ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង KPOP ល្បីល្បាញ G-Dragon បែកគំនិត​ថ្មី

6 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា តារាចម្រៀង KPOP ល្បី​ល្បាញ​​ជា​ច្រើន​ឆ្នាំ​បន្តបន្ទាប់ G-Dragon នឹង​បើកហាង​កាហ្វេ…

កូរ៉េ​ខាងត្បូង ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា តារាចម្រៀង KPOP ល្បី​ល្បាញ​​ជា​ច្រើន​ឆ្នាំ​បន្តបន្ទាប់ G-Dragon នឹង​បើកហាង​កាហ្វេ និង​កន្លែង​លេង​ប៊ូល នៅ​រមណីយដ្ឋាន​បែប​ប្រណីត Jeju Shinhwa World ដែល​ជា​កម្ម​សិទ្ធ​របស់​ផលិតកម្ម YG Entertainment​។

តារាចម្រៀង​អាយុ​២៩​ឆ្នាំ ដែល​មានឈ្មោះ​ពិត​ថា Kwon Ji-yong នឹង​សង់​ហាង​ទាំង​ពីរ​នោះ​នៅ​លើ​កោះ Jeju​។ ចំពោះ​ឡូ​ហ្គោ​របស់​ហាង​កាហ្វេ​វិញ គឺ​ត្រូវ​យក​គំរូ​តាម​ឡូ​ហ្គោ PEACEMINUSONE ដែល​ជា​សញ្ញា​របស់ GD ប្រចាំ​ត្រកូល (​រូប​នៅ​ខាងក្រោម​)​។ គេ​នឹង​រចនា​វា ដោយ​យក​អក្សរ G គង​លើ​អក្សរ D បង្កើត​ជា​ឡូ​ហ្គោ​។ ហាង​នេះ​នឹង​បើក​នៅ​ខែកុម្ភៈ​ខាង​មុខ​នេះ​។

ចំពោះ​កន្លែង​លេង​ប៊ូល​នឹង​ត្រូវ​ដាក់​ឈ្មោះ​ថា AC. III.T Bowling & Pub​។ វា​នឹង​មាន​កន្លែង​អង្គុយ​កំសាន្ត​លេង​នៅ​ក្នុង​នោះ​ផង​ដែរ សម្រាប់​ឲ្យ​ភ្ញៀវ​ដែល​មក​លេង​នៅ​រមណីយដ្ឋាន Jeju​។ វា​នឹង​ត្រូវ​បាន​បើក​ជា​ផ្លូវការ​នៅ​ខែមីនា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ម្ចាស់​បទ Crayon ម្នាក់​នេះ ធ្លាប់​បាន​រកស៊ី​ខាង​កាហ្វេ​ម្តង​ដែរ នៅ​លើ​កោះ Jeju ដោយ​ដាក់​ឈ្មោះ​ហាង​ថា Mônsant De Aewol​។ តែ​នៅ​ឆ្នាំ​២០១៧ ក៏​បរាជ័យ​។ លើក​នេះ GD នឹង​ចាប់ផ្តើម​រកស៊ី​ម្តងទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ