ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បែកធ្លាយ​ឯកសារ​ពី​គម្រោង​សាងសង់​ព្រ​លាន​យន្ដហោះ​ធ្វើ​ឱ្យ​តម្លៃ​ដីធ្លី​ហក់​ឡើង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកសារ​មួយ​សន្លឹក​ដែល​ផ្ញើ​ជូន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​អគ្គលេខា​ធិ​ការ​អាកាស​ចរ​ស៊ី​វិល ត្រូវ​បាន​បែកធ្លាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ មក​រា ២០១៨ ស្តី​ពី​គម្រោង​​អភិវឌ្ឍន៍​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​លំដាប់ថ្នាក់ 4F ដែល​តាម​ឯក​សារ…

រាជធានី​ភ្នំពេញ ៖ ឯកសារ​មួយ​សន្លឹក​ដែល​ផ្ញើ​ជូន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​អគ្គលេខា​ធិ​ការ​អាកាស​ចរ​ស៊ី​វិល ត្រូវ​បាន​បែកធ្លាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ មក​រា ២០១៨ ស្តី​ពី​គម្រោង​​អភិវឌ្ឍន៍​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​លំដាប់ថ្នាក់ 4F ដែល​តាម​ឯក​សារ គម្រោង​នេះ​ស្ថិត​នៅ​ទីតាំង​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ដែល​មាន​ទឹកប្រាក់​រហូត​ដល់​១.៥០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ គម្រោង​នេះ ក៏​បាន​ចុះហត្ថលេខា​រួចរាល់​រវាង​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​ខ្មែរ (OCIC) ដោយ​មាន​អ្នកឧកញ៉ា ពុង ឃាវ​សែ និង​ធនាគារ​អភិវឌ្ឍន៍​ចិន ដោយ​មាន​លោក ហ៊ូ ហ៊ួ​យ​ប៉ា​ង ជា​តំណាង ។ ទោះបី​យ៉ាងណា ក្នុង​ឯកសារ​ពុំ​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការ​ចាប់ផ្ដើម​គម្រោង​នៅឡើយ​ទេ ។

យោង​តាម​លិខិត​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​ផ្ញើ​ជូន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​ឯកភាព​លើ​ការ​ស្នើ​សុំ​បង្កើត​ក្រុមហ៊ុន «​ខេ​ម​បូ​ឌា អ៊ែ​រ​ផត អ៊ិ​ន​វេស​មិន ខូ​អិ​ល​ធី​ឌី (Cambodia Airport Investment Co., Ltd.) ជា​ដៃគូ​វិនិយោគ​រវាង​វិស័យ​សាធារណៈ និង​ឯកជន (PPP) ក្នុង​គោលបំណង​អភិវឌ្ឍន៍​សាងសង់់​អាកាសយានដ្ឋាន​អន្តរជាតិ​លំដាប់ថ្នាក់ 4F ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ក្រោម​ទុន​វិនិយោគ​សរុប​ចំនួន​១.៥០០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ កម្ចី​ពី​ធនាគារ​បរទេស​មាន​ចំនួន​១.១០០​លាន​ដុល្លារ​អា​មេ​រិ​ក​, កម្ចី​ពី​ភាគទុន​នៃ​ក្រុមហ៊ុន​វិនិយោគទុន​អា​ណិ​ជន​ខ្មែរ ចំនួន​២៨០​លាន​ដុល្លារ​អា​មេ​រិ​ក និង​ដើមទុន​ចុះបញ្ជី​ចំនួន​១២០​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ក្នុង​នោះ​ក្រុមហ៊ុន OCIC មាន​៩០% និង​អគ្គលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល តំណាង​រាជ​រដ្ឋាភិបាល​មាន​១០% ។

គម្រោង​ដ៏​មហិមា​នេះ អ្នក​វាយតម្លៃ​អចលនទ្រព្យ​កម្ពុជា បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​ថា នឹង​ជួយ​លើកមុខ​មាត់​ប្រទេស​ឲ្យ​កាន់តែ​ល្បី​នៅ​ក្នុង​ឆាក​អន្តរជាតិ ជា​ពិសេស នឹង​ធ្វើ​ឲ្យ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​មាន​ភាព​រលូន​បន្ថែម​ទៀត ។

លោក ឌឹ​ត ច​ណ្ណា នាយក​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ​ឡាក់​គី បាន​ឲ្យ​ដឹង​ថា វា​ជា​មោទនភាព​មួយ​សម្រាប់​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ជា​ពិសេស​​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ជុំវិញ​គម្រោង​នោះ​ផ្ទាល់​តែ​ម្ដង ។ ជាក់ស្ដែង តាម​រយៈ​ការ​ប្រកាស​ពី​គម្រោង​អភិវឌ្ឍន៍​មួយ​នេះ នឹង​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​នៅ​តំបន់​នោះ​ឡើងថ្លៃ ធ្វើ​ឲ្យ​អ្នក​មាន​​ដីធ្លី​នៅ​ជុំវិញ​តំបន់​នោះ នឹង​ទទួល​បាន​អត្ថប្រយោជន៍​។ មួយវិញទៀត នៅ​ពេល​គម្រោង​នោះ​ចាប់ផ្ដើម​សាងសង់ ប្រជាពលរដ្ឋ​នៅ​តំបន់​ជុំវិញ​នោះ​នឹង​ទទួល​បានការ​ងារ​ធ្វើ​សម្រាប់​ជា​ចំណូល​ចិញ្ចឹម​គ្រួសារ ។

លោក​បន្ត​ថា ដីធ្លី​នៅ​តំបន់​នោះ​នឹង​ឡើងថ្លៃ តែ​មិន​ឡើង​ខ្លាំង​ប៉ុន្មាន​ទេ ហើយ​វិនិយោគិន​នានា​ក៏​គួរតែ​គិតពិចារណា​ឲ្យ​បាន​ច្បាស់លាស់​ផង​ដែរ មុន​នឹង​សម្រេចចិត្ត​ថា ទៅ​វិនិ​យោគ​នៅ​តំបន់​នោះ ។

លោក​និយាយ​ថា ៖« ជា​ទូទៅ នៅ​បណ្ដា​ប្រទេស​ផ្សេង​ៗ តំបន់​ជុំវិញ​ព្រ​លាន​យន្តហោះ​មិនសូវ​មានការ​អភិវឌ្ឍ​ប៉ុន្មាន​ទេ ព្រោះ​មានច្បាប់​កំណត់​ពី​ការ​អភិវឌ្ឍ ។ ជាក់ស្ដែង នៅ​ជុំវិញ​ព្រ​លាន​យន្តហោះ​មិន​អនុញ្ញាត​ឲ្យ​សាងសង់​អគារ​ខ្ពស់​ៗ​ឡើយ ។ បើសិនជា​មិន​អនុញ្ញាត​ឲ្យ​សង់​អគារ​ខ្ពស់ តម្លៃ​ដីធ្លី​ក៏​មិន​អាច​ឡើង​ខ្ពស់​បាន​ដែរ គឺ​ឡើង​ត្រឹម​កម្រិត​មួយ​ប៉ុណ្ណោះ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ