ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវបានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តីរាជការ

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​សាលាស្រុក​ត្រាំកក់​ប្រមាណ​ជាង​៤៤០​នាក់ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៨ នៅ​បរិវេណ​សាលាស្រុក​ត្រាំកក់…

ខេត្តតាកែវ ៖ លោក ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​សាលាស្រុក​ត្រាំកក់​ប្រមាណ​ជាង​៤៤០​នាក់ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៨ នៅ​បរិវេណ​សាលាស្រុក​ត្រាំកក់ ។

លោក​អភិបាលខេត្ត​ក៏​បាន​ថ្លែង​ការ​កោតសរសើរ និង​អរគុណ​ដល់​មន្ត្រីរាជការ​ក្នុងស្រុក​ត្រាំកក់​ទាំងអស់​ដែល​បាន​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​កន្លង​មក និង​សូម​ឱ្យ​បន្ត​ការ​ខិតខំ​បន្ថែម​ទៀត ដើម្បី​ភាព​រីក​ចំរើន នៅ​ក្នុង​មូលដ្ឋាន ។

លោក​បាន​បន្ត​ថា ដើម្បី​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ឡើងជា​ពិសេស​ត្រូវ​អនុវត្តន៍​ជា​ប្រចាំ​នូវ​គោលការណ៍​៩ ចំណុច​របស់​ក្រសួងមហាផ្ទៃ​ក៏​ដូច​ជា​គោ​ន​យោ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ធានា​បាន​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព និង​ធានា​សេចក្តី​រស់នៅ​សុខក្សេមក្សាន្ត​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​លុប​បំបាត់​ក្រុម​ក្មេង​ទំនើង​ការ​សេព​គ្រឿងញៀន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​សង្គម​ជាតិ ព្រមទាំង​សហការ​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ប្រមូល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា​បាន​ទាន់​ពេលវេលា​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ