ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យ​មួយ​ម៉ាត់​ធ្វើ​នារី​វ័យ​ក្មេង​ខ្ចីញេញ​លង់​ស្នេហ៍​ រហូតលះ​បង់​គ្រួសារ

6 ឆ្នាំ មុន

អាយុ​ គឺជា​តួលេខ ​ទោះបីជា​មាន​វ័យ​ចំណាស់​ក៏​ដោយ ប៉ុន្តែ​ក្តី​ស្រឡាញ់​រមែង​កើត​មាន​ទៅ​​លើ​មនុស្ស​គ្រប់​រូប​នៅ​លើ​ពិភពលោក ។ ជា​រឿយ​ៗ​គេ​តែង​សង្កេត​ឃើញ​យុវជន​វ័យ​ក្មេង​ស្រឡាញ់​នារី​ចាស់ ឬ​នារី​វ័យក្មេង​លង់​ស្នេហ៍​លើ​បុរស​ចំណាស់ និង​ជា​ផ្នែក​មួយ​នៃ​ការ​រស់នៅ​របស់​មនុស្សលោក ។ ជាក់ស្តែង​សម្រាប់​នាង​…

អាយុ​ គឺជា​តួលេខ ​ទោះបីជា​មាន​វ័យ​ចំណាស់​ក៏​ដោយ ប៉ុន្តែ​ក្តី​ស្រឡាញ់​រមែង​កើត​មាន​ទៅ​​លើ​មនុស្ស​គ្រប់​រូប​នៅ​លើ​ពិភពលោក ។ ជា​រឿយ​ៗ​គេ​តែង​សង្កេត​ឃើញ​យុវជន​វ័យ​ក្មេង​ស្រឡាញ់​នារី​ចាស់ ឬ​នារី​វ័យក្មេង​លង់​ស្នេហ៍​លើ​បុរស​ចំណាស់ និង​ជា​ផ្នែក​មួយ​នៃ​ការ​រស់នៅ​របស់​មនុស្សលោក ។

ជាក់ស្តែង​សម្រាប់​នាង​ Selma Teichmann​ ជនជាតិ​អា​ល្លឺ​ម៉​ង់ ​អាយុ​១៩​ឆ្នាំ បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​លោក​ Maik Lier​ អាយុ​៥២​ឆ្នាំ ​ដោយ​នាង​បញ្ជាក់​ថា​ «​គាត់​គឺជា​គូស្នេហ៍​លើក​​ដំបូង​របស់ខ្ញុំ ។

គាត់​បាន​ទាក់ទង​ខ្ញុំ ហើយ​បាន​បង្ហាញ​អត្ថបទ​ដ៏​មាន​ន័យ​មក​រក​ខ្ញុំ​ជា​រឿយ​ៗ ។ ពី​ដំបូង​ខ្ញុំ​មិន​បាន​ឆ្លើយ​តប​តាម​អ៊ី​ម៉ែល​ពេល​គាត់​ផ្ញើ​មក​ជា​ច្រើន​ច្បាប់​ទេ ប៉ុន្តែ​គាត់​នៅ​តែ​សរសេរ​មក​ខ្ញុំ​ជា​រៀងរាល់ថ្ងៃ ។ លុះ​ថ្ងៃមួយ​បានឮ​ពាក្យ​ថា អូន​ពិតជា​ចចេស​ពេក​ហើយ​មិន​ព្រម​ឆ្លើយ​តប​មក​បង ។ ឃើញ​ដូច្នេះ​ខ្ញុំ​ក៏​ចាប់ផ្តើម​បាក់ចិត្ត និង​បាន​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​គាត់​វិញ​» ។

រឿង​ដ៏​រំភើប​នេះ ​ក្រុម​គ្រួសារ​របស់​នាង ​Selma Teichmann មិន​ពេញចិត្ត​ទេ ដូច្នេះ​ហើយ​នាង​​សម្រេចចិត្ត​កាត់​ផ្តាច់​សម្ព័ន្ធភាព​ក្រុម​គ្រួសារ រួច​ទៅ​រស់នៅ​ជាមួយ​គូស្នេហ៍​វ័យ​ចំណាស់​​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ