ៉ាអូខេ​ផលិត​ដោយ​ផលិតកម្ម​អ៊ីណេ​ហ្សិ​ន​ក្នុង​ន័យ​រំលឹក​ដល់​លោក​អ៊ិត សេដ្ឋា ។
បទ​«​ពុក​ខ្ញុំ​ពិធីករ​»​មានការ​ចាប់អារម្មណ៍​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ក្រោម​ទឹកដម​សំឡេង​របស់​លោក​ខៀវ ប៊ុ​ន​លាភ ដែល​វិ​វ​ឌ្ឍ​ខ្លួន​ពី​តារា​សម្តែង​ទៅ​ជា​តារាចម្រៀង ។

លោក​ខៀវ ប៊ុ​ន​លាភ ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​«​បទ​ចម្រៀង​«​ពុក​ខ្ញុំ​ពិធីករ​»​នេះ​មានការ​ទាក់ទាញ​នៅ​តាម​បណ្តាញ​សង្គម ហើយ​ក៏​ត្រូវ​បាន​បណ្តាសារ​ព័ត៌មាន​មួយ​ចំនួន​​យក​ទៅ​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់ ។ នេះ​ក៏​ជា​ការ​ជួយ​ជំរុញ​ឱ្យ​មាន​គេ​កាន់តែ​ស្គាល់​ខ្ញុំ​ជា​តារាចម្រៀង​ក្នុង​ផលិតកម្ម​E Nation​ដែល​បង្កើត​ឡើង​ដោយ​អង្គការ​«​ខ្ញុំ​ខ្មែរ​» ។

មើលឃើញ​ពី​គុណសម្បត្តិ​មិន​អាច​កាត់ថ្លៃ​បាន​របស់​រៀមច្បង​ពិធីករ​អ៊ិត សេដ្ឋា​ដែល​ស្រឡាញ់​ការងារ​ពិធីករ​សុខចិត្ត​លំបាក​មិន​ខ្លាច​នឿយហត់​ដើម្បី​កូន​ទោះ​ឈឺ​ក៏​មិន​ត្អូញ​ខំធ្វើការ​ដល់​នាទី​ចុង​ក្រោយ​គួរ​ឱ្យ​គោរព ។ ព្រោះតែ​ក្តី​ស្រឡាញ់​នេះ​ហើយ ទើប​ខ្ញុំ​នឹង​យក​បទ​នេះ​ថត​ជា​MV​និយាយ​ពី​ជីវិត​របស់​លោក​អ៊ិ​ត សេដ្ឋា ដោយ​មានការ​សម្តែង​របស់​តួអង្គ​មួយ​ចំនួន​ផង​ដែរ​» ។

លោក​ខៀវ ប៊ុ​ន​លាភ ជា​អ្នក​កំពង់ចាម​មាន​បងប្អូន​៩​នាក់​ក្នុង​នោះ​លោក​ជា​កូនពៅ ។ ពី​មុន​លោក​ជា​តារា​សម្តែង ហើយ​បាន​ចូលរួម​សម្តែង​រឿង​ភាគ​ជា​ច្រើន ។ រឿង​ទាំងនោះ​បាន​ចាក់​ផ្សាយ​ដូច​ជា​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ស៊ី​ធី​អិន និង​ទូរទស្សន៍ ល្បី​ៗ​មួយ​ចំនួន​ទៀត ។ ទោះជា​យ៉ាងណា​ក្តី​ក្នុង​អាជីព​ជា​តារា​សម្តែង​នេះ កេរ្តិ៍ឈ្មោះ​របស់​លោក​មិន​ទាន់​លេច​ត្រដែត​ឡើង​ទេ ។

លោក​ខៀវ ប៊ុ​ន​លាភ និយាយ​ថា «​មាន​អ្នក​មើល​ស្រាល​ខ្ញុំ​ជាតា​រា​ថ្មី ។ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​តាំងចិត្ត​ប្រឆាំង​នឹង​ពាក្យ​ដំនៀល​នោះ​រហូត​អាច​ឈរជើង​ក្នុង​ពិភព​សិល្បៈ​បាន ជា​ពិសេស​​វិ​វ​ឌ្ឍ​ខ្លួន​ពី​តារា​សម្តែង​ជា​អ្នកចម្រៀង ហើយ​ទីផ្សារ​ចម្រៀង​បាន​ទទួល​ប្រាក់​កម្រៃ​​កើន​ជាង​តួសម្តែង » ៕

https://www.youtube.com/watch?v=5Hq1Udl7zO0

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ