ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​ពី​នេះ​ពី​នោះ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

​ភ្លើង​ឆេះ​អគារ «Trump Tower» យ៉ាង​ហោច​មាន​អ្នក​របួស​២​នាក់ នៅ​ក្នុង​ហេតុការណ៍​ឆេះ​អគារ «Trump Tower» នៅ​ខ័​ណ្ឌ​«Manhattan» សហរដ្ឋអាមេរិក ប៉ុន្តែ​លោក…

​ភ្លើង​ឆេះ​អគារ «Trump Tower»

យ៉ាង​ហោច​មាន​អ្នក​របួស​២​នាក់ នៅ​ក្នុង​ហេតុការណ៍​ឆេះ​អគារ «Trump Tower» នៅ​ខ័​ណ្ឌ​«Manhattan» សហរដ្ឋអាមេរិក ប៉ុន្តែ​លោក ត្រាំ​ប្រធានាធិបតី​អា​មេ​រិ​ក​មិន​ស្ថិត​នៅ​ក្នុង​អគារ​ទេ ។

ប្រជៀវ​នៅ​អូស្ត្រាលី​ងាប់​ដោយសារ​អាកាសធាតុ​ក្ដៅ
ដោយសារ​អាកាសធាតុ​ក្ដៅ​នៅ​តំបន់ «Campbelltown» ក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃ​ទី​៧​មក​រា កន្លង​មក ធ្វើ​ឲ្យ​ប្រជៀវ «flying fox» នៅ​លើ​ដើមឈើ​ធ្លាក់​ងាប់​នៅ​ពាសពេញ​ដី ។

វះកាត់​កូនភ្លោះ​ខ្លួន​ជាប់​គ្នា​ដោយ​ជោគជ័យ​នៅ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត
កូនភ្លោះ​ដងខ្លួន​ជាប់​គ្នា​ពី​តំបន់​កា​ហ្សា​របស់​ប៉ា​ឡេ​ស្ទី​ន បាន​ទទួល​ការ​វះកាត់​នៅ​ឯ​មន្ទីរពេទ្យ​«​អាប់​ឌុ​ល​ឡា​» ក្រុង​រី​យ៉ា​ដ ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ។

អា​មេ​រិ​ក​បរាជ័យ​លើ​ការ​បង្ហោះ​ផ្កាយ​រណប​ស៊ើ​ប​ការណ៍ «Zuma»
ការ​បញ្ជូន​ផ្កាយ​រណប​ស៊ើប​ការណ៍ «Zuma» េ​បស់​អា​មេ​រិ​ក បាន​ទទួល​ការ​បរាជ័យ ក្រោយ​ពី​មិន​អាច​ចូល​ទៅ​រង្វង់​គោចរ​បាន កាលពី​ថ្ងៃ​ទី​៩ មក​រា​២០១៨ ។

អា​មេ​រិ​ក​សុំ​ទោស​ជប៉ុន​ក្រោយ​ពី​កើត​ឧប្បត្តិហេតុ​ញឹកញាប់​នៅ «​អូ​គី​ណា​វ៉ា​»
ឧទ្ធម្ភាគចក្រ​យោធា​របស់​អា​មេ​រិ​ក បាន​ចុះ​ចត​បន្ទាន់​នៅ​ក្បែរ​សណ្ឋាគារ​មួយ លើ​កោះ​អូ​គី​ណា​វ៉ា ត្រូវ​បាន​អា​មេ​រិ​ក​សំដែង​ការ​សុំ​ទោស ។

ឆេះ​រោងចក្រ​ផលិត​ពណ៌​នៅ​ក្រុង​ឡុ​ង​ដ៏
រោងចក្រ​ផលិត​ពណ៌​មួយ​នៅ​ក្រុង​ឡុ​ង​ដ៏ ចក្រភព​អង់គ្លេស ត្រូវ​ភ្លើង​ឆេះ​ដ៏​សន្ធោរ​សន្ធៅ និង​មាន​អ្នក​ពន្លត់អគ្គីភ័យ​ជា​ច្រើន​នាក់​ជួយ​ទប់ស្កាត់​។

ទឹក​ជន់​លិច​នៅ​ក្រុង​បាងកក​ព្រោះ​ភ្លៀង​ធ្លាក់​ខ្លាំង
ទឹកភ្លៀង​បាន​ជន់​លិច​ដងផ្លូវ និង​ផ្ទះ​មួយ​ចំនួន​នៅ​ក្រុង​បាងកក​កាលពី​ថ្ងៃ​ទី​១០ មក​រា ២០១៨ ។

សិង្ហ​បុរី​ចាប់ចោរ​១៧​នាក់​ដែល​លួច​ប្រេង
បុរស​១៧​នាក់​ត្រូវ​ចាប់ខ្លួន​ពី​បទ​លួច​ប្រេង​របស់​រោងចក្រ​ចម្រាញ់ «Shell» និង​រឹបអូស​នាវា​ដឹក​ប្រេង​មួយ​គ្រឿង រួម​ទាំង​ប្រាក់​ជា​ច្រើន​លាន​ដុល្លារ ។

ចិន​បង្ហាញ​រថយន្ត​ប្រើ​អា​គុយ
«Byton» ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រើ​ចរន្ត​របស់​ចិន បាន​បង្ហាញ​រថយន្ត​អា​គុយ​មួយ​គ្រឿង​ដំបូង​នៅ​ក្នុង​ពិធី​«Consumer Electronics Show» នៅ​ឡាស់​វ៉េ​ហ្គា​ស សហ​រដ្ឋ​អាមេរិក និង​ចេញ​លក់​នៅ​ទីផ្សារ​ប្រទេស​ចិន នៅ​ឆ្នាំ​ក្រោយ ។

ព្រឹល​ធ្លាក់​ខ្លាំង​ភ្ញៀវ​ទេសចរ​ប្រហែល​១​ម៉ឺ​ន​នាក់​បាន​កកស្ទះ
រមណីយដ្ឋាន​ជិះ​ស្គី​មួយ​នៅ​ប្រទេស​ស្វ៊ី​សមាន​ព្រឹល​ធ្លាក់​ខ្លាំង តម្រូវ​ឲ្យ​ភ្ញៀវ​ទេសចរ​ប្រហែល​១៣.០០០​នាក់​កកស្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ